ក្រុងប៉ោយប៉ែត ៖ សេចក្តីរាយការណ៍នាវេលាម៉ោង១២ និង៤០នាទីថ្ងៃទី២៥ ឧសភា ២០១៥ នេះថា កម្មករអូសរទេះម្នាក់បានសន្លប់ បន្ទាប់ពីសមត្ថកិច្ចធ្វើការចាប់ខ្លួន និងដាក់ខ្នោះ ហើយខណៈនោះ ក៏មានកម្មករដទៃទៀតបានប្រទាញប្រទង់គ្នាចាប់កម្មករ
រងគ្រោះមកវិញ ។
ប្រភពបានឱ្យដឹងថា កម្មករដែលដួលសន្លប់រូបនេះ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ខណៈត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ហើយនៅកន្លែងកើតហេតុ ក៏កំពុងមានភាពជ្រួលច្របល់រវាងសមត្ថកិច្ច និងកម្មករអូសរទេះទាំងនោះផង
ដែរ ។
គួររំលឹកថា កម្មករអូសរទេះប្រមាណ៥០នាក់ បានអូសរទេះបិទផ្លូវនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រយោជន៍ដើម្បីទាមទារឲ្យសមត្ថកិច្ចបន្ឋូរបន្ថយក្នុងការបង់ពន្ឋ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា មកដល់ម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២៥ ឧសភា ២០១៥ ក្រុមកម្មករនិងសមត្ថកិច្ចបានប្រទូស្តរាយគ្នា ប៉ុន្តែពុំទាន់មានរបាយការណ៍ពីការរបួសស្នាមនោះនៅឡើយទេ ។
ចែករំលែកព័តមាននេះ