ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើម​យិន​ស៊ិន​ប្រឆាំង​ការ​លើស​ឈាម​ និង​ទឹក​នោម​ផ្អែម

15 ឆ្នាំ មុន

មើម​យិន​ស៊ិន​ជា​ប្រភេទ​ឱសថ​បុរាណ​ចិន​ប្រើ​សំរាប់​ព្យា​បាល​មេរោគ​ក្នុង ​រាង​កាយ​តាំង​ពី​សម័យ​បុរាណ​ជាង​២.០០០​ឆ្នាំ​មុន ។ វា​ជា​ប្រភេទ​រុក្ខ​ ជាតិ​ម្យ៉ាង​ជួយ​ធ្វើ​ឱ្យ​រាង​កាយ​មាន​សុខ​ភាព​មាំមួន​ដូច​ជា ៖
-មើម​យិនស៊ិន​កូរ៉េ​មាន​មហិទ្ធិ​ឫទ្ធ​កក់​ក្តៅ ៖ មាន​គុណ​​ប្រយោជន៍​បង្កើន​ឈាម ​និង​សមត្ថ​ភាព​ផ្លូវ​ភេទ ។
-មើម​យិន​ស៊ិន​របស់​ចិន និង​អាមេ​រិក​មាន​សភាព​ត្រជាក់៖ សំរាប់​ជួយ​ទំនុក​ បំរុង​ដល់​សួត តម្រង​នោម បេះ​ដូង ប្រព័ន្ធ​រំលាយ​អាហារ បំបាត់​អាការ​ក្តៅ​ក្នុង និង​បំបាត់​សារ​ធាតុ​ពុល​ក្នុង​ស្រា ។
-យិន​ស៊ិន​ជួយ​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ ៖ ជា​ប្រភេទ​ឱសថ​បុរាណ​ជួយ​ដល់​ការ ​ធ្វើ​ការ​របស់​ប្រព័ន្ធ​សរសៃ​ប្រសាទ​ពាក់​ព័ន្ធ​នឹង​ការ​មើល​ឃើញ​ និង​ការ​ ឮ​សំលេង ។ ក្រៅ​ពី​នេះ ​ថែម​ទាំង​មាន​គុណ​ប្រយោជន៍​កាត់​បន្ថយ​ស្ថាន​ភាព​ តាន​តឹង​ ជំរុញ​ប្រព័ន្ធ​សរសៃ​ប្រសាទ ។
-មាន​សារ​ធាតុ​ប្រឆាំង​នឹង​ជាតិ​ពុល​សេរី​ និង​ជួយ​បន្ថយ​ភាព​ទ្រុឌ​ទ្រោម​របស់​កោសិកា​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​រាង​កាយ ។
-ជំរុញ​ការ​ធ្វើ​ចលនា​របស់​ឈាម ៖ ជួយ​ជំរុញ​ប្រព័ន្ធ​ការ​ពារ​មេរោក​ក្នុង​ រាង​កាយ ធ្វើ​ឱ្យ​ខ្លួន​ប្រាណ​មាន​ថាម​ពល​​រំលាយ​​អាហារ​បាន​ល្អ ។
-មើម​យិន​ស៊ិ​មាន​សារ​ធាតុ​«ប៊ីយ៉ូ​អាក​ទីហ្វ» ៖ ជា​ប្រភេទ​សារ​ធាតុ​ជួយ​ ព្យា​បាល​ទឹក​នោម​ផ្អែម មហា​រីក ទប់​ស្កាត់​ការ​រីក​ដុះ​ដាល​នៃ​ការ​ដុះ​ សាច់ សម្ពាធ​ឈាម​ឡើង​ខ្ពស់ អាការ​រោគ​នៃ​ជំងឺ​ក្នុង​ខ្លួន​ស្ត្រី គេង​មិន​ លក់ និង​ធ្វើ​ឱ្យ​មាន​ការ​​ចង​ចាំ​ល្អ ។
-ជួយ​ឱ្យ​តម្រង​នោម​ដំណើរ​ការ​បាន​ប្រក្រតីៈ មាន​តួ​នាទី​ជួយ​ឱ្យ​ហូប​​បាយ ​បាន​ បំបាត់​អាការ​ត្រជាក់ ចុង​ដៃ-ជើង ទំនុក​បំរុង​ក្រពះ ព្យា​បាល​អាការ​ ហូរ​​ញើស​ច្រើន ចង់​ក្អួត​ចង្អោរ ក្អក ក្អួត​ធ្លាក់​ឈាម និង​ជួយ​ឱ្យ​ជីព​ចរ ​ដើរ​តាម​ធម្ម​តា ៕