ខេត្តកណ្តាល-ព្រៃវែង ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា ក្រោយពេលហេតុការណ៍ថាមានបុរសម្នាក់បានលោតពីលើស្ពានអ្នកលឿងបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោងជិត៥ល្ងាចថ្ងៃទី២០ ឧសភា ២០១៥ នេះ ទើបសមត្ថកិច្ចក្នុងមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ ហើយពិនិត្យឃើញថា បុរសដែលលោតសម្លាប់ខ្លួនពីលើស្ពានអ្នកលឿងនេះ បានធ្លាក់ចុះប៉ះចំជើងតាងស្ពាន បណ្តាលអោយស្លាប់ភ្លាមៗផងដែរ ។
សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ថា មូលហេតុអ្វីបានជាបុរសខាងលើលោតសម្លាប់ខ្លួនពីលើស្ពានអ្នកលឿងនោះនៅឡើយទេ ។
ជាការកត់សម្គាល់ចាប់តាំងពីស្ពានអ្នកលឿង (ស្ពានត្សឹបាសា) បើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវកាលពីថ្ងៃទី០៦ មេសា ២០១៥នេះរួចមក បុរសខាងលើបានក្លាយជាជនដំបូងគេបង្អស់ដែលលោតសម្លាប់ខ្លួន ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព
ចែករំលែកព័តមាននេះ