ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រលំ​ជញ្ជាំង​អគារ​​ដែល​កំពុង​សាងសង់ ស្លា.ប់​កម្មករ​ម្នាក់ និង​របួស​៣​នាក់ ដោយ​សារ​ខ្យល់​កន្ត្រាក់នៅ​ក្រុង​បាវិត​

8 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ ​ភ្លៀង​​មួយ​​មេ​ធំ​​លាយឡំ​ផ្គរ រន្ទះ ​និង​ខ្យល់​កន្ត្រាក់​ បណ្តាល​ឱ្យ​​បាក់​រលំ​ជញ្ជាំង​​អគារ​​រោងចក្រ​​មួយ​កន្លែង​ ស្ថិត​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​​ មេន​ ​ហាត ​ធេ​ន ​បណ្តាលឱ្យ​​មនុស្ស​ម្នាក់​ស្លា.ប់ ​ពេល​​យក​​ទៅ​ដល់​គ្លីនិក​ឯកជន ​និង​៣​នាក់​ទៀត​រង​របួស​ធ្ងន់ ​​

ខេត្ត​ស្វាយ​រៀង ៖ ​ភ្លៀង​​មួយ​​មេ​ធំ​​លាយឡំ​ផ្គរ រន្ទះ ​និង​ខ្យល់​កន្ត្រាក់​ បណ្តាល​ឱ្យ​​បាក់​រលំ​ជញ្ជាំង​​អគារ​​រោងចក្រ​​មួយ​កន្លែង​ ស្ថិត​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​​ មេន​ ​ហាត ​ធេ​ន ​បណ្តាលឱ្យ​​មនុស្ស​ម្នាក់​ស្លាប់ ​ពេល​​យក​​ទៅ​ដល់​គ្លីនិក​ឯកជន ​និង​៣​នាក់​ទៀត​រង​របួស​ធ្ងន់ ​​កាល​ពី​​វេលា​​ម៉ោ​ង៤ ​និង​​១០​នាទី​រសៀល​​ថ្ងៃ​ទី​២៣ ​មេ​សា ​២០១៥ ​​ក្នុង​ភូមិ​តា​ពៅ ​សង្កាត់​បា​វិត ​ក្រុង​​បា​វិត ​។

ប្រភព ​បានឱ្យ​ដឹងថា ​ជន​​រង​គ្រោះដែលស្លាប់​​ឈ្មោះ​យឹ​ម​ យ៉ុ​ង ​​អាយុ​៣៥​ឆ្នាំ ​ជា​កម្មករ​​សំណង់​ មាន​ទីលំនៅ​​ភូមិ​ស្រែ​មាន់​ ឃុំ​ស្រង់​ស្រូវ​​ ស្រុក​គងពិសី​ ខេត្តកំពង់​ស្ពឺ​ ។ រីឯ​​អ្នក​​រង​របួស​ ១-​​ឈ្មោះ​ម៉ា​ល់ ​ស៊ី​យ៉ា ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជា​កម្មករ​សំណង់​  មាន​ទីលំនៅ​ភូមិ​ស្រែ​មាន់ ​ឃុំ​ស្រង់​ស្រូវ ​ស្រុក​គង​ពិសី​  ២-​​ឈ្មោះ​ចាន់​ ពន្លឺ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ ​ជា​កម្មករ​​សំណង់​ ​មាន​​ទីលំនៅ​​ភូមិ​រការ​ក្រហម ​ឃុំ​ស្រង់​ស្រូវ ​ស្រុក​គងពិសី​ និង​​៣-​​ឈ្មោះ​នេ​ត ដុល្លា​ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ ជា​កម្មករ​សំណង់ ​មាន​ទី​លំ​នៅ​​ភូមិ​ព្រៃ​​អ​ង្គុ​ញ​សង្កាត់​​ព្រៃ​អ​ង្គុ​ញ​ ក្រុង​បា​វិត​ ។

ប្រភពដ​ដែល​​បន្ត​​ថា ​មុន​ពេល​កើតហេតុ​ គឺ​ក្រុម​កម្មករ​សំណង់​​កំពុងធ្វើការ​​​រៀប​ឥដ្ឋ​​សង់​​ជញ្ជាំង​អគារ​​ រោងចក្រ​​ខាងលើ ស្រាប់តែ​មាន​ដុំ​​ពពក​ខ្មៅ​ និងមាន​ខ្យល់​ បន្ទាប់​មក​​ក៏​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​​លាយឡំ​ផ្គរ​ រន្ទះ ​ខ្យល់​​កន្ត្រាក់ ​ធ្វើ​ឱ្យ​​រលំ​ជញ្ជាំងអគារ​​រោងចក្រ​​ដែល​កម្មករ​​កំពុង​តែ​ធ្វើការ​ដួល​ ទាំង​​ផ្ទាំង ​បណ្តាលឱ្យ​​សង្កត់​ពីលើ​កម្មករ​៤​នាក់ ​​ហើយ​មេការ​​ ក៏​ហៅ​រថយន្ត​ដឹក​ជន​រ​ង​គ្រោះ​ទៅ​កាន់​គ្លីនិក​ឯក​ជន​នៅ​ភូមិ​តា​ពៅ​ សង្កាត់​បា​វិត ​ដើម្បី​សង្គ្រោះ​ ក៏​ប៉ុន្តែ​​ដោយ​​ជន​រង​គ្រោះ​ម្នាក់ ​ក្នុង​ចំណោម​៤នាក់​ រង​របួស​ធ្ងន់ធ្ងរ​ពេក ​មិន​អាច​ជួួ​សង្គ្រោះ​បាន ​ក៏​ស្លាប់​​បាត់បង់​ជីវិត​តែម្តង ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព