ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី​កេ​ន​យ៉ា មហិច្ឆតា​កប់​ពពក​ស្រលាញ់​កូនស្រី​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​ហើយ​ចង់​ស្តីដណ្តឹង​ដោយ​ជូន​បណ្ណាការ​ជា​គោ ចៀម និង​ពពែ​សរុប​150​ក្បាល

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​២៧ ឧសភា ២០១៥ ផ្សាយ​ថា លោក​ហ្វេ​លី​ក គី​ប្រូ​ណូ មេធាវី​ជនជាតិ​កេ​ន​យ៉ា បាន​ប្រកាស​តាម​រយៈ​កាសែត «​ដឹ ណៃ​រ៉ូ​បៀ​ន​» កាលពី​ថ្ងៃ​ទី​២៦ ឧសភា ថា

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​២៧ ឧសភា ២០១៥ ផ្សាយ​ថា លោក​ហ្វេ​លី​ក គី​ប្រូ​ណូ មេធាវី​ជនជាតិ​កេ​ន​យ៉ា បាន​ប្រកាស​តាម​រយៈ​កាសែត «​ដឹ ណៃ​រ៉ូ​បៀ​ន​» កាលពី​ថ្ងៃ​ទី​២៦ ឧសភា ថា លោក​ត្រៀម​ប្រាក់​ទិញ​គោ​ចំនួន​៥០​ក្បាល ចៀម​៧០​ក្បាល និង​ពពែ​៣០​ក្បាល ដើម្បី​ស្តីដណ្តឹង​នាង Malia Obama អាយុ​១៦​ឆ្នាំ ជា​កូន​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា សម្រាប់​បំពេញ​ក្តី​ស្រមៃ​របស់​លោក ដែល​ចង់បាន​នាង​ជា​គូ​អនាគត ដោយ​មាន​ចំណាប់អារម្មណ៍​ទៅ​លើ​នាង​តាំងពី​ឆ្នាំ​២០០៨​មក ។ ការ​ចាប់អារម្មណ៍​នោះ ខណៈ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា កំពុង​ឈរឈ្មោះ​បោះ​ឆ្នោត​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​លើក​ដំបូង និង​នាង Malia ទើបតែ​មាន​អាយុ​១០​ឆ្នាំ​ប៉ុណ្ណោះ ។

លោក​គី​ប្រូ​ណូ បាន​និយាយ​ថា លោក​នៅ​មិន​ទាន់​បាន​សេពគប់​ជាមួយ​នារី​ណា​ម្នាក់​នៅឡើយ និង​សន្យា​ថា​នឹង​ស្រឡាញ់​ស្មោះត្រង់​ចំពោះ​នាង Malia ។ លោក​គី​ប្រូ​ណូ​បាន​បញ្ជាក់​ប្រាប់​រឿង​នេះ​ដល់​ក្រុម​គ្រួសារ​របស់​ខ្លួន​រួច ហើយ​ៗ​ពួក​គេ​យល់​ស្រប ។ មិនតែប៉ុណ្ណោះ​ក្រុម​គ្រួសារ​សន្យា​នឹង​ជួយ​រក​បណ្ណាការ​បន្ថែម​ដើម្បី​យក​ទៅ​ស្តីដណ្តឹង​កូនស្រី​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ។

បុរស​មាន​មហិច្ឆតា​ខ្ពស់កប់ពពក​នោះ សង្ឃឹមថា លោក អូ​បា​ម៉ា នឹង​នាំ​កូនស្រី​ទៅ​ជាមួយ​ក្នុង​ឱកាស​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កេ​ន​យ៉ា ដែល​ជា​ស្រុក​កំណើត​របស់​លោក​នា​ខែកក្កដា ។

ចំណែក​លោកយាយ​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក បា​រ៉ា​ក់ អូ​បា​ម៉ា មាន​អាយុ​៩០​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ក្រុង​កូ​ហ្គេ​ឡូ ភាគ​ខាងលិច​ប្រទេស​កេ​ន​យា​៉ ព្រមទាំង​មាន​បងប្អូន ញាតិ​មិត្ត​ជា​ច្រើន​នាក់​របស់​លោក​នៅ​ទីនោះ ។

មេធាវី​កេ​ន​យ៉ា លោក​គី​ប្រូ​ណូ បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​លោក​អូ​បា​ម៉ា ដោយ​ស្នើ​សុំ​ឱ្យ​នាំ​កូនស្រី​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កេ​ន​យ៉ា ផង និង​សង្ឃឹមថា ស្ថានទូត​អា​មេ​រិ​ក​នឹង​ជួយ​បញ្ជូន​សំបុត្រ​របស់​លោក​ទៅ​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​មិន​ខាន ។ លោក​គី​ប្រូ​ណូ និយាយ​ថា «​ខ្ញុំ​គ្មាន​បំណង​ចង់បាន​អ្នកធំ​ជា​ខ្សែ ឬ​ចង់បាន​ប្រាក់​ទេ ប៉ុន្តែ​រឿង​ចម្បង​ចំពោះ​ខ្ញុំ​គឺ​ក្តី​ស្រឡាញ់​ចំពោះ​នាង Malia» ។

មេធាវី​រូប​នោះ​មិន​បាន​បង្ហើប​ឱ្យ​ដឹង​ពី​អាយុ​របស់​ខ្លួន​ទេ ដោយ​បញ្ជាក់​ត្រឹមតែ​ថា លោក​មាន​គម្រោង​រៀប​ការ​ជាមួយ​នាង​ម៉ា​លី​យ៉ា និង​នៅ​ពេល​បាន​នាង​ជា​ប្រពន្ធ លោក​នឹង​បង្រៀន​នាងឱ្យ​ស្គាល់​ពី​របៀប​រស់នៅ​យ៉ា​ង​ងាយស្រួល​ជា​លក្ខណៈ​កសិករ ដោយ​បង្រៀន​ឱ្យ​ចេះ​រឹត​យក​ទឹកដោះគោ ចម្អិន​អាហារ និង​ធ្វើ​ទឹកដោះគោ​ជូរ​ដូច​នារី​ដទៃ​ទៀត​នៅ​ប្រទេស​កេ​ន​យ៉ា ៕