ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយសងដើមបណ្តឹងរដ្ឋប្បវេណីអស់រាប់ម៉ឺនដុល្លារមេគយ ​កែវ សុឃាង កំពុងរត់ការដោះលែង​កូនប្រុស​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ប្រភពពីមន្រ្តី​សាលាដំបូងរាជធានីភ្នំពេញ​បានបង្ហើបឲ្យដឹងថា​ សំណុំរឿងអំពើហិ.ង្សា​និងការបា.ញ់​បោះនៅមជ្ឈមណ្ឌល​កម្សាន្តរ៉ក់​

រាជធានីភ្នំពេញ ៖​ ប្រភពពីមន្រ្តី​សាលាដំបូងរាជធានីភ្នំពេញ​បានបង្ហើបឲ្យដឹងថា​ សំណុំរឿងអំពើហិង្សា​និងការបាញ់​បោះនៅមជ្ឈមណ្ឌល​កម្សាន្តរ៉ក់​ដែល​គេដឹង​ថា​​បង្ក​ឡើងដោយក្រុម​ កែវ វិទូ​ កូនប្រុស​លោកមេគយល្បីឈ្មោះ​ កែវ សុឃាង​ នៅពេលនេះ​កំពុងត្រូវបានលោក កែវ សុខឃាង និងមេធាវី​ការពារក្តី ​រត់​ឆ្វេចឆ្វាច​ញាប់​​​ដៃជើងដើម្បីដោះលែង​ កែវ វិទូ ​ឲ្យនៅក្រៅឃុំ បន្ទាប់ពីដើមបណ្តឹងដកពាក្យក្រោយទទួលបានសំណងរដ្ឋប្បវេណី​រាប់ម៉ឺន​ដុល្លារ​នោះរួចមក។

យ៉ាងណាក៍ដោយ​ប្រភពមិនបានបញ្ជាក់ថា​តើសំណុំរឿងរត់ការដោះ​លែងនេះបានទៅ​ដល់ដៃតុលាការនៅឡើយទេ​ គ្រាន់តែបង្ហើបថា ​អាចនឹងចូលទៅ​ដល់ចៅក្រមក្នុង​ពេលឆាប់ៗនេះ ។

ចំាមើលថា​តើកូនប្រុសលោក​មេគយល្បីឈ្មោះ​ កែវ សុឃាង​ អាចនឹងមានវាសនា​នៅក្រៅឃុំឬយ៉ាងណា​ ខណៈពេលដែលរាជរដ្ឋាភិបាល​បាន​និងកំពុង​កែទម្រង់ស៊ី​ជម្រៅលើប្រព័ន្ឋយុត្តិធ៌ម​តាមរយៈការផ្លាស់ប្តូរ​ប្រធានតុលាការ ​ព្រះរាជអាជ្ញា ​ចៅក្រម ​ព្រះរាជអាជ្ញារង​នៅទូទំាងប្រទេសកាលពីពេលថ្មីៗនេះ ?៕