ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Raheem Sterling ប្រកាស​ចាកចេញ​ពី​ក្លិប Liverpool នៅ​រដូវក្តៅ

8 ឆ្នាំ មុន

កីឡាករ​ខ្សែបម្រើ​-​ប្រយុទ្ធ​វ័យ​២០​ឆ្នាំ ដើម​កំណើត​ហ្សា​ម៉ា​អីុ​ក ជនជាតិ​អង់គ្លេស Raheem Sterling បាន​និយាយ​ប្រាប់​គ្រូបង្វឹក​ក្លិប​ហង្ស​ក្រហម Liverpool លោក Brendam Rodgers ថា

កីឡាករ​ខ្សែបម្រើ​-​ប្រយុទ្ធ​វ័យ​២០​ឆ្នាំ ដើម​កំណើត​ហ្សា​ម៉ា​អីុ​ក ជនជាតិ​អង់គ្លេស Raheem Sterling បាន​និយាយ​ប្រាប់​គ្រូបង្វឹក​ក្លិប​ហង្ស​ក្រហម Liverpool លោក Brendam Rodgers ថា ៖ «​ខ្ញុំ​ត្រូវ​ចាក​ចេញពី​ក្លិប​នៅ​រដូវក្តៅ​នេះ​» ។ ការ​ប្រកាស​ក្តែ​ង​ៗ​ពី​ការ​ចាក​ចេញពី​ក្លិប​របស់​កីឡាករ​វ័យក្មេង​រូប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្លិប Liverpool ប្រកួត​ជាមួយ​ក្លិប​តោ​ខៀវ Chelsea កាលពី​រាត្រី​ថ្ងៃ​ទី​១០ ឧសភា កន្លង​ទៅ ទទួល​បាន​លទ្ធផល​ស្មើ ១-១ និង​បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក ក្នុង​វិស័យ​ព័ត៌មាន​កីឡា​ផង​ដែរ ។

ទោះបីជា​សាមីខ្លួន​មិន​បាន​បង្ហើប​ប្រាប់​ពី​មូលហេតុ​ចម្បង​ដែល​ត្រូវ​ចាក​ចេញពី​ក្លិប​ក៏​ដោយ ក៏​មាន​ព័ត៌មាន​លេចឮ​ថា Raheem Sterling អន់ចិត្ត​នឹង​ក្លិប​រឿង​ផ្តល់​តម្លៃ​ខ្លួន​ត្រឹមតែ​១៥​ម៉ឺន​ដុល្លារ​ក្នុង​១​ស​ប្តា​ហ៍ ។ ទោះជា​យ៉ាងណា​ក៏​ដោយ គេ​បាន​បដិសេធ​ថា ការ​ចាកចេញ​មិន​ពាក់ព័ន្ធ​នឹង​តម្លៃ​ខ្លួន​ទេ ពោល​គឺ​ចាកចេញ​ដើម្បី​កិត្តិយស​ប៉ុណ្ណោះ ។

រីឯ​គ្រូបង្វឹក គឺ​លោក Brendam Rodgers លើក​ឡើង​ថា កីឡាករ Raheem Sterling នឹង​មិន​ចាកចេញ​ទៅ​ណា​ទេ ទោះបីជា​តម្លៃ​ខ្លួន​មិន​ទាន់​ព្រមព្រៀង​គ្នា​ក៏​ដោយ ។

អតីត​កីឡាករ​ដែល​ធ្លាប់​លេង​ឱ្យ​ក្លិប QPR ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១០ បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប Liverpool រក​គ្រាប់​បាល់​បាន​១៨​គ្រាប់ ក្នុង​ការ​ប្រកួត​៩១​លើក ៕