ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​ស្រ្តីមេម៉ាយកូន២ ចង.ក​ស្លា.ប់នៅក្នុងបន្ទប់ជួល​បង្កការភ្ញាក់ផ្អើល​នៅក្រុងកំពង់ចាម

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ ស្រ្តីមេម៉ាយមាន​កូន២នាក់ក្នុងបន្ទុក​បានត្រូវគេប្រទះឃើញ​ចង.ក​ស្លា.ប់​នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ​បង្កឲ្យមានការភ្ញាក់ផ្អើល​នៅម៉ោង៣និង៣០នាទី​រសៀលថ្ងៃទី២៣​ មេសា ២០១៥ ​នៅក្នុងភូមិបឹងកុក២​ សង្កាត់បឹងកុក ​ក្រុងកំពង់ចាម ។

ខេត្តកំពង់ចាម ​៖ ស្រ្តីមេម៉ាយមាន​កូន២នាក់ក្នុងបន្ទុក​បានត្រូវគេប្រទះឃើញ​ចង.ក​ស្លាប់​នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ​បង្កឲ្យមានការភ្ញាក់ផ្អើល​នៅម៉ោង៣និង៣០នាទី​រសៀលថ្ងៃទី២៣​ មេសា ២០១៥ ​នៅក្នុងភូមិបឹងកុក២​ សង្កាត់បឹងកុក ​ក្រុងកំពង់ចាម ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា ​ស្រ្តីមេម៉ាយនេះ ​ឈ្មោះ អេង ស្រីពៅ ​អាយុ៣៤ឆ្នាំ ។

សមត្ថកិច្ចនៅ​មិនទាន់សន្និដ្ឋានថា​ស្រ្តីខាងលើស្លាប់​ដោយសារករណីធ្វើអត្តឃាតចង.កសម្លាប់​ខ្លួនឬយ៉ាងណានៅឡើយទេ​ ដោយកំពុងធ្វើកោសលវិច័យ ព្រោះមុនពេលកើតហេតុ​ បើតាមសាក្សីគេឃើញ​ស្រ្តីមេម៉ាយកំពុងផឹកស៊ី​សប្បាយជាមួយបុរស​មិនស្គាល់អត្តសញ្ញាណ​ម្នាក់​ដែលគេដាក់ការសង្ស័យ​ថាជា​ប្តីហេងស៊យ ​ដោយឃើញ​មានកំប៉ុងស្រាបៀរ​ជិត១០កំប៉ុង​នៅរាយប៉ាយលើអិដ្ឋនិងគ្រែ ។

ព័ត៌មាន​លម្អឹតនឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕