ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុក​អត់​ន័យ​…

8 ឆ្នាំ មុន

ខ្លា​ទោះបី​កាច​សាហា.វ​ខ្លាំង​បែប​ណា​ក៏​ដោយ វា​មិន​ដែល​ស៊ី​កូន​ឯង​ទេ​… ​ជ្រូក​ជា​សត្វ​ស្លូត​បំផុត​… ​ប៉ុន្តែ​កាលណា​វា​កើតកូន សូ​ម្បី​ម្ចាស់​វា​ក៏​មិន​អាច​ទៅ​ជិត​បាន​ដែរ​… ​។
ស្ត្រី​មេម៉ាយ​ម្នាក់​មានកូន​ប្រុស​អាយុ​៦​ឆ្នាំ​ ជា​ស្តេចរ​ពិស​… ​ចូល​ចិត្ត​លេង​ភ្លើង​… ​លេង​ដែកកេះ​…

ខ្លា​ទោះបី​កាច​សាហាវ​ខ្លាំង​បែប​ណា​ក៏​ដោយ វា​មិន​ដែល​ស៊ី​កូន​ឯង​ទេ​… ​ជ្រូក​ជា​សត្វ​ស្លូត​បំផុត​… ​ប៉ុន្តែ​កាលណា​វា​កើតកូន សូ​ម្បី​ម្ចាស់​វា​ក៏​មិន​អាច​ទៅ​ជិត​បាន​ដែរ​… ​។
ស្ត្រី​មេម៉ាយ​ម្នាក់​មានកូន​ប្រុស​អាយុ​៦​ឆ្នាំ​ ជា​ស្តេចរ​ពិស​… ​ចូល​ចិត្ត​លេង​ភ្លើង​… ​លេង​ដែកកេះ​…​ លេង​ឈើគូស​… ​ម្តាយ​ហាម​មិន​ស្តាប់​សោះ ។ តាម​ពិត​ទៅ​វា​នៅ​តូច​ពេក ។ ដោយសារ​ប្រដៅ​មិន​បាន ក៏​ចាប់​ចងដៃ ​ចងជើង​ ឱ្យ​ដេក​ហាល​ថ្ងៃ ជា​ការ​ព្រមាន ​ឱ្យ​រាងចាល​ប៉ុណ្ណោះ មិន​សម​យក​ទៅ​ដាក់​ក្នុង​មន្ទីរឃុំឃាំង​ ដូច​អ្នក​ច្បាប់​នៅ​សាលាដំបូង​ខេត្តកណ្តាល​ ​កាត់ទោស​ឡើយ ។

មែនទែន​ទៅ​ខូច​មក​ពី​ប៉ូលិស ។ ប៉ូលិស​ទៅ​ចាប់​ មិន​បាន​ធ្វើការ​ប្រដៅ​ ជួយ​អប់រំ​ណែនាំ​ម្តាយ​កំណាច​នោះ​ទេ ភ្លាម​ឡើង​បញ្ជូន​ទៅ​ប៉ូលិស​មួយទៀត ​ឈ្មោះ​អ្នក​ការពារ​អនីតិជន ។ ប៉ូលិស​ស្ថាប័ន​មួយ​នេះ​កាន់តែ​ពូកែ​ធ្វើការ​ទៀត​…​ ​អត់​ចេះ​អប់រំ​ណែនាំ​ម្តាយ​កំណាច​នេះ​សោះ​…​ ភ្លែត​ឡើង​បញ្ជូន​ឱ្យ​ផុត​ពី​ដៃ​ទៅ​សាលាដំបូង​តែ​ម្តង ​ទំនង​អត់​ឃើញ​មាន​អ្នក​រត់ការ​…​ ។ ទៅ​ដល់​សាលាដំបូង ព្រះរាជអាជ្ញា​ដែល​ជា​ឪ​ច្បាប់​បាន​ដល់​ដៃ ក៏​ចាប់ផ្តើម​ចោទប្រកាន់​តាម​ច្បាប់ ​ដែល​ច្បាប់​នោះ ​មនុស្ស​ជា​អ្នក​ធ្វើ​…​ យក​ទៅ​ដាក់គុក​តែ​ម្តង អត់​មើលមុខមើលក្រោយ​ បន្តិច​សោះ​ទំនង​មិនឃើញ​មាន​អ្នក​រត់ការ​…​ ។ ម្ល៉ោះហើយ​អ្នក​ម្តាយ ​នៃ​កូន​ដែល​មាន​អាយុ​៦​ឆ្នាំ​នេះ ត្រូវ​ប៉ូលិស​បញ្ជូន​តត្រុក​នាំ​ទៅ​ដាក់គុក​ខេត្តកណ្តាល ដោយ​គ្មាន​ត្រា​ប្រណី ​ប៉ុន​អាចម៍រុយ​ឡើយ ។

តុលាការ​ឯករាជ្យ​មែនហើយ​… ​ប៉ុន្តែ​ជ្រុល​ពេក​ហើយ​…​ ​អង្គការនីតិប្រតិបត្តិ ​ដែល​ទទួល​បន្ទុក​ការពារ​ប្រជាជន មិន​សមនៅ​ស្ងៀម​ទេ​…​ ត្រូវ​មើល​សុខទុក្ខ​ប្រជានុរាស្ត្រ​ផង​…​ កុំឱ្យ​តុលាការ​ជិះសេះ​លែងដៃ​ពេក ។

ខុស​បន្តិចបន្តួច​បែប​រឿង​ពុកមាត់ឆ្មា​ ត្រឹម​អប់រំ​បាន​…​ មិន​គួរ​ស្អី​ឡើង ​ញាត់​គុក ​ដូច​លោក​តុលាការ​ម្នាក់ ​នៅ​ខេត្តកណ្តាល​បែប​នេះ​សោះ​… ​ស្តាយ​ណាស់ !
បើ​កាត់ទោស​ផុយ​ស្រួយ​បែប​នេះ មាន​គុក​ឯណា​សម្រាប់​ដាក់​មនុស្សលោក​ទៅ ?
ដាក់គុក​មនុស្ស​បែប​នេះ​… ​មាន​ន័យ​ថា គុក​អត់​ន័យ!…​ ។​ល​។
                      អា​ឡេវ