ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រើសកាំភ្លើងបាន​មិនយកប្រគល់ឱ្យសមត្ថកិច្ច បែរជាយកមកបា.ញ់រះ ត្រូវឃាត់ខ្លួន

9 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី​៖​ នគរបាល​ស្រុក​កោះ​ញែក​ឃាត់ខ្លួន​បុរស​ចំណាស់​ម្នាក់ បញ្ជូន​មក​ការិយាល័យនគរ​បាល​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក្រោយ​ពេល​​​បុរស​ម្នាក់​នេះ​ពេលផឹកស៊ី​ស្រវឹង​ យក​កាំភ្លើង​ម៉ាក​អាកា​៤៧​ មួយ​ដើម ​​បា.ញ់​រះ​នៅ​លើ​ផ្ទះ​របស់​ខ្លួន​អស់​ច្រើន​គ្រាប់

ខេត្តមណ្ឌលគិរី​៖​ នគរបាល​ស្រុក​កោះ​ញែក​ឃាត់ខ្លួន​បុរស​ចំណាស់​ម្នាក់ បញ្ជូន​មក​ការិយាល័យនគរ​បាល​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក្រោយ​ពេល​​​បុរស​ម្នាក់​នេះ​ពេលផឹកស៊ី​ស្រវឹង​ យក​កាំភ្លើង​ម៉ាក​អាកា​៤៧​ មួយ​ដើម ​​បាញ់​រះ​នៅ​លើ​ផ្ទះ​របស់​ខ្លួន​អស់​ច្រើន​គ្រាប់​ ​កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៥ ឧសភា ​​នៅ​ភូមិ​ជី​មៀត ឃុំ​ណ​ង​ឃី​លឹ​ក ស្រុក​កោះ​ញែក ​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា កាំភ្លើង​ដែល​ជន​​សង្ស័យយក​មក​បាញ់​រះ​នេះ គឺ​រើស​បាន​នៅ​​​​ព្រៃ​ព្រេច​​​កាលពីមុន​ថ្ងៃ​កើតហេតុ​៤-៥​ថ្ងៃ ​តែ​មិន​​​យក​ទៅ​ប្រគល់​ជូន​សមត្ថកិច្ច​ទេ​ បែរជាយក​មក​​បាញ់​បោះសេរី​ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​ ។

លោក​វរ​សេនី​យ៍ឯក ​ស៊ុម សោ​ភ័​ណ្ឌ នាយការិយាល័យនគរ​បាល​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​​ឲ្យ​ដឹង​ថា បុរស​​​ដែល​សមត្ថ​កិច្ច​ចាប់​ខ្លួន​​​នេះ ​ឈ្មោះ​ ឡៃ ម៉ៃ​ អាយុ​៥០​ឆ្នាំ ជនជាតិ​ឡាវ ​ជា​​កសិករ មាន​ទីលំ​នៅ ​នៅ​ភូមិ​ឃុំ​ខាងលើ​ ​​បាន​​យក​កាំភ្លើង​អាកា​៤៧ បាញ់​រះ​អស់​១៤​គ្រាប់​ ​តែ​ពុំ​​បង្ក​ឲ្យ​មាន​មនុស្ស​​ណាម្នាក់របួស ​ឬ​ស្លាប់​ទេ​ ។

លោកនាយការិយាល័យនគរ​បាល​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បន្ត​​ថា ជន​​ឈ្មោះ​ ឡៃ ម៉ៃ ​​សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​​សាលា​​ដំបូង​ខេត្តនៅ​ថ្ងៃ​បន្ទាប់​ រួម​ជាមួយ​វត្ថុ​តាង​​កាំភ្លើង​អាកា​ស្វាយ​បត់​មួយ​ដើម បង់​​​អត់​​គ្រាប់១ សម្បក​កាទុស្សចំនួន​១៤​ ៕