ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​កូរ៉េ​ខាងជើង​លុប​ចោល​ទស្សនកិច្ច​នៅ​រុ​ស្ស៊ី​គ្រោង​នា​ខែឧសភា

8 ឆ្នាំ មុន

វិមាន​ក្រឹម​ឡាំង​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៣០ មេ​សា​ថា មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន បាន​លុប​ចោល​ទស្សនកិច្ច​របស់​លោក​នៅ​ទីក្រុង​មូ​ស្គូ ដើម្បី​ចូលរួម​ក្នុង​ពិធី​នានា​រំលឹក​ដល់​ទិវា​

វិមាន​ក្រឹម​ឡាំង​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៣០ មេ​សា​ថា មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន បាន​លុប​ចោល​ទស្សនកិច្ច​របស់​លោក​នៅ​ទីក្រុង​មូ​ស្គូ ដើម្បី​ចូលរួម​ក្នុង​ពិធី​នានា​រំលឹក​ដល់​ទិវា​ជ័យជម្នះ​ក្នុង​សង្គ្រាមលោក​លើក​ទី​២ គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​៩ ឧសភា ខាង​មុខ​នេះ ។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ឌី​មី​ឌ្រី ប៉េ​ស្កូវ ថ្លែង​ថា យើង​ទទួល​បាន​សេចក្តីជូនដំណឹង​ពី​សេចក្តី​សម្រេចចិត្ត​នោះ​តាម​ផ្លូវ​ការទូត​។ មេដឹកនាំ​កូរ៉េ​ខាងជើង​លើក​ហេតុផល​ពី​ការ​លុប​ចោល​នោះ​ថា មក​ពី​កិច្ចការ​ក្នុងស្រុក​ច្រើន​ត្រូវធ្វើ​។

ប្រទេស​កូរ៉េ​ខាងជើង​ធ្លាប់​បាន​អះអាង​កាលពី​ដំណាច់​ខែមករា ពី​ទស្សនកិច្ច​នោះ​របស់​លោក​គី​ម ជុង​អ៊ុ​ន នៅ​ក្រុង​មូ​ស្គូ ។ លោក​ប៉េ​ស្កូវ បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​នានា​ដែល​ថា ការ​សម្រេចចិត្ត​នោះ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុង​មូ​ស្គូ ទទួល​ការ​ព្រមាន​នានា​ពី​ប្រទេស​ឯទៀត​ៗ​ប្រឆាំង​វត្តមាន​លោក​គី​ម ជុង​អ៊ុ​ន នៅ​ក្រុង​មូ​ស្គូ ។

លោក​អះអាង​ថា ពិតជា​ពុំ​មានរឿង​បែប​នេះ​ទេ ។ សម្រាប់​ពេល​នេះ​ពុំ​មាន​គម្រោង​ណាមួយ​នៃ​ការ​ជួប​គ្នា​ជាយថាហេតុ​រវាង​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន និង​លោក​គី​ម ជុង​អ៊ុ​ន ឡើយ ។

អ្នកនាំពាក្យ​រូប​នេះ​ក៏​អះអាង​ផង​ដែរ​ថា មេដឹកនាំ​របស់​ប្រទេស​ចំនួន​៣០ និង​អង្គការ​អន្តរជាតិ​ទាំងឡាយ​នឹង​មក​ចូលរួម​ក្នុង​ពិធី​នានា​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​៩ ឧសភា នៅ​ក្រុង​មូ​ស្គូ ។

ជា​រៀង​រាល់​ឆ្នាំ ប្រទេស​រុ​ស្ស៊ី​តែង​ប្រារព្ធ​ធ្វើ​ទិវា​៩ ឧសភា ជា​ទិវា​កំណត់​ពី​ជ័យជម្នះ​ប្រឆាំងអា​ល្លឺ​ម៉​ង់ ណា​ហ្ស៊ី ក្នុង​មហាសង្គ្រាម​ស្នេហា​ជាតិ ជា​ពាក្យ​ដែល​រុ​ស្ស៊ី​ប្រើ​សំដៅលើ​សង្គ្រាមលោក​លើក​ទី​២ ៕