ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៥​នាក់​ត្រូវ​ឃាត់ខ្លួន ពាក់ព័ន្ធ​ពី​បទ​លួច​សម្ភារ​ជនបរទេស

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុម​កម្មករ​សំណង់ រួម​ជាមួយ​សន្តិសុខ​ឯកជន PSA ចំនួន​៥​នាក់ ត្រូវ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​លេខ​៤ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ លុយ ហាង ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​០២ រហូត​ដល់​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៩ ឧសភា

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុម​កម្មករ​សំណង់ រួម​ជាមួយ​សន្តិសុខ​ឯកជន PSA ចំនួន​៥​នាក់ ត្រូវ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​លេខ​៤ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ លុយ ហាង ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​០២ រហូត​ដល់​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៩ ឧសភា​២០១៥ ស្ថិត​ត្រង់​ចំណុច​ផ្សេង​គ្នា ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

លោក​អនុសេនីយ៍ទោ លុយ ហាង នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៤​បានឱ្យ​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ​SAKIP CATAL ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ទួ​រ​គី កាន់​លិខិតឆ្លងដែន​លេខ​១០៤៧៨៩៧៦ មានមុខ​របរ​បើក ហាង​​ភេសជ្ជៈ​យីហោ REGA ថា មាន​មនុស្ស​ចូល​លួច​យក​សម្ភារ​ក្នុង​ហាង ដែល​កំពុងធ្វើការ​ជួសជុល​នៅ​ចន្លោះ​ម៉ោង​៧​ព្រឹក ទៅ​ម៉ោង​១១​ថ្ងៃត្រង់ ដោយ​បាត់បង់​សម្ភារ​មួយ​ចំនួន​រួម​មាន ម៉ាស៊ីនបោកខោអាវ​, ទូទឹកកក​, ម៉ាស៊ីនភ្លើង​អាំ​វែ​ទើរ និង​ធុង​ក្លា​ស្សេ​១ ។

ប្រភព​បន្ត​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​នេះ​ភ្លាម កំលាំង​សមត្ថកិច្ច​បាន​ធ្វើការ​ចុះ​ស្រាវជ្រាវ​ភ្លាម ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​១-​ឈ្មោះ​ស៊ុ​ង សុ​ភី អាយុ​៤៩​ឆ្នាំ ជា​សន្តិសុខ​ឯកជន PSA មាន​ទីលំនៅ​ក្រុម​៣៤ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ (​ជា​ជន​ដៃដល់​ក្នុង​ការ​លួច​សម្ភារ​) ២-​ឈ្មោះ​គង គឺ​ម​ឡុ​ង អាយុ​២៣​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ក្រុម​១២ ភូមិ​២ សង្កាត់​លេខ​២ ក្រុង​ព្រះសីហនុ (​ជា​អ្នកចូលរួម​ធ្វើ​សកម្មភាព​) ៣-​ឈ្មោះ​ស៊ិ​ន ស៊ុំ អាយុ​៣៣​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ក្រុម​១២ ភូមិ​២ សង្កាត់​​លេខ​២ ក្រុងព្រះសីហនុ ៤-​ឈ្មោះ​ណុ​ប សំបូ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ក្រុម​១២ ភូមិ​២ សង្កាត់​​លេខ​២ ក្រុងព្រះសីហនុ (​ដៃដល់​ធ្វើ​សកម្មភាព​) និង​៥-​ឈ្មោះ​អូ​ច សុធី​ន អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​៦ ភូមិ​៤ សង្កាត់​លេខ​​៤ ជា​អ្នកលក់​នំប៉័ង (​អ្នក​ទទួលផល​ចោរកម្ម​) ។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​រក​ឃើញ​សម្ភារៈ​ដែល​បាត់​នោះ​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​លេខ​៤ បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល ដើម្បី​​ចាត់ការ​តាម​ផ្លូវច្បាប់ ៕