ថ្ងៃសៅរ៏ ទី៤ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ខាង​តុលាការ​រង់ចាំ​ការ​បញ្ជូន​លោក​ផ្កាយ​១​ដើម្បី​បើក​ការ​សាកសួរនិង​ចោទប្រកាន់

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃសៅរ៏ ទី១៣ ខែមិនា ឆ្នាំ២០១០ ម៉ោង ១៨:២៦

ក្រុងព្រះសីហនុ ៖  មក​ដល់​ម៉ោង​នេះ (​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១២មីនា​) លោកឧត្ដមសេនីយ៍ត្រី កែវ មុន្នី​សូ​កា ហៅ​កែវ សូ​កា ដែល​ជា​អ្នក​ដៃដល់​ក្នុង​ការ​ប្រើ​អំពើហិង្សា​ទៅ​លើ​គ្រូបង្រៀន និង​ក្មេង​ប្រុស​ម្នាក់កំពុង​ស្ថិត​នៅ​ក្នុង​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​នៅឡើយ បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន និងពិនិត្យ​ឃើញ​ថាគាត់​មាន​កំហុស ។ចំណែក​ខាង​មន្ដ្រី​តុលាការខេត្ដ​ព្រះ​សីហ​នុឯណោះ​វិញ បានឱ្យ​ដឹង​ថាព្រះរាជអាជ្ញា​រង់ចាំតែ​ខាង​កងរាជអាវុធហត្ថ​បញ្ជូន​ខ្លួន​គាត់ មក​តែ​ប៉ុណ្ណោះដើម្បី​បើក​ការ​សាកសួរ​ភ្លាម​ៗ និង​ឈាន​ទៅ​ធ្វើការ​ចោទប្រកាន់ ។ នេះ​ជារឿង​រសើបនិង​ខុស​ទំនង​ខ្លាំង​ណាស់​ដែលយោធា​ថ្នាក់ខ្ពស់​ម្នាក់​ប្រើ​អំណាច​ប៉ះ​ដៃ​យកដៃ​ប៉ះ​ជើង​យក​ជើង​ជាមួយ​អ្នក​ទន់ខ្សោយ ដោយ​ខ្វះ​ការ​ពិចារណា​បែប​នេះ ។លោក​កែវ មុន្នី​សូ​កា ឧត្ដមសេនីយ៍ត្រី មូលដ្ឋាន​សមុទ្រ​រាម ត្រូវ​បាន​កង​រាជ​អាវុធហត្ថ​ខេត្ដ​ព្រះ​សីហ​នុ​ធ្វើការ​ឃាត់ខ្លួន​កាលពី វេលា​ល្ងាច​ថ្ងៃ​ទី​១១ មីនា នៅ​ទីបញ្ជាការដ្ឋានកង​រាជា​អាវុធហត្ថ​ខេត្ដ ខណៈ​ដែល​ឧត្ដមនា​វី​ត្រី​ម្នាក់​នេះ ឆ្លើយ​បំភ្លឺ​មិន​ត្រឹម​ត្រូវជាច្រើន​ចំណុច ។ ការ​ឃាត់ខ្លួន​នេះ​គឺ​មានដំណើរស្របគ្នា​ទៅ​នឹង​អនុសាសន៍​របស់​សម្ដេច តេ​ជោ ហ៊ុន សែន ដែល​ប្រកាស​ហាម​មិន​ឱ្យនាយទាហាន​យក​តួនាទី​ទៅ​ប្រើប្រាស់​ខុសច្បាប់ឃុបឃិតជាមួយ​ឈ្មួញ​ទុច្ចរិតគំរាមកំហែង​ប្រជាពលរដ្ឋបាញ់បោះ​ផ្ដេសផ្ដាស ។

ឧត្ដមសេនីយ៍​ផ្កាយ​១​ជើង​ទឹកសមុទ្រ​រាម កែវ មុន្នី​សូ​កា ត្រូវ​បាន​ចោទប្រកាន់​ថា វាយគ្រូបង្រៀន​ស្រី​ពីរ​នាក់​កាលពី​ថ្ងៃ​ទី​៥ មីនា នៅ​ក្រុម​ទី​១១ ភូមិ​២ សង្កាត់​លេខ​៤ ក្រុងព្រះ​សីហ​នុ ហើយ​ថាកូនប្រុស​ជំទង់ របស់​លោកបាន​វាយ​សិស្សសាលា​អាយុ​១០​ឆ្នាំ​ម្នាក់​ទ្យេ​ត​នៅសាលា​ដែល​កូនស្រី​របស់​លោក​រៀនគឺ​សាលា International Home of English ។ ប៉ុន្មានថ្ងៃ​ក្រោយមកលោក​ត្រូវ​បាន​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​ធ្វើការ​ស៊ើបអង្កេតនិង​ឃាត់ខ្លួន​គាត់​បណ្ដោះអាសន្នដោយសារ​មានបណ្ដឹងនិង​ពិនិត្យ​ឃើញ​ថា គាត់​ប្រព្រឹត្ដខុស​... ។លោក​ហ៊ីង សុ​ភឿន នាយករង​សាលា ខាងលើ​បាន​មាន​ប្រសាសន៍​ថា អំពើ​ហិង្សារបស់​លោក​កែវ មុន្នី​សូ​កា និង​កូនប្រុសរបស់​លោក​បាន​កើតឡើង​នៅ​ពេល​ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​បាន​ប្រទះ​ឃើញ​សត្វអណ្ដើក​មួយ​ក្បាល ហើយ​បាន​យក​វា​ទៅបន្លាច​កូនស្រី​អាយុ​១៤​ឆ្នាំ​របស់​លោក​ឧត្ដមសេនីយ៍​រូប​នោះ បន្ទាប់​មក​នាង​បាន​ទូរស័ព្ទទៅ​ឪពុក​របស់​នាង​ប្រាប់​ពី​ហេតុការណ៍​នេះ ។ ពេល​នោះ​ហើយ​អំពើ​ហិង្សា​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍​បាន​កើតឡើង។

 
Related Posts Plugin for WordPress, Blogger...
 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 03-02-2012 ម៉ោង 07:53 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0554,063
បាត ថៃឡង់ (1USD)30.9531.05
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)130.5131.3
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.833.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.3107
ដុល្លារ កាណាដា (100CAD)99.399.8
ហ្វ្រង់ ស្វ៊ីស (100CHF)108.3109
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,1002,110
 

qbmore - Cambodia Advance Communication Ltd