ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តព្រូស​មួយគ្រឿងប្លុងចោលនៅ​​ខាងត្បូងផ្សារទំនើប​​​សុវណ្ណា ​

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ រថ​យន្ត​​ស៊េរី​ទំនើប​​មួយ​​គ្រឿង​ ​ត្រូវ​​​​ប្រជា​ពលរដ្ឋ​​ប្រទះ​​ឃើញ​បើក​​​យក​ចត​​​​ចោល​​​នៅ​ខាងត្បូង​ផ្សារ​​​ទំនើប​​
សុ​វ​ណ្ណា ហើយ​បាន​ទៅ​រាយ​ការ​ណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​​​ឱ្យ​​ចុះ​ទៅ​ធ្វើការ​​ត្រួតពិនិត្យ​​ ដែលហេតុការណ៍នេះ​​​​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល

​រាជ​ធានី​ភ្នំពេញ ៖ រថ​យន្ត​​ស៊េរី​ទំនើប​​មួយ​​គ្រឿង​ ​ត្រូវ​​​​ប្រជា​ពលរដ្ឋ​​ប្រទះ​​ឃើញ​បើក​​​យក​ចត​​​​ចោល​​​នៅ​ខាងត្បូង​ផ្សារ​​​ទំនើប​​
សុ​វ​ណ្ណា ហើយ​បាន​ទៅ​រាយ​ការ​ណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​​​ឱ្យ​​ចុះ​ទៅ​ធ្វើការ​​ត្រួតពិនិត្យ​​ ដែលហេតុការណ៍នេះ​​​​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​​កាល​ពី​វេលា​ម៉ោង​០៩ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ​ឧសភា ២០១៥ ស្ថិត​នៅ​ជាប់​ផ្សារ​​ទំនើប​​សុ​វ​ណ្ណា (​ផ្នែក​​ខាង​ត្បូង​) ​តាម​បណ្តោយ​ផ្លូវ​​ហ្គោ​ល ក្នុង​​សង្កាត់​​ទំនប់​​ទឹក ខណ្ឌ​ចំការ​មន ​។

​ប្រភព​​បានឱ្យ​ដឹង​​​ថា រថយន្ត​ស៊េរី​​ទំនើប​មួយ​គ្រឿង​​ដែល​យក​មក​​ចត​​ចោល​នេះ ​គឺ​រថយន្ត​​ម៉ាក​ព្រូស ពណ៌​​ទឹក​ប្រាក់ គ្មាន​ស្លាក​​លេខ ត្រូវ​បានគេ​យកមក​ទុក​ចោល​ កាលពី​ព្រឹក​​ថ្ងៃ​ទី​០៤ ឧសភា ២០១៥ មកម្ល៉េះ ​។ ​

តាម​ប្រភព​​បន្ត​ទៀត​ថា ក្រោយ​ពី​ប្រជាពលរដ្ឋ​​​​រាយ​ការ​ណ៍​ពី​ករណី​នេះ​រួច​មក ​កម្លាំង​នគរបាល​មូលដ្ឋាន ​ក៏​បាន​ចុះ​មក​ធ្វើការ​ត្រួត​ពិនិត្យ​មើល​ដោយ​រក្សា​ទុក​នៅ​ដដែល​ ដើម្បី​រង់ចាំ​ក្រែង​​ម្ចាស់​មក​យក​ទៅ​វិញ​ ។​ លុះដល់​ព្រឹក​ថ្ងៃ​ទី​០៥ ឧសភា នេះ​ ​មិនឃើញ​​ម្ចាស់​​មក​យក​​ដដែល​។

​កម្លាំង​​អាជ្ញាធរ​មូល​ដ្ឋាន ​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ត្រួត​ពិន​ត្យ​ម្តងទៀត ​និង​​អូស​យក​ទៅ​រក្សា​ទុក​​នៅ​ប៉ុស្តិ៍​រដ្ឋបាល​​ន​គរបាល​ទំនប់​ទឹក ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​ជា​បន្ត ​។