ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឱ្យ​​ក្មេង​​មិនទាន់គ្រប់អា​យុ​​ជិះម៉ូតូ​សង់​​២០១៥ ត្រូវចោរ​គំរាម​ប្លន់​យក​​​បាត់​

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ​ក្មេង​ប្រុស​២នាក់​កំពុង​​ជិះ​ឌុប​គ្នា​ទៅ​​ទទួល​បង​ស្រី​​​នៅ​​ផ្សារ ត្រូវចោរប្លន់២នាក់​​ធ្វើ​សកម្មភាព​កៀរ​ម៉ូតូ​​C125 ស៊េរីឆ្នាំ​2015​មួយ​​គ្រឿងឱ្យឈប់ ​​ហើយ​ជន​សង្ស័យទាំង២នាក់នោះ​​បាន​គំរាម​​ប្លន់យក​ម៉ូតូ​​​​បាន​​សម្រេច រួចជិះគេចខ្លួនបាត់​ ។

ហេតុការណ៍ខាងលើកើត​ឡើង​កាលពីវេលាម៉ោង​០៩ និង​៥៥នាទី​ ព្រឹកថ្ងៃទី១៥ ឧសភា ២០១៥ នេះ ស្ថិតនៅចំណុច​ខ្នងទួលដា ក្នុង​ភូមិ​ព្រៃច្រេស ឃុំ​អូរ ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។

ប្រភពបានឱ្យ​ដឹងថា ក្មេង​ប្រុស​រងគ្រោះ​ទាំង២នាក់ ១-​ឈ្មោះ​គិត ប៊ុនថាន់ អាយុ១៣​ឆ្នាំ និង​ម្នាក់ទៀត​​ឈ្មោះ​ឡោ សារិទ្ធ អាយុ​៩ឆ្នាំ (ជាប្អូន) មានទីលំនៅ​ក្នុងភូមិប្ញស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ជិះម៉ូតូពាក់ស្លាកលេខ​ភ្នំពេញ 1CU-2002។

ប្រភពបន្តថា មុន​ពេលកើតហេតុ ក្មេងប្រុសទាំង២នាក់ជិះឌុបគ្នា​ចេញពី​ផ្ទះ ដើម្បី​ទៅទទួលបងស្រីនៅ​ផ្សារ​ទួលតាឡាក់ លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើត​ហេតុ ស្រាប់តែ​មាន​ជន​សង្ស័យ២នាក់ មកជិះកៀរម៉ូតូពួកគេឱ្យឈប់ ហើយគំរាមយកម៉ូតូ​តែម្តង ។

លោកអធិការ​ស្រុកភ្នំស្រួចបានឱ្យ​ដឹងថា បន្ទាប់ពី​ទទួលដំណឹង​នេះភ្លាម លោក​កំពុងតែ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ចិត្ត​ទុកដាក់បំផុត ក្រោយ​ពី​ទទួល​ដឹងថា ជន​សង្ស័យ​បានធ្វើដំណើរ​តាម​ផ្លូវ​បណ្តោយផ្លូវជាតិលេខ​០៤ ឆ្ពោះទៅ​ទិស​ខាងកើតនោះ ។