ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបាចូល​ដណ្តឹង​​ប្រពន្ធ កំពុង​ចរចា​តម្លៃទឹកដោះ អនាគត​កូនកំលោះ​លួច​ម៉ូតូគេ​

9 ឆ្នាំ មុន

ខេត្តតាកែវ ៖ ជារឿងមួយ​ដែល​ស្ទើរ​តែ​មិនគួរ​ឱ្យ​​ជឿទាល់តែសោះ ខណៈ​បុរស​ម្នាក់​ស្រឡាញ់​កូនក្រមុំគេ ហើយនាំ​ឪពុកម្តាយ​​ទៅ​ចូល​ស្តី​ដណ្តឹង និង​​នាំ​ទាំងបណ្ណាការយកទៅជូន​ខាងស្រី ដើម្បី​បញ្ជាក់ពីចំណង​​ស្នេហ៍ ដោយ​មានឪពុក​ម្តាយ​ទាំង​សងខាង​ និង​

ខេត្តតាកែវ ៖ ជារឿងមួយ​ដែល​ស្ទើរ​តែ​មិនគួរ​ឱ្យ​​ជឿទាល់តែសោះ ខណៈ​បុរស​ម្នាក់​ស្រឡាញ់​កូនក្រមុំគេ ហើយនាំ​ឪពុកម្តាយ​​ទៅ​ចូល​ស្តី​ដណ្តឹង និង​​នាំ​ទាំងបណ្ណាការយកទៅជូន​ខាងស្រី ដើម្បី​បញ្ជាក់ពីចំណង​​ស្នេហ៍ ដោយ​មានឪពុក​ម្តាយ​ទាំង​សងខាង​ និង​ញាតិ​មិត្ត​​មក​ចូលរួម​យ៉ាងច្រើន​កុះករ ។

ក្រោយពី​ពិធីនោះ​ស្តីដណ្តឹង​នោះចប់ បានប្រែក្លាយ​ទៅជា​អាប់អួរទៅវិញ បន្ទាប់ពី​សាមី​ខ្លួន​ខាងប្រុស​បាន​យក​ម៉ូតូ​ខាងស្រី​ជិះ​ទៅ​បាត់​​បង្កឱ្យ​មាន​ការភ្ញាក់​ផ្អើល​គ្រប់ៗគ្នា ដែលហេតុការណ៍នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​១០ព្រឹកថ្ងៃទី២៨ មេសា ២០១៥ ស្ថិត​នៅ​ភូមិ​សាមគ្គី ឃុំ​អង្គរបុរី ស្រុក​អង្គរ​បុរី ខេត្តតាកែវ ។

ប៉ូលិសស្រុក​អង្គរបុរី​បានឱ្យ​ដឹងថា ជន​សង្ស័យ​ដែល​ឆបោក​ម៉ូតូ​មានឈ្មោះ​អ៊ឹម ចាន់មីឌឿន អាយុ​២២​ឆ្នាំ រស់នៅ​​ភូមិ​ខាន់ខាប់ សង្កាត់​បារាយណ៍ ក្រុង​ដូនកែវ ។

ប្រភពបន្តថា មុនពេលកើតហេតុ ជន​សង្ស័យ​បាននាំឪពុកម្តាយ​របស់គេ​មកស្តី​ដណ្តឹង​កូនស្រី​ម្នាក់​ក្នុងភូមិ​-ឃុំខាងលើ ។ លុះ​ពេល​ឪពុក​ម្តាយ​ទាំង​សង​ខាង​កំពុង​តែតថ្លៃ​រឿង​លុយ​ថ្លៃទឹកដោះ​នោះ ជន​សង្ស័យជាសាមីកូនកំលោះ បានចុះពីលើផ្ទះ​មកដី​យក​ម៉ូតូ​​ធុន C125 ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​តាកែវ 1I-6928 របស់​ឈ្មោះសន រ៉ាវី ភេទប្រុស អាយុ​២១​ឆ្នាំ ដែលត្រូវជា​សាច់ញាតិ​ខាង​ស្រី ប្រាប់​ថា ទៅបើក​លុយដែលគេផ្ញើមក​ឱ្យតាមវីង ។ ម្ចាស់​ម៉ូតូ​ក៏ព្រម​ឱ្យខ្ចីជិះទៅបាត់​ លុះម្ចាស់​ម៉ូតូ​ចាំយូរពេក ក៏ទៅសួរ​ឪពុក​ម្តាយ​​របស់​ជន​សង្ស័យ​ ក៏ពួកគាត់ក៏មិន​ដឹង ទើប​បង្ក​ការ​ផ្អើលឆោឡោឡើង​តែម្តង ។

ប្រភពបន្តទៀតថា ម្ចាស់​ម៉ូតូ​ខាងលើ ក៏បាន​ជួល​រថយន្ត​មួយគ្រឿង​ជិះទៅ​តាមរក​នៅរាជធានីភ្នំពេញ ។ ពេលជិះមក​ដល់​ស្ទឹង​មាន​ជ័យនៅវេលាម៉ោង១២​ថ្ងៃត្រង់ ក៏ប្រទះឃើញ​ជន​សង្ស័យ​កំពុង​តែ​ជិះម៉ូតូ​ ក៏ចាប់ឃាត់ខ្លួន​បញ្ជូន​ទៅឱ្យ​សមត្ថកិច្ច​ស្រុក​អង្គរបុរី ដើម្បី​ចាត់ការតាមច្បាប់ ។

ជន​សង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគេ​ពិត​ជា​បាន​ឆបោក​ម៉ូតូ​របស់គេពិតប្រាកដមែន ។ គួរបញ្ជាក់ថា ជន​សង្ស័យ​រូបនេះ គឺជា​មុខ​សញ្ញា​ចាស់​ធ្លាប់​លួច​មាន់ ទា ក្នុងភូមិជាញឹកញាប់ ។