ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ឧបករណ៍​ឈិង

  • Text Size

ដោយ ៖ សា​ម៉​ន

ថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០១០ ម៉ោង ០៩:០១

ឈិង ជាឧបករណ៍គោះចង្វាក់

កោះសន្តិភាព

ឈិង ជាឧបករណ៍គោះចង្វាក់

ឈិង​ជា​ឧបករណ៍​គោះ​ជា​ចង្វាក់​ដែល​មាន​រាប់​ពាន់​ឆ្នាំ​មក​ហើយ គឺ​មាន​តាំង​ពី​មុន​សម័យ​អង្គរ​មក​ម៉្លេះ ។ ដូន​តា​យើង​បាន​យក​ឧបករណ៍​ឈិង​នេះ​ទៅ​ឆ្លាក់​ជាប់​នឹង​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ត​ ដែល​បាន​កសាង​ឡើង​តាំង​ពី​សតវត្ស​ទី​១២ ទុក​ជា​កេរដំណែល​ប្រាប់​ដល់​កូន​ចៅ​​ជំនាន់​​ក្រោយ ។

ឧបករណ៍​នេះ​មាន​តែ​ពីរ​សំនៀង​ទេ គឺ​ឆុប និង​ឆឺង ។ ឈិង​មាន​មុខ​ងារ​សំខាន់​ក្នុង​វង់​ភ្លេង​នានា គឺ​សំរាប់​តែ​ប្រើ​គោះ​ជា​ចង្វាក់​ភ្លេង​ប៉ុណ្ណោះ។ ក្នុង​វង់​ភ្លេង​ខ្មែរ​ជា​ទូ​ទៅ​សំនៀង​ឆុប​ស្ថិត​នៅ​ចង្វាក់​​ទី​១ រី​ឯ​សំនៀង​ឆឺង​ស្ថិត​នៅ​ចង្វាក់​ទី​២ ប៉ុន្តែ​បើ​គិតជា​ចង្វាក់​៤​របស់​អឺរ៉ុប​ ឆុប​នៅ​ត្រង់​ចង្វាក់​ទី​១ ឆឺង​នៅ​ត្រង់​ចង្វាក់​ទី​៣ ពី​ព្រោះ​​ចង្វាក់​​៤ របស់​អឺ​រុប​ខ្មែរ​បំព្រួញ​មក​នៅ​តែ​ពីរ​ចង្វាក់​បែប​​ខ្មែរ​វិញ​ ។ សំនៀង​ឆុបគឺ​គោះ​ឈិង​ទាំង​ពីរ​ផ្ទប់​មុខ​គ្នា រី​ឯ​សំនៀង​ឆឺង គឺគោះ​បង្ហើរ​ត្រង់​គែម​ឈិង​ទាំង​ពីរ ។

ឈិង​មាន​រាង​ដូច​ដោះ​ស្រីក្រមុំ ធ្វើ​អំពី​សំរឹទ្ធិ​ ឬ​លង្ហិន​សុទ្ធ ឬ​លាយ​គ្នា​ក៏​បាន មាន​ទទឹង​មាត់​ប្រហែល​០,០៨​ម៉ែត្រ ។ នៅ​ចំ​កណ្តាល​ឈិង​នីមួយៗ មាន​ចោះ​រន្ធ​មួយ​សំរាប់​ស៊ក​ខ្សែ​ភ្ជាប់​គ្នា ដើម្បី​ឱ្យ​ងាយ​កាន់​ទង្គិច​ផង និង​កុំ​ឱ្យ​បាត់​គួ​វា​
ផង ។ ឈិង​បែប​យើ​ង​នេះ ជន​ជាតិ​កូឡា​នៅ​តំបន់​ប៉ៃ​លិន ខេត្ត​បាត់​ដំបង ហៅ​ថា សែង ធ្វើ​ដោយ​សំរឹទ្ធិ​ រាង​សំប៉ែត​ជាង​ឈិង​របស់​យើង​បន្តិច ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd