ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេខ្សែ​ភ្លើង​​ឆេះ​បន្ទប់​ផ្ទុក​ឯកសារអតីត​គ្រូ​បង្រៀន​ម្នាក់នៅ​សង្កាត់​អូឡាំ​ពិក

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​​អគ្គិ​ភ័យ​បាន​ឆាប​ឆេះក្នុង​បន្ទប់​ឡៅតឿ​ផ្ទុក​សៀវភៅ​ និង​ឯកសារ​ចាស់​ៗ​មួយ​កន្លែង​របស់​ស្ត្រី​វ័យ​ចំណាស់​ដែល​ជា​អតីត​គ្រូបង្រៀន​ចូល​និវត្តន៍​ម្នាក់​ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង​​​​

រាជ​ធានី​ភ្នំពេញ​ ៖ ​​អគ្គិ​ភ័យ​បាន​ឆាប​ឆេះក្នុង​បន្ទប់​ឡៅតឿ​ផ្ទុក​សៀវភៅ​ និង​ឯកសារ​ចាស់​ៗ​មួយ​កន្លែង​របស់​ស្ត្រី​វ័យ​ចំណាស់​ដែល​ជា​អតីត​គ្រូបង្រៀន​ចូល​និវត្តន៍​ម្នាក់​ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង​​​​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​ដល់​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​​​ចេញ​អន្តរា​គមន៍​ ​កាលពី​វេលា​ម៉ោង​១១ ​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ​ឧសភា ​២០១៥ នៅ​ចំណុច​ផ្ទះ​លេខ​៨៤CEo ក្រុម​ទី​៣៧ ភូមិ​៥ ផ្លូវ​២៨៧ ​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន​។

តាម​ប្រភព​​​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ផ្ទះ​កើតហេតុ​ខាងលើមាន​ម្ចាស់​​ឈ្មោះ​គង់ ម៉ៅ អាយុ​៧៧​ឆ្នាំ ជា​អតីត​គ្រូបង្រៀន​ចូល​និវត្តន៍ ​។​ ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ ខណៈ​ពេល​ដែល​ស្ត្រី​វ័យ​ចំណាស់​ជា​ម្ចាស់ផ្ទះ​នៅ​ខាងក្រោម​នោះ​មាន​ធុំក្លិន​ឈ្ងៀម ​និង​ឃើញ​មាន​ផ្សែងហុយ​ឡើង ​ដោយ​នឹក​ស្មានថា​ មាន​អ្នក​ណា​ម្នាក់​ដុត​ជ័រកៅស៊ូ​លេង​ក៏​បាន​ដើរ​រក​មើល​។​

​ពេល​ដែល​ដើរ​រក​ប្រភព​នោះ​បាន​បន្តិច​ក្រោយមក​ក៏​បាន​​ឃើញ​មាន​ផ្សែង​ខ្មៅ​ហុយ​ចេញពី​ក្នុង​បន្ទប់​ឡៅតឿ​ជាន់​ខាងលើ​កាន់តែ​ខ្លាំង​ក៏​បាន​ស្រែក​ឆោឡោ​ឡើង​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ជិតខាង​បាន​នាំ​គ្នារ​ត់ទៅ​យក​បំពង់​ពន្លត់អគ្គិភ័យ​ និង​ទាញ​ទុយោ​បាញ់​ទឹក​ពន្លត់​ តែ​ភ្លើង​នៅ​តែ​ឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ​ទើប​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ការិយាល័យ​នគរបាល​បង្ការ​គ្រោះ​អគ្គិភ័យ​រាជធានី​ភ្នំពេញ​មក​ជួយ​​​អន្តរាគមន៍បាញ់​ទឹក​អស់​៤​រថយន្ត​ទើប​ភ្លើង​រលត់​ទាំង​ស្រុង​ ដោយ​មិន​មានការ​ខូច​ខាត​អ្វី​ធ្ងន់​ធ្ងរ​ឡើយ​ ដោយ​គ្រាន់តែ​ឆេះ​អស់​សៀវ​ភៅ និង​ឯក​សារ​ចាស់ៗមួយ​ចំនួន​ប៉ុណ្ណោះ​៕

  ​