ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលក​កម្តៅ​នៅ​ឥណ្ឌាបានសម្លា.ប់មនុស្ស​កើនឡើង​ជាង​១​ពាន់​៤​រយ​នាក់ហើយ

8 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ជាង​១.៤០០​នាក់​ហើយ បាន​ស្លា.ប់​ដោយសារ​រលក​កម្តៅថ្ងៃ ដែល​កើន​ដល់​៥០​អង្សា​សេ នៅ​ក្នុង​រដ្ឋ Andhra Pradesh និង រដ្ឋ Telangana នៃ​ប្រទេស​ឥណ្ឌា គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ២០១៥ នេះ​

ប្រទេស​ឥណ្ឌា ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ជាង​១.៤០០​នាក់​ហើយ បាន​ស្លាប់​ដោយសារ​រលក​កម្តៅថ្ងៃ ដែល​កើន​ដល់​៥០​អង្សា​សេ នៅ​ក្នុង​រដ្ឋ Andhra Pradesh និង រដ្ឋ Telangana នៃ​ប្រទេស​ឥណ្ឌា គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ២០១៥ នេះ​។

ហើយ​តាម​ការ​ព្យាករណ៍​កម្ដៅ​​នឹង​កើនឡើង​បន្ត​ទៀត​ ។ ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌាកំពុង​រង​ការ​វាយប្រហារ​ដោយ​រលក​កម្ដៅ​ខ្លាំង​ជាងគេ ហើយ​ជន​រង​គ្រោះ​ភាគច្រើន​ជា​អ្នកធ្វើការ​សំណង់ មនុស្ស​ចាស់ និង​ជនអនាថា​ ដែល​គ្មាន​លទ្ធភាព​ស្នាក់​នៅ​ក្នុងផ្ទះ​ ​។

ចំណែករដ្ឋ​ Andhra Pradesh ជា​តំបន់​រង​គ្រោះ​ខ្លាំង​បំផុត ដែល​មាន​អ្នក​ស្លាប់ច្រើនជាគេក្នុងភាគ​អាគ្នេយ៍​ នៃប្រទេស​ឥណ្ឌា ។ ចំពោះ​រដ្ឋ​ Telangana សីតុណ្ហភាព​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់៤៨​អង្សា កាលពី​ចុង​ស​ប្ដា​ហ៍ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ លើស​រដូវក្ដៅ​ឆ្នាំ​មុនទៅទៀត ៕