ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់​ខ្នោះ​ព្រោះ​យក​ខ្នង​កាំបិត​ទៅអារដៃ​គេ​​លេង ដឹង​អី​​ចំមុខ​កាំបិ​ត​មុត​​មែន​សើច​លែង​សម

9 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង ​៖​ យុវ​ជន​​ម្នាក់​ត្រូវ​កម្លាំង​កា​រិ​​យា​​ល័យ​​ព្រហ្មទណ្ឌ​​កម្រិត​​ស្រាល​ធ្វើការ​​​ចាប់ខ្លួន ​​បន្ទាប់​ពី​​មានពាក្យ​​បណ្តឹង​​ពី​​ជន​​រង​គ្រោះ​​​ប្តឹង​​​ក្នុង​​ករណី​​ហិ.ង្សា ​កាល​វេលា​ម៉ោង​ជាង​៧​យប់​​ថ្ងៃ​ទី​៣០ ​មេ​សា ​២០១៥ ស្ថិត​​នៅ​​ភូមិ​ព្រែក ​ក្នុង​សង្កាត់​​ស្ទឹង​​ត្រែង ​ក្រុង​​ស្ទឹង​

ខេត្ត​ស្ទឹង​ត្រែង ​៖​ យុវ​ជន​​ម្នាក់​ត្រូវ​កម្លាំង​កា​រិ​​យា​​ល័យ​​ព្រហ្មទណ្ឌ​​កម្រិត​​ស្រាល​ធ្វើការ​​​ចាប់ខ្លួន ​​បន្ទាប់​ពី​​មានពាក្យ​​បណ្តឹង​​ពី​​ជន​​រង​គ្រោះ​​​ប្តឹង​​​ក្នុង​​ករណី​​ហិង្សា ​កាល​វេលា​ម៉ោង​ជាង​៧​យប់​​ថ្ងៃ​ទី​៣០ ​មេ​សា ​២០១៥ ស្ថិត​​នៅ​​ភូមិ​ព្រែក ​ក្នុង​សង្កាត់​​ស្ទឹង​​ត្រែង ​ក្រុង​​ស្ទឹង​ត្រែង ​។

​តាម​​​ប្រភព​ឱ្យ​​ដឹង​ថា ​មុន​​ដំបូង​ឡើយ​ ជន​​រ​ង​​គ្រោះ​​មាន​​គ្នា​២ ​ទៅ​៣​នាក់​ បាន​នាំគ្នា​អង្គុយ​ជួបជុំ​​ហូប​ចុក​​បន្តិចបន្តួច ​ខណៈនោះ​ជន​សង្ស័យ​បាន​​ដើរ​សំដៅ​​ទាំង​ដៃ​កាន់​កាំបិត ហើយក៏​​បាន​​ចាប់ដៃ​ជន​រង​គ្រោះ​ម្នាក់ ​ក្នុង​ចំណោម​នោះ​យក​​កាំបិត​ទៅ​អា​រដៃ​ធ្វើ​ឱ្យ​​របួស​ដៃ​​ខាង​ឆ្វេង​​ តែ​មិន​ធ្ងន់ធ្ងរ​​ទេ​ ។ ​ក្រោយមក​ ជនសង្ស័យ​បាន​​​គំរាម​ទៅ​ជន​រង​គ្រោះ​​មិនឱ្យ​​ប្តឹង​សមត្ថកិច្ច​​ណា​​ឡើយ​ ។

សាក្សី​​ម្នាក់​ឈ្មោះ​ថុ​ន ដែន បាន​​រៀប​រាប់​ថា ​​ពេលនោះ​ខ្លួន​បាន​ទៅ​អង្គុយ​​លេង​នៅផ្ទះ​ឈ្មោះ​វ័​ន្ត ​ហើយឈ្មោះ​ប៊ូ​រ ចាន់​​សាយ កំពុង​ផឹក​ស្រា​ជាមួយ​ឈ្មោះ​រី, ឈ្មោះ​ឡ​ន ដែល​ជា​ម្ចាស់ផ្ទះ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​​ចូល​ទៅ​ហើយ​ចាប់ដៃ​របស់​​ឈ្មោះ​ប៊ូ​រ ចាន់​សាយ យក​​កូនកាំបិត​អារ​ ​បណ្តាល​ឱ្យ​​របួស​កំភួនដៃ​ឆ្វេង ​ភ្លាម​នោះ​ក៏​ប​ង្ក​​ការ​​​ផ្អើល​ ហើយ​ជន​រង​គ្រោះ​​បាន​ឱ្យ​មិត្ត​ភក្តិ​​ជួយ​រុំ​មុខ​របួស​ឱ្យ​​ចំណែក​​ជនសង្ស័យ ក៏បាន​គេចខ្លួន​ លុះ​មួយសន្ទុះ​ក្រោយមក​ ក៏​ឮដំណឹង​ថា ​កម្លាំង​ប៉ូលិស​ចាប់ខ្លួន​បាន​ ។

លោក​ហោ វុ​ទ្ធី នាយ​ការិយាល័យ​​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល​នៃ​ស្នងការដ្ឋាន​​នគរបាល​​ខេត្តឱ្យ​​ដឹង​ថា ​ជនសង្ស័យ​​ឈ្មោះ​យ៉ែ​ម ភ​ក្កី ហៅ ចេស​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មានទីលំ​នៅ​ភូមិ​ព្រែក​ សង្កាត់​ស្ទឹង​ត្រែង ​ក្រុង​ស្ទឹង​ត្រែង ​ជា​មុខ​សញ្ញា​ចាស់ ​ធ្លាប់​ជាប់​ពន្ធ​នាគា​រ​២​លើក​ម​ក​ហើយ​ ។​

​ជនសង្ស័យ​​ជា​ជន​ប្រើប្រាស់​ថ្នាំ​ញៀន​ និង​បាន​ជាប់​ពន្ធនាគារ​២​លើក​ ​ក្នុង​ករណី​បទ​ល្មើ​ផ្សេង​ពី​​គ្នា ​ដែល​បាន​ប្រព្រឹត្តនៅ​​ក្រុង​ស្ទឹង​ត្រែង​​កន្ល​ង​​មក​ បច្ចុប្បន្ន​ជំនាញ​បានកំពុងក​​សាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​បញ្ជូន​ទៅ​សាលាដំបូង​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

ជនសង្ស័យ​រូប​នេះ​ បាន​ឆ្លើយ​សារភាព​​​​ថា ​ខ្លួន​គ្រាន់តែ​ធ្វើ​លេង​​ប៉ុណ្ណោះ​ ក៏​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​​ដែរ មុន​ដំបូង​ឡើយ ខ្លួន​បានឃើញ​អ្នក​​នៅ​ក្នុងភូមិ​អង្គុយ​ផឹកស្រា​ ខ្លួន​ក៏​យក​កាំបិត​ទៅ​អារ​ដៃ​​គេ​លេង​ទេ ​តែ​មិន​នឹក​ស្មានថា ​បែរ​ជា​ទៅ​ចំ​មុខ​កាំបិត​វិញ ​បណ្តាល​ឱ្យ​​របួស​តែម្តង ​៕