ថ្ងៃសៅរ៏ ទី៤ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ចោរប្លន់​២​នាក់​សារភាព​ថា ពិតជា​មាន​គំរោង​ប្លន់​ទ្បាន​ប្រាកដ​មែន

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃសៅរ៏ ទី១៣ ខែមិនា ឆ្នាំ២០១០ ម៉ោង ១៩:១២

សន្ដិសុខ​សង្គម ជា​ច្រើន​ទៀត

ខេត្ដកណ្ដាល ៖ ចោរប្លន់​រថយន្ដ​កាម​រី ប្រភេទ​ឆ្លាម​មួយ​គ្រឿង មាន​គ្នា​២​នាក់ ដែល រៀបនឹង​សំរេច​ទៅ​ហើយ ប៉ះ​ចំ​រថយន្ដ​អស់ សាំង ក៏​យក​ទៅ​ប្លុង​ចោល​នោះ​បាន​សារភាព ថា ពួក​គេ​ពិតជា​មាន​គំរោង​ប្លន់​បែប​នេះ ប្រាកដ​មែន ហើយ​មិនតែប៉ុណ្ណោះ បាន​ត្រៀម ខ្លួន​តាំងពី​ពាក់កណ្ដាល​ខែកុម្ភៈ​ម្ល៉េះ សំរាប់អំពើ​ប្លន់​នេះ ។ជនជាប់សង្ស័យ​ខាងលើ​ម្នាក់​ឈ្មោះ​សុខ សុធា អាយុ​៣៧​ឆ្នាំ ជា​បុគ្គលិក​នៅ​អង្គការ មួយ​... និង​ម្នាក់​ទៀត​ឈ្មោះ​ប៉ែន សុផល អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។សូម​បញ្ជាក់​ថា ជនជាប់សង្ស័យ​ទាំង​២ នេះ​បាន​ប្លន់​ថយ​ន្ដ​កាម​រី​មួយ​គ្រឿង​ប្រភេទឆ្លាម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២J-៦៦១៣ កាលពី​រសៀល​ថ្ងៃ​ទី​១១ មីនា នៅ​ភូមិ សាស្ដ្រ​ឃុំ​ព្រែក​ឯង ហើយ​បើក​រត់​រហូត​អស់សាំង និង​ប្លុង​ចោល​នៅ​ឃុំ​ដីឥដ្ឋ ស្រុក​កៀន ស្វាយ ប៉ុន្ដែ​រយៈពេល​ប្រមាណ​៣​ម៉ោង ក្រោយមក​ពួក​ចោរប្លន់​ពីរ​នាក់​នេះ​ក៏​ត្រូវសមត្ថកិច្ច​ចាប់ខ្លួន​បាន ។

ពេល​ប្លន់​បាន​បន្ដិច​ក្រោយមក សមត្ថកិច្ចមូលដ្ឋាន​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ម្ចាស់​រថយន្ដ​ក៏​ប្រកាស​កំលាំង​ពួនស្ទាក់​ទើប​ប្រទះ ឃើញ​រថយន្ដ​ខាងលើ​នេះ និង​ស្រាវជ្រាវ​ចាប់ ខ្លួន​ពួក​ចោរ​ទាំង​ពីរ​នោះ នាំ​យក​មក​សាកសួរ គឺ​នាំ​ពួក​គេ​ចេញពី​ព្រៃ​តែ​ម្ដង ។ម្ចាស់​រថយន្ដ​ខាងលើ​ឈ្មោះ​អ៊ឹម ចាន់​តារា អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា រូបគេ​ត្រូវ​ចោរប្លន់​២​នាក់​បាន ប្រើ​ល្បិច​ធ្វើ​ជា​ទិញ​រថយន្ដ​របស់​ខ្លួន​នៅ​ក្នុង រាជធានី​ភ្នំពេញ ហើយ​ថា ទៅ​យក​លុយ​ថ្លៃ រថយន្ដ​នៅ​ធនាគារ​អេ​ស៊ី​លី​ដា​ផ្សារ​ច្បារអំពៅ ។ លុះ​ធ្វើ​ដំ​ណើ​រ​ដល់​ច្បារ​អំពៅ​ក៏​ឱ្យ ខ្លួន​ជា​ម្ចាស់​រថយន្ដ​បន្ដ​ទៅ​យក​លុយ​នៅ សាខា​ធនាគារ​អេ​ស៊ី​លី​ដា​ស្រុក​កៀនស្វាយ វិញ ។ ពេល​ធ្វើ​ដំណើរ​ដល់​ភូមិសាស្ដ្រ​ឃុំ ព្រែក​ឯង ពួក​ចោរប្លន់​បាន​យក​ឧ​បរ​ណ៍​ឆក់ មក​ឆក់​ខ្លួន ដែល​ពេល​នោះ​ហើយ​ទើប​ដឹង​ថា ជា​អំពើ​ប្លន់ ហើយ​ក៏​ប្រវាយប្រតប់​គ្នា ។ ប៉ូលិស​បាន​និយាយ​ថា ពួក​ចោរ​បាន​ច្រាន ម្ចាស់​រថយន្ដ​ទម្លាក់​ចេញពី​ឡាន ហើយ​បើករត់​ទៅ​រហូត​អស់​សាំង ។

 
Related Posts Plugin for WordPress, Blogger...
 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 03-02-2012 ម៉ោង 07:53 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0554,063
បាត ថៃឡង់ (1USD)30.9531.05
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)130.5131.3
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.833.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.3107
ដុល្លារ កាណាដា (100CAD)99.399.8
ហ្វ្រង់ ស្វ៊ីស (100CHF)108.3109
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,1002,110
 

qbmore - Cambodia Advance Communication Ltd