ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវនគរបាលខេត្តឃាត់ខ្លួន ពាក់ព័ន្ធពីបទគួកជេររឿងដោះលែងបក្សពួកវាយសម្លាប់បុរសម្នាក់ ហើយទំនងជាបែកធ្លាយដឹងដល់ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ ទើបត្រូវគរបាលខេត្តធ្វើឃាត់ខ្លួនតែម្តង ។
ហេតុការណ៍ឃាត់ខ្លួន កើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៥ ឧសភា ២០១៥ ស្ថិតនៅភូមិលំពែង ព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពពីនគរបាលឱ្យដឹងថា បុរសដែលត្រូវឃាត់ខ្លួនឈ្មោះចន សុភ័ក្រ្ត អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិលំពែងព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
បើតាមសម្តីលោកជា វណ្ណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តបានឱ្យដឹងថា ជនសង្ស័យរូបនេះ ពាក់ព័ន្ធរឿងរត់ការជាមួយក្រុមជនដៃដល់ ហើយមិនឱ្យថតរូបទេ ។ បើតាមសម្តីរបស់នគរបាលម្នាក់បានបង្ហើបឱ្យដឹងថា ជនសង្ស័យខាងលើដែលឃាត់ខ្លួននោះ ពាក់ព័ន្ធជាមួយនឹងករណីវាយសម្លាប់មនុស្សវិកលចរិកម្នាក់កាលពីពេលកន្លងមក នៅស្រុកសំរោងទង ដោយជនជាប់ចោទ៥នាក់ ដែលនគរបាលឃាត់ខ្លួនត្រូវបុរសខាងលើ ប្រមូលលុយក្នុងម្នាក់២៥០០ដុល្លារ ហើយជនសង្ស័យដែលរត់គេចខ្លួនម្នាក់៣០០ដុល្លារ ចំណែកខាងជនរងគ្រោះទាមទារយក១៥០០០ដុល្លារ ហើយភ្លាមនោះបុរសខាងលើ បានដើរប្រមូលលុយពីក្រុមជនសង្ស័យទាំងអស់នោះ ដោយបុរសរូបនោះ ជាអ្នករត់ការជាមួយក្រឡាបញ្ជីម្នាក់ និងព្រះរាជអាជ្ញាផងដែរ ដោយធ្វើការប្រមូលលុយបានចំនួន១៦.៥០០ដុល្លារ ហើយមកដល់ពេលនេះ បុរសរូបនោះបានឱ្យទៅជនរងគ្រោះបានត្រឹមតែ៦០០០ដុល្លារប៉ុណ្ណោះ ។
ពាក់ព័ន្ឋនឹងបញ្ហាករណីខាងលើ លោក កែវ សុភា ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺបានបដិសេធពីការទទួលយកលុយ តែថាលោកពិតជាចេញដីកាឲ្យមានការចាប់ខ្លួនជនសង្ស័យខាងលើ ព្រោះដឹងថាជននេះជាអ្នករត់ការដោះលែងជនដៃដល់មែន ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ