ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់​ហាង​លក់​ទូរស័ព្ទ​នៅ​ក្បែរ​ផ្សារ​ព្រែក​ព្នៅ​យក​អស់​ទូរស័ព្ទ​ជាង​៥០​គ្រឿង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ទូរស័ព្ទ​ដៃ​អស់​ចំនួន​ជាង​៥០​គ្រឿង ​ត្រូវ​បាន​ក្រុម​ចោរ​គាស់​ផ្ទះ​យក​បាន​យ៉ាង​ស្ងៀមស្ងាត់ ​នៅ​វេលា​ម៉ោង១​ និង​៣០​នាទី ​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២០ ​ខែឧសភា​ ឆ្នាំ​២០១៥ ​​ស្ថិត​នៅ​ចំណុច​ខាងលិច​ផ្សារ​ព្រែក​ព្នៅ ​ផ្ទះ​លេខ​៧១

រាជធានី​ភ្នំពេញ​ ៖ ទូរស័ព្ទ​ដៃ​អស់​ចំនួន​ជាង​៥០​គ្រឿង ​ត្រូវ​បាន​ក្រុម​ចោរ​គាស់​ផ្ទះ​យក​បាន​យ៉ាង​ស្ងៀមស្ងាត់ ​នៅ​វេលា​ម៉ោង១​ និង​៣០​នាទី ​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២០ ​ខែឧសភា​ ឆ្នាំ​២០១៥ ​​ស្ថិត​នៅ​ចំណុច​ខាងលិច​ផ្សារ​ព្រែក​ព្នៅ ​ផ្ទះ​លេខ​៧១ ​តាម​ប​ណ្តោ​ផ្លូវ​១៥១ ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះឈ្មោះ​ចាប​ វិរៈ ​ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ​​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ២​នាក់​ប្ដី​ប្រពន្ធ ​ជា​ជន​រង​គ្រោះ​ ព្រមទាំង​កម្មករ ​នៅ​ក្នុងផ្ទះ ​មាន​គ្នា​ចំនួន​៦​នាក់​ក្រោយ​ពី​ហូប​បាយ​ និង​មើល​ទូរទស្សន៍​រួច​ ដល់​ម៉ោង​ជិត​១០យប់ ​ថ្ងៃ​ទី​១៩ ​ឧសភា​ ​ក៏​បាន​នាំ​គ្នា​ចូល​ទៅ​ដេក ​លុះដល់​ម៉ោង​ប្រហែលជា​១​និង​៣០​នាទី​ ម្ចាស់ផ្ទះ​ខាងលើ​បានឮ​សំលេង​ឆ្កែព្រូសដែរ ​តែ​មិន​ចាប់អារម្មណ៍​ ។

លុះ​ម៉ោង​៧ព្រឹក​ ​ថ្ងៃ​ទី​២០ ​ឧសភា ​ម្ចាស់ផ្ទះ​ខាងលើ​ បាន​ងើប​ឡើងពីដេក ​ក៍​ដើរមក​ខាង​មុខ ​និង​ក្រឡេក​មើលទៅ​ក្នុង​ទូរ​ដាក់​ទូរស័ព្ទ ​ស្រាប់តែ​ឃើញ​ស្នាម​រើ​កាយ​ និង​ឃើញ​បាត់​ទូរស័ព្ទ​ ក៍​បង្ក​ការ​ភ្ញាក់ផ្អើល​ឆោ​រ​ឡោ​ពេញ​ក្នុងផ្ទះ​តែ​ម្ដង ​។

ជាមួយ​នោះ​ក៍​ឃើញ​នៅ​ចំហៀង​ផ្ទះ​ខាងលិច​ មាន​ស្លាកស្នាម​គាស់ ​ចូល​ពី​ខាងក្រោម​ផ្ទះ​ ឡើង​មក​លើ​មាន​ទំហំ​អាច​នឹង​មនុស្ស​ធ្វើការ​ចេញចូល​បាន​យ៉ាង​ងាយ​។ ចំនួន​ទូរស័ព្ទដែលបាត់បង់​ជាង​៥០​គ្រឿង ក្នុង​នោះ​មាន​ម៉ាក​អាយហ្វូ​ន ​ម៉ាក​អិន​ចុច​ពិល ​និង​ម៉ាក​សាំ​សុង​កាឡាក់ស៊ី​នូ​ត​មួយ​ចំនួន​ទៀត​ផង​ ​តម្លៃ​សរុប​ក្នុង​ទូរស័ព្ទ​ជាង​៥០​គ្រឿង​នោះ​ គឺ​ជិត​ប្រាំបី​ពាន់​ដុល្លា​រ ៕​