ខេត្តកំពង់ធំ ៖ សមត្ថកិច្ចចាប់ខ្លួនឃាតករត្រូវជាកូនចិត្តតិរច្ឆានបានហើយ ដែលបានកាប់សម្លាប់ឪពុកបង្កើតខ្លួនឯង មួយកាំបិត បណ្តាលអោយស្លាប់ នៅក្នុងភូមិអណ្តោតថ្មីខាងកើត ឃុំបាក់ស្នា ស្រុកបារាយណ៏ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥ នេះ ។
លោកវរៈសេនីយ៏ឯក កែ ខាន់ណារ៉ា ស្នងការរង ទទួលបន្ទុកការិយាល័យព្រហ្មទ័ណ្ឌបានឲ្យដឹងថា ជុំវិញករណីអំពើហឹង្សាក្នុងគ្រួសារខាងលើនេះ និងដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៏ត្រី ជូ សំអាន ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ផងនោះ ទើបនៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ចស្រុកបារាយណ៏ តាមចាប់ខ្លួនឃាតករដៃដល់ឈ្មោះ ម៉េត មិ ដែលបានសម្លាប់ឪពុកបង្កើតខ្លួនឯងឈ្មោះ គី មន អាយុ៥១ឆ្នាំ នេះបាន នៅក្នុងព្រៃ ត្រង់ចំណុចព្រំប្រទល់ ឃុំបាក់ស្នា ស្រុកបារាយណ៏ និងឃុំបឹងល្វា ក្នុងស្រុកសន្ទុក ។
បើតាមការអោយពីស្រី្តដែលត្រូវជាប្រពន្ធបុរសគ្រោះ និងត្រូវជាម្តាយបង្កើតរបស់ជនដៃដល់ បាននិយាយរៀបរាប់ទាំងអួលដើម.កថា នៅក្នុងគ្រួសាររបស់គាត់មានកូន៣នាក់ ស្រី២នាក់ និងប្រុស១នាក់ ដែលបានបង្កបញ្ហាដ៏ធំនេះសម្រាប់រូបគាត់ ហើយរូបគាត់ហួសចិត្ត មិននឹកស្មានថា វាថ្លើមធំដល់ម្លឹងសោះ រហូតដល់ហ៊ានលើកដៃកាប់សម្លាប់ ឪពុកខ្លួនឯងរបៀបនេះទេ ដោយគ្រាន់តែ ឪពុកគំរាមរកវ៉ៃ ដោយសារតែខឹងមួយឆាវ ហើយក៏មិនដែលមានឪពុកបង្កើតណា ដាច់ចិត្តលើកដៃសម្លាប់កូនខ្លួនឯងដែរ ដែលគាត់ស្តីបន្ទោសនេះគឺគាំត់ខ្លាចកូនមានរឿងវាយតប់គ្នាពេលរាំធុងបាស បង្កជាបញ្ហាដល់ក្រុមគ្រួសារតែប៉ុណ្ណោះ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតែចងក្រងសំណុំរឿង និងបញ្ជូនជនសង្ស័យមកកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា កាលកាលពីថ្ងៃ១៣ ឧសភា មានករណីអំពើហឹង្សាក្នុងគ្រួសារគ្រាន់តែឪពុកស្តីបន្ទោសរឿងរាំធុងបាស កូនចិត្តតិរច្ឆានទាញផ្គាក់កាប់ឪពុករយះដើមទ្រូងស្លាប់ ៕
ចែករំលែកព័តមាននេះ