ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស្រា​ស្រវឹង​លា​អ្នក​ផឹក​ជាមួយ​គ្នាទៅ​ចង.ក​សំលាប់​ខ្លួន​លើ​ដើម​ស្វាយ

8 ឆ្នាំ មុន

ខេត្តកណ្ដាល ​៖ ​បុរស​ម្នាក់​ពេល​កំពុង​ផឹកស្រា​ជាមួយ​មិត្តភក្ដិ ស្រវឹងបាន​និយាយ​លា​មិត្ត​ភក្តិ​ដែល​ផឹក​ជាមួយ​គ្នាថា ​ទៅ​ចង.ក​សំលាប់​ខ្លួន តែ​មិន​មាន​អ្នក​ចាប់អារម្មណ៍ មួយសន្ទុះ​ក្រោយមក

ខេត្តកណ្ដាល ​៖ ​បុរស​ម្នាក់​ពេល​កំពុង​ផឹកស្រា​ជាមួយ​មិត្តភក្ដិ ស្រវឹងបាន​និយាយ​លា​មិត្ត​ភក្តិ​ដែល​ផឹក​ជាមួយ​គ្នាថា ​ទៅ​ចង.ក​សំលាប់​ខ្លួន តែ​មិន​មាន​អ្នក​ចាប់អារម្មណ៍ មួយសន្ទុះ​ក្រោយមក ត្រូវ​បានគេ​ឃើញ​សព​បុរស​នោះ​ចង.កនឹង​ក្រ​មានៅ​លើ​ដើម​ស្វាយខាងក្រោយ​ភូមិកោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង កាលពី​ម៉ោង៤ ​និង​៣០​នាទីរសៀល ​ថ្ងៃ​ទី​២១​ ឧសភា ។

​មូលហេតុដែល​បុរស​នេះ​គិត​ខ្លីចង​.ក​សម្លាប់ខ្លួន ​ត្រូវ​គេ​សង្ស័យ​ថា ដោយសារខឹងជីតា​បង្កើតមិន​ទិញ​ម៉ូតូ​ឲ្យ​ជិះ​។ មន្ត្រី​នគរបាលស្រុក​ស្អាងដែល​ទៅ​ពិនិត្យ​សពបាន​ឲ្យ​ដឹង​ថា បុរស​ដែល​គិត​ខ្លី​នោះ​ឈ្មោះ ឡេ​ង ចូ​វ ភេទ​ប្រុស អាយុ២២ឆ្នាំ ជា​ជនជាតិ​ខ្មែរ ​មុខរបរ​​មិន​ពិតប្រាកដ ​មាន​ទីលំនៅ​ភូមិកោះគរ ឃុំរកា​ខ្ពស់ ស្រុកស្អាង រស់នៅ​ជាមួយជីដូន និងជី​តា​បង្កើត​។

តាម​ប្រភព​បាន​ឲ្យ​ដឹង​​​ថា​ កន្លង​មក​ឈ្មោះ ឡេ​ង ចូ​វ នេះ​មិន​បាន​នៅ​ជាមួយឪពុក​ម្ដាយ​ទេ រស់នៅ​ជាមួយនឹង​ជីតា ហើយ​តែងតែ​ដើរ​ស៊ីផឹក​រាល់​ថ្ងៃជា​ប្រចាំ​មិន​ដែល​ធ្វើការ​អ្វី​ទេ ។ ​​កាលពី​បី​ថ្ងៃមុន​កើតហេតុ​នេះ ឈ្មោះ ឡេ​ង ចូ​វ មាន​ទំនាស់​ពាក្យ​សម្ដី ជាមួយជីតារឿង​សុំ​លុយទិញ​ម៉ូតូ តែ​ជីតា​មិន​ព្រម​ឲ្យ តាំងពី​ថ្ងៃ​នោះ​មក ឈ្មោះ​ឡេ​ង ចូ​វ ដើរ​មិន​ចូល​ផ្ទះ​ទេ​។

លុះដល់​ថ្ងៃកើតហេតុ​ឈ្មោះ​ឡេ​ង ចូ​វ បាន​ផឹកស្រា​តាំងពី​ព្រលឹម​រហូតដល់​ថ្ងៃរសៀលរហូត​ដល់​ស្រវឹង​ជោក​ជាំបាន​និយាយប្រាប់​មិត្តភក្ដិ និង​អ្នក​ផឹកជាមួយ​គ្នាថា សុំ​លា​អ្នក​ទាំងអស់​គ្នា​សិន​ហើយ ទៅ​ចង.ក​សំលាប់​ខ្លួន ​ហើយក៏ដើរ​ចេញ​ទៅ​បាត់ ​ពេល​នោះមិន​មាន​អ្នក​ណា​ចាប់​អារម្មណ៍សំដីនោះ និង​ឃាត់​ទេ​។

លុះដល់​វេលា​ម៉ោង​៤​ និង​៣០​នាទីរសៀល ថ្ងៃដដែល ​ឈ្មោះ​ម៉​ម ថុ​ល អាយុ៦៥​ឆ្នាំ ​ត្រូវជា​ជីដូន បាន​ទៅ​រើស​ស្វា​យស្រាប់​តែ​ប្រទះ​ឃើញសាកសពចៅចង.ក​ស្លាប់​នៅ​នឹង​មែក​ស្វាយ ក៏ភ័យ​ស្លន់ស្លោ​​រត់​មក​ប្រាប់​បងប្អូន​នៅក្នុងភូមិ និង​បាន​រាយការណ៍​មក​នគរបាលមូលដ្ឋាន  ហើយកម្លាំងជំនាញ​បច្ចេកទេសស្រុក​ចុះ​ពិនិត្យ​សាកសព​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសា​ចង.ក​នឹង​ក្រ​មាជាមួយ​មែក​ស្វាយ ជើង​ផុត​ពី​ដី ប្រាកដ​មែន ។

ក្រោយ​ពិនិត្យ​រួច​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​​