ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ ថោ​ង សា​រ៉ាត់ មក​សាលាដំបូង​សាកសួរ​ចម្លើយ តាម​បទចោទប្រកាន់ គាត់​អាច​ជាប់គុក​អស់​មួយ​ជីវិត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មេធាវី​ការពារ​ក្តី​ជនជាប់ចោទ ថោ​ង សា​រ៉ាត់ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា ចៅក្រម​សាលាដំបូង​រាជធានី កាលពី​រសៀល​ថ្ងៃ​ទី​២៣ មេ​សា បាន​បន្ត​សាកសួរ​លោក ថោ​ង សា​រ៉ាត់ ទាក់ទង​នឹង​ឃាតក.ម្ម​លើ​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ

រាជធានី​ភ្នំពេញ ៖ មេធាវី​ការពារ​ក្តី​ជនជាប់ចោទ ថោ​ង សា​រ៉ាត់ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា ចៅក្រម​សាលាដំបូង​រាជធានី កាលពី​រសៀល​ថ្ងៃ​ទី​២៣ មេ​សា បាន​បន្ត​សាកសួរ​លោក ថោ​ង សា​រ៉ាត់ ទាក់ទង​នឹង​ឃាតកម្ម​លើ​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ។ ការ​សាកសួរ​នេះ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ និង​មេធាវី​ការពារ​ក្តី​របស់​គ្រួសារ​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ គឺ​លោក​មេធាវី ឡា​ច សំរោង ។

នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៣ មេ​សា អនុរក្ស​ពន្ធនាគារ​ព្រៃ​.​ស បាន​នាំ​ខ្លួន​លោក ថោ​ង សា​រ៉ាត់ មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​ពី​រឿង​ឃាតកម្ម​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លង​ទៅ ។ ជា​ការ​កត់សម្គាល់ លោក​ថោ​ង សា​រ៉ាត់ ត្រូវ​បាន​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ទឹកក្រូច​ជា​សម្លៀក​បំពាក់​អ្នកទោស​រួច​ទៅ​ហើយ បន្ទាប់​ពី​ត្រូវ​ឃុំខ្លួន​ពី​ថ្ងៃ​ទី​១៧ មេ​សារ​ហូត​មក ។

ថោ​ង សា​រ៉ាត់ ត្រូវ​បាន​ចាប់ខ្លួន​ដោយ​សមត្ថកិច្ច​ប្រទេស​វៀតណាម​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៦ មេ​សា និង​បាន​បញ្ជូន​មក​ឱ្យ​សមត្ថកិច្ច​ប្រទេស​កម្ពុជា​នៅ​ច្រកព្រំដែន​បា​វិត ហើយ​ត្រូវ​បាន​បញ្ជូន​មក​កាន់​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​ក្រសួងមហាផ្ទៃ និង​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ។ បន្ទាប់​មក​បាន​បញ្ជូន​មក​កាន់​តុលាការ​កាលពី​រសៀល​ថ្ងៃ​ទី​១៧ មេ​សា ហើយ​ក៏​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​តែ​ម្តង ។

ប្រភព​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​អះអាង​ថា ថោ​ង សា​រ៉ាត់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់ និង​កាន់កាប់​អាវុធ​ខុសច្បាប់ ផ្តួចផ្តើម​គំនិត​មនុស្សឃាត​ដោយ​ចេតនា ។ យោង​តាម​បទចោទប្រកាន់​នេះ ជនជាប់ចោទ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ។

ការ​សាកសួរ ថោ​ង សា​រ៉ាត់ នៅ​ពេល​នេះ​ស្រប​ពេល​ដែល​តុលាការ​បាន​សាកសួរ​ភរិយា​របស់​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ គឺ​អ្នកស្រី តាំង គឹ​ម​ឆេ​ង កាលពី​ថ្ងៃ​ទី​៧ មេ​សា កន្លង​មក និង​ការ​ឆ្លើយ​របស់​ក្រុម​អង្គរក្ស​ចំនួន​៤​នាក់​របស់​ជនជាប់ចោទ ថោ​ង សា​រ៉ាត់ ដែល​ពេល​នេះ​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​សរួច​ទៅ​ហើយ​ដែរ ៕