ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​កោះ​តូច​មួយ​របស់​ជ​ប៉ុ​ន​ជម្លៀស​ចេញ​ព្រោះ​ផ្ទុះ​ភ្នំភ្លើង

8 ឆ្នាំ មុន

អាជ្ញាធរ​ជ​ប៉ុ​ន កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា បាន​ចេញ​បញ្ជា​ឱ្យ​ជម្លៀស​ប្រជាជន​ចេញពី​កោះ​តូច​មួយ​នា​ភាគ​ខាងត្បូង​ប្រទេស ក្រោយ​ការ​ផ្ទុះ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​នូវ​ភ្នំភ្លើង​មួយ​លើ​កោះ​នេះ ។

អាជ្ញាធរ​ជ​ប៉ុ​ន កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា បាន​ចេញ​បញ្ជា​ឱ្យ​ជម្លៀស​ប្រជាជន​ចេញពី​កោះ​តូច​មួយ​នា​ភាគ​ខាងត្បូង​ប្រទេស ក្រោយ​ការ​ផ្ទុះ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​នូវ​ភ្នំភ្លើង​មួយ​លើ​កោះ​នេះ ។

រូបភាព​ទាំងឡាយ​នៃ​ទូរទស្សន៍​ជ​ប៉ុន NHK បង្ហាញ​ពពក​ផ្សែង​ខ្មៅ និង​ផេះ​ហុយ​ចេញពី​ភ្នំភ្លើង​មាន​កម្ពស់​ដល់​៩០០០​ម៉ែត្រ ។ អ្នក​ភូមិ​ប្រមាណ​ជា​១៣៧​នាក់​ត្រៀម​ចាក​ចេញពី​កោះ KUCHINOERABU នៅ​ចុង​ខាងត្បូង​ជ​ប៉ុន​តាម​នាវា​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ ។

ការ​ផ្ទុះ​ភ្នំភ្លើង SHINDAKE នេះ​ពុំ​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ ឬ​ការ​ខូចខាត​សម្ភារ​ធំដុំ​ឡើយ ។ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​យ៉ូស៊ី​ហ៊ី​ដ ស៊ូ​ហ្គា អះអាង​ថា រហូត​មក​ទល់​ពេល​នេះ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​នៅឡើយ ។ យើង​ប្រមូលផ្តុំ​គ្រប់​ផ្នែក​របស់​រដ្ឋ​ដើម្បី​ធានា​សន្តិសុខ​ប្រជាជន ។ បណ្តា​ឧទ្ធម្ភាគចក្រ និង​នាវា​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ត្រូវ​បាន​បញ្ជូន​ទៅ ហើយ​កង​ទាហាន​នៃ​កងកម្លាំង​ស្វ័យការពារ ក៏​ត្រូវ​បញ្ជូន​ទៅ​ដែរ ។

ភ្នំភ្លើង​នេះ​បាន​ផ្ទុះ​នា​វេលា​ម៉ោង​៩​និង​៥៩​នាទី​ម៉ោង​ក្នុងស្រុក ហើយ​ទីភ្នាក់ងារ​ឧតុនិយម​ជ​ប៉ុន​ដែល​បង្កើន​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត​និយាយ​ថា ចាំបាច់​ត្រូវ​ជម្លៀស​ប្រជាជន​ចេញពីកោះ​នោះ ។

ភ្នំភ្លើង SHINDAKE ធ្លាប់​ផ្ទុះ​ជា​លើក​ដំបូង​កាលពី​ឆ្នាំ​១៨៤១ ហើយ​សកម្មភាព​ភ្នំភ្លើង​បន្ត​រយៈពេល​ជា​ច្រើន​ទស​វត្ស ១៩៣១-១៩៣៥ និង ១៩៦៦-១៩៨០ ។

កាលពី​ខែកញ្ញា ឆ្នាំ​២០១៤ ភ្នំភ្លើង​មួយ​នៅ​ភាគ​កណ្តាល​ជ​ប៉ុន គឺ​ភ្នំភ្លើង ONTAKE បាន​ផ្ទុះ​យ៉ាង​ខ្លាំង​ប៉ះពាល់​ដល់​ពួក​អ្នកទេសចរ​ដែល​ទៅ​កាន់​ទីនោះ រួច​មនុស្ស​៥៧​នាក់​ស្លាប់ និង​៦​នាក់​បាត់​ខ្លួន ៕