ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​វៀត​ណាម​ម្នាក់​ជិះ​ម៉ូតូ​ឌុប​អត់​ឱ្យ​លុយ ពេល​អ្នក​រត់​ម៉ូតូ​ឌុប​ទារទាញ​ដំបងដេញ​វាយ ត្រូវ​អ្នក​រត់​ម៉ូតូ​ឌុប​វាយ​វិញ​បែក​ក្បាល

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជន​ជាតិ​វៀត​ណាម​ម្នាក់​ជិះ​ម៉ូតូ​ឌុប​មិន​ដឹង​ថា​មក​ពី​កន្លែង​ណា​ទេ ពេល​មក​​ដល់​ស្តុង​បឹង​សាឡាង​ តាម​ផ្លូវ​៣៣៦ សង្កាត់​បឹង​សាឡាង​ បាន​ប្រាប់​ឱ្យ​ម៉ូតូ​ឌុប​ឈប់ ។

រាជ​ធានី​ភ្នំពេញ​ ៖ ជន​ជាតិ​វៀត​ណាម​ម្នាក់​ជិះ​ម៉ូតូ​ឌុប​មិន​ដឹង​ថា​មក​ពី​កន្លែង​ណា​ទេ  ពេល​មក​​ដល់​ស្តុង​បឹង​សាឡាង​ តាម​ផ្លូវ​៣៣៦ សង្កាត់​បឹង​សាឡាង​ បាន​ប្រាប់​ឱ្យ​ម៉ូតូ​ឌុប​ឈប់ ។ ពេល​ម៉ូតូ​ឌុប​ឈប់​ជន​ជាតិ​វៀត​ណាម​រូប​នោះ​បាន​ចុះ​ពី​លើ​ម៉ូតូ ហើយ​ដើរ​ចេញ​ទៅ​ដោយ​អត់​ឱ្យ​លុយ​ថ្លៃ​ម៉ូតូ​ឌុប​ធ្វើ​ឱ្យ​ម៉ូតូ​ឌុប​តាម​ទារ​ក៏​មានការ​ឈ្លោះ​ប្រកែក​គ្នា​ ស្រាប់​តែ​ជន​ជាតិ​វៀត​ណាម​នោះ​បាន​ស្ទុះ​ទៅ​ទាញ​​បំពង់​ទីប​​​មក​វាយ​អ្នក​រត់​ម៉ូតូ​ឌុប តែ​ត្រូវ​អ្នក​រត់​ម៉ូតូ​ឌុប​ទាញ​បានដែក៤ជ្រុង​វាយ​វិញ​បណ្តាល​ឱ្យ​បែក​ក្បាល​ហូរ​ឈាម​ ហើយ​ឡើង​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ ចំណែក​ជន​ជាតិ​វៀត​ណាម​នោះត្រូវ​ប្រពន្ធ​មកទទួល​យក​ទៅ​ផ្ទះ​វិញ​ដែរ។

ជុំវិញ​ហេតុ​ការណ៍​នេះ​ត្រូវ​បាន​អ្នក​នៅក្បែរ​កន្លែង​កើតហេតុ​ប្រាប់ថា កើត​ឡើង​ដោយ​សារ​ជន​ជាតិ​វៀត​ណាម​ជិះ​ម៉ូតូ​ឌុប​អត់​ឱ្យ​លុយ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព