ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាចាស់ម្នាក់​ត្រូវ​ប្អូន​ថ្លៃ​វាយ៥ព្រនង់របួស​ធ្ងន់ ខឹង​រឿងជួស​​ជុល​​របង​ផ្ទះ​

9 ឆ្នាំ មុន

ខេត្ត​​ស្វាយ​​រៀង ៖ ​​បុរស​​​ចំណាស់​​ម្នាក់​បាន​​រង​របួស​​យ៉ាងធ្ងន់ធ្ងរ​​រហូតដល់​សន្លប់​​នៅ​នឹង​​កន្លែង ​​បន្ទាប់​ពី​ត្រូវ​ប្អូន​ថ្លៃ​​ប្រុស​វាយ​​ចំនួន​​៥​ព្រនង់ ​​បណ្តាល​ឱ្យ​​ហើម​ជាំ​ខ្មៅ​​​​ពេញ​ខ្លួន​ បង្កឱ្យ​ភ្ញាក់​​ផ្អើល​​កាលពី​រ​វេលា​ម៉ោង​០៨​ព្រឹក​​ថ្ងៃ​ទី​៦ ​ឧសភា ​២០១៥ ស្ថិត​នៅ​ភូមិ​តា​កឹង ​ឃុំ​

ខេត្ត​​ស្វាយ​​រៀង ៖ ​​បុរស​​​ចំណាស់​​ម្នាក់​បាន​​រង​របួស​​យ៉ាងធ្ងន់ធ្ងរ​​រហូតដល់​សន្លប់​​នៅ​នឹង​​កន្លែង ​​បន្ទាប់​ពី​ត្រូវ​ប្អូន​ថ្លៃ​​ប្រុស​វាយ​​ចំនួន​​៥​ព្រនង់ ​​បណ្តាល​ឱ្យ​​ហើម​ជាំ​ខ្មៅ​​​​ពេញ​ខ្លួន​ បង្កឱ្យ​ភ្ញាក់​​ផ្អើល​​កាលពី​រ​វេលា​ម៉ោង​០៨​ព្រឹក​​ថ្ងៃ​ទី​៦ ​ឧសភា ​២០១៥ ស្ថិត​នៅ​ភូមិ​តា​កឹង ​ឃុំ​ព្រៃធំ ​ស្រុក​​កំពង់​​រោ​ទិ៍​ ។

ប្រភព​បាន​ឱ្យ​ដឹងថា ជន​​រង​គ្រោះ​​ឈ្មោះ​អុក​ ឈិ​ន ​​អាយុ​៧៧​ឆ្នាំ ​រស់​នៅ​ភូមិ​-​ឃុំ​​កើត​​​ហេតុ​ខាង​លើ​ ។

បើ​តាម​សមត្ថកិច្ច​​​ឱ្យ​​ដឹង​ថា នៅ​​មុន​ពេល​កើតហេតុ ​ជន​រង​គ្រោះ​បា​ន​​ជីកដី​ធ្វើ​របង​ផ្ទះ​​ដែល​របង​​ចាស់​​បាក់​រលំ​ដួល ​ក៏​ជួសជុល​​របង​ឡើង​វិញ​ ស្រាប់តែ​ឈ្មោះ​​ខន ភេទ​ប្រុស​ អាយុ​៤៥​​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ​ ដែល​មានផ្ទះ​ជាប់​​របង​នឹងគ្នា​​មក​ឈ្លោះ​​រករឿង​​មិនឱ្យ​​ធ្វើ​របង​ដោយ​​និយាយ​ថា​ ឯង​ធ្វើ​របង​ចូល​​ដី​យើង​ហើយ ​។

ជន​រង​គ្រោះ​បានតប​ថា ​អញ​ធ្វើ​តែ​តាម​របង​​ចាស់​ទេ ​ក្រោយមក​ជន​បង្ក​​និយាយ​រអ៊ូរ​តិច​ៗ​​ដោយ​ជន​រង​គ្រោះ​​ថ្លង់​ស្តាប់​មិន​​ឮ ​ហើយ​កូនចៅ​​ក៏​មិន​នៅ ​ខណៈ​​ជន​រង​គ្រោះ​​កំពុង​អង្គុយ​ជី​ក​បង្គោល​របង​ ក៏​ត្រូវ​ជន​បង្ក​​ជា​ប្អូនថ្លៃ​​ទាញ​​ព្រនង់​​ប៉ុន​​កំភួនដៃ​​វាយ​សំពង​ទៅ​លើ​ជន​រង​​គ្រោះ​​យ៉ាង​​រន្ថើន​​១​ព្រ​នង់​ចំ​ក្បាល​​ដួល​ផ្កាប់មុខ​ទៅ​លើ​ដី​ និង​វាយ​២​ព្រ​នង់​ចំ​ឆ្អឹងខ្នង​ ២​ប្រ​នង់​ចំ​ចង្កេះ​ សន្លប់​នៅ​និង​កន្លែង​​ពេល​នោះ​ អ្នក​ជិតខា​ង​​បាន​ឃើញ​ ក៏​ស្រែក​ឆោឡោ​ ទើប​ជន​បង្កឈប់​វាយ​ និង​ដើរ​ចូល​ក្នុងផ្ទះ​​អ្នក​ជិតខាង ​ក៏​ហៅ​រថយន្ត​ដឹក​ជន​រង​គ្រោះ​មក​មន្ទីរពេទ្យ​ខេត្ត ​ដើម្បី​សង្គ្រោះ​ ។ រីឯ​ជន​បង្ក​​បាន​ចូល​អង្គុយ​ក្នុងផ្ទះ​ធ្វើព្រ​ងើយ ​ដោយ​ជន​រង​គ្រោះ​ពោះម៉ាយ​នៅផ្ទះ​ម្នាក់ឯង​​ កូន​ៗ​នៅ​ឆ្ងាយ​ ហើយ​ចៅស្រី​បានដឹង​ ក៏​ប្រញាប់​មក​មើល​តា​ដេក​ពេទ្យ​ ពុំ​មាន​អ្នក​ណា​​ប្តឹង​សមត្ថកិច្ច​ទេ ​ទើប​គ្មាន​សមត្ថកិច្ច​ណា​ចុះ​​ទៅ​ចាប់​ជន​​បង្ក​ឡើយ​ ។

អ្នកស្រុក​និយាយ​ថា ​ជន​បង្ក​នេះ​មាន​ចរិត​​អាក្រក់​ណាស់​ ឱ្យ​​តែ​ស្រវឹងស្រា​រករឿង​ឈ្លោះ​ជាមួយ​​បងថ្លៃ​ មិនដឹង​ជា​ប៉ុន្មាន​ដង​មក​ហើយ​រាប់​មិន​អស់ ក៏​ប៉ុន្តែ​ជន​រង​គ្រោះ​​មិន​ដែល​តបត​ទេ​ ដោយ​គាត់​ចាស់ជរា​ថ្លង់​​ស្តាប់​មិន​ឮ​ មិន​គួរ​វាយ​គាត់​ដូច្នេះ​សោះ​ ហើយ​អ្នក​ជិតខាង​ រង់ចាំ​មើល​ថា​ តើន​គរ​បាល​ចាប់ខ្លួន​ជន​បង្ក​ដែរ​ឬទេ​? រីឯ​នគ​បាល​វិញ​​ប្រាប់​ថា​ ចាប់ខ្លួន​​លុះត្រាតែ​មាន​អ្នក​ប្តឹង​​ទើបចាប់​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព