ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​កាស៊ីណូ​រូប​ស្រស់​​ម្នាក់​លេបថ្នាំ​ងងុយដេក​ជាង​១០​គ្រាប់​ប៉ង​ធ្វើ​អត្តឃា.ត​

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ យុវនារី​​វ័យ​ក្មេង​ស្រស់​ស្អាត​ជា​បុគ្គលិក​កាស៊ីណូ​ម្កុដ​ពេជ្រ​ម្នាក់​ខឹង​នឹង​ម្តាយមីង​មិន​ឲ្យ​ដើរ​លេង​ជាមួយ​មិត្ត​ភក្តិ​រួមការ​ងារ ហើយ​ថែម​ទាំង​វាយ​នាង​ជា​ច្រើន​ដៃ​បណ្តាល​ឱ្យ​ចំ​ភ្លៅ និង​ទះកំភ្លៀង​ទាំង​សងខាង រួច​ដាល់​ចំ​ភ្នែក​ឆ្វេង​១​ដៃ

ខេត្ត​ប៉ៃលិន ៖ យុវនារី​​វ័យ​ក្មេង​ស្រស់​ស្អាត​ជា​បុគ្គលិក​កាស៊ីណូ​ម្កុដ​ពេជ្រ​ម្នាក់​ខឹង​នឹង​ម្តាយមីង​មិន​ឲ្យ​ដើរ​លេង​ជាមួយ​មិត្ត​ភក្តិ​រួមការ​ងារ ហើយ​ថែម​ទាំង​វាយ​នាង​ជា​ច្រើន​ដៃ​បណ្តាល​ឱ្យ​ចំ​ភ្លៅ និង​ទះកំភ្លៀង​ទាំង​សងខាង រួច​ដាល់​ចំ​ភ្នែក​ឆ្វេង​១​ដៃ បណ្ដាល​ឲ្យ​របួស​ជាំ បាន​គិត​ខ្លី​ដើរ​ចេញ​ទៅ​ក្រៅ​ផ្ទះ​ទិញ​ថ្នាំ​ងងុយដេក​យក​ទៅ​សម្ងំ​លេប​ក្នុង​បន្ទប់​ផ្ទះ​ជួល​ប៉ង​ធ្វើ​អត្តឃាត​ខ្លួន​តែ​ម្តងតែ​ត្រូវ​បាន​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ​ទាន់​ពេល​ ។ ​ហេតុការណ៍នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៧ និង​៤០​នាទី​យប់ ថ្ងៃ​ទី​៨ រហូត​ដល់​ម៉ោង​១១ និង​៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​​៩ ខែឧសភា ឆ្នាំ​២០១៥ បន្ទាប់​ពី​មិត្តភក្តិ​រួមការ​ងារ​ជាមួយ​​មក​​ហៅ​ទៅ​ធ្វើការ ទើប​ម្ដាយមីង​បាន​ដើរទៅ​ហៅ​ក៏​ឃើ​ញ​នាង​ក្អួតចង្អោរ​ចេញ​សុទ្ធតែ​បាយ និង​ថ្នាំ​មួយ​ចំនួន​នៅ​ក្បែរ​ខ្លួន ហើយ​ក៏​ប្រញាប់​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន ។

នារី​ក្រមុំ​រង​គ្រោះ​ដែល​លេបថ្នាំ​ប៉ង​សម្លាប់​ខ្លួន​នេះ​ឈ្មោះ​លី​ម សម្ផស្ស អាយុ​១៨​ឆ្នាំ ជា​បុ​គ្គ​លិ​ក​កាស៊ីណូ​ផ្នែក​ខាង​ចែក​បៀរ ជាង​១​ឆ្នាំ​ហើយ មានស្រុក​កំណើត​ឃុំ​ស្អាង ស្រុក​ស្អាង ខេត្តកណ្ដាល ។ ចំណែក​ម្តាយមីង​ឈ្មោះ​បាក់ ចាន់ អាយុ​៣៦​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ និង​មានស្រុក​កំណើត​នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល​ដូច​គ្នា ។

ម្ដាយមីង​របស់​នារី​រង​គ្រោះ​​បាន​អោយ​ដឹង​នៅ​ក្ន​ង​មន្ទីរពេទ្យ​ថា នារី​រង​គ្រោះ​នេះ​ត្រូវជា​ក្មួយ​របស់​គាត់ ហើយ​រាល់​ម៉ោង​ចេញពី​ធ្វើការ គាត់​ហាម​មិន​ឲ្យ​ដើរ​លេង​ជាមួយ​មិត្ត​ភ​កិ្ត​ទេ តែ​នាង​មិន​ស្ដាប់​តាម លុះ​ខឹង​ខ្លាំង​ពេក​ក៏​ហៅ​មក​​ក្នុង​បន្ទប់​ផ្ទះ​ជួល និយាយ​គ្នា​ពីរ​បី​ម៉ាត់ ស្រាប់​តែ​នាង​តមាត់ ទើប​គាត់​ទ្រាំ​មិន​បាន​ក៏​វាយ​តែ​ម្តង ។

ស្ត្រី​រូប​នោះ​បាន​បន្ត​ទៀត​ថា ក្រោយមក​រូប​គាត់​ក៏​ដើរ​ចេញ​ទៅ​ក្រៅ លុះ​ពេល​ត្រឡប់​មក​វិញ​ស្រាប់តែ​ឃើញ​មិត្ត​ភ​កិ្ត​នាង​ទៅ​ហៅ​ក្មួយ​ស្រី​នៅ​មុខ​បន្ទប់​ដើម្បី​ទៅ​បន្ត​ធ្វើការ​ពេល​យប់ ស្រាប់តែ​ដើរទៅ​មើល​ឃើញ​ក្មួយ​ស្រី​របស់​ខ្លួន​ដេក​ក្អួត​ចង្អោរ បន្ទាប់​ពី​សួរនាំ​នាង​ឆ្លើយ​ថា​លេបថ្នាំ​ងងុយដេក​អស់​ជា​ច្រើន​គ្រាប់ ។

​នារី​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នាង​បាន​ចេញពី​ធ្វើការ​នៅ​កាស៊ីណូ​ម្កុដ​ពេជ្រ​ជាមួយ​មិត្ត​ភ​កិ្ត​ទៅ​ដើរ​លេង​មួយ​សន្ទុះ ដោយ​មិន​បាន​ប្រាប់​ម្ដាយមីង​ឱ្យ​ដឹង​មុន​ឡើ យ ។ ក្រោយមក​ក៏​ត្រឡប់​ទៅ​បន្ទប់​​ជួល​វិញ ហើយ​ម្ដាយមីង​ក៏​ហៅ​ហូប​បាយ​ជួបជុំ​គ្នា ស្រាប់តែ​គាត់​និយាយ​ថា ពេល​ចេញពី​ធ្វើការ​ងារ​វិញ​ត្រូវ​តែ​មក​ផ្ទះ បើ​ចង់ទៅ​ណា​មក​ណា​ត្រូវ​ឲ្យ​ដំណឹង​ជា​មុន ។ បន្ទាប់​មក​ក៏​កើត​ជា​​ជម្លោះ​ពាក្យ​សម្ដី​មីង និង​ក្មួយ ធ្វើ​ឲ្យ​ម្ដាយមីង​ខឹង​ខ្លាំង​ពេក​ទ្រាំ​មិន​បាន​ក៏​ជ្រុល​វាយ​ទៅ​លើ​នាង​បួន​ប្រាំ​ដៃ ចំ​មុខ និង​ភ្លៅ ហើយ​នាង​តូចចិត្តរ​ត់ទៅ​ទិញ​ថ្នាំ​ងងុយដេក​យក​មក​សំងំ​លេប​ក្នុង​បន្ទប់​ផ្ទះ​ជួល​តាំងពី​ម៉ោង​៧ និង​២០​នាទី​យប់​ថ្ងៃ​ទី​៨ រហូត​ដល់​ម៉ោង​១១ និង​៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៥ ទើប​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ ប៊ិះ​តែ​នឹង​ហួសពេល​ទៅ​ហើយ សំណាងល្អ​នាង​លេបថ្នាំ​តិចតួច ៕