ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​មក​ចូលរួម​កម្មវិធី​ឧកញ៉ា​ម្នាក់​នៅ​មេមត់​បុក​ក្មេង​ស្រី​អាយុ៧​ឆ្នាំ​ស្លា.ប់ ​វិះ​ផ្ទុះ​ហិ​ង្សា

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ​៖ ក្មេង​ស្រី​ឈ្មោះ រ៉ា លី​ណា អាយុ​៧​ឆ្នាំ បាន​ដើរ​ឆ្លងផ្លូវជាតិ​លេខ​៨​ទៅ​ទិញ​នំ​​ត្រូវ​រថយន្ត​ម៉ា​កវី​ហ្គោ​១​គ្រឿង​ពណ៌​ទឹកប៊ិចបុក​ស្លា.ប់​យ៉ាង​អ​ណោ​ចអធម៌​ ។ ហេតុ​ការ​ណ៍នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោងប្រហែល​៥ និង​៤៥​នាទី​

ខេត្ត​ត្បូងឃ្មុំ ​៖ ក្មេង​ស្រី​ឈ្មោះ រ៉ា លី​ណា អាយុ​៧​ឆ្នាំ បាន​ដើរ​ឆ្លងផ្លូវជាតិ​លេខ​៨​ទៅ​ទិញ​នំ​​ត្រូវ​រថយន្ត​ម៉ា​កវី​ហ្គោ​១​គ្រឿង​ពណ៌​ទឹកប៊ិចបុក​ស្លាប់​យ៉ាង​អ​ណោ​ចអធម៌​ ។ ហេតុ​ការ​ណ៍នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោងប្រហែល​៥ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​១៩​ មេ​សា ២០១៥ ​នៅ​​​ភូមិ​អំពិល ឃុំ​កក់ ស្រុក​ពញាក្រែក ចំណែក​អ្នកបើកបរ​រថយន្តមិន​ត្រូវ​បាន​គេ​បង្ហាញ​ពី​អត្ត​សញ្ញាណ​នោះ​ទេ​បានរត់គេច​ខ្លួន​បាត់​​ ។

លោក​វរ​សេនី​យ៍ត្រី អោម មុនី​វណ្ណ  អធិការ​នគរបាល​ស្រុក​ពញាក្រែក​ប្រាប់​ឲ្យ​ដឹង​ថា មនុស្ស​ជិះក្នុង​រថយន្ត​មាន​គ្នា​ចំនួន​២​នាក់ បាន​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញដើម្បី​មក​ចូលរួម​ពិធី​សម្ពោធ​ផ្ទះ​សំ​ណាក់​ និង​ខារ៉ាអូខេរបស់​លោក​ឧកញ៉ា​ម្នាក់​នៅ​ស្រុក​មេមត់ តែម​កមិន​ទាន់​នឹង​ដល់​គោលដៅ​ផង​នោះ​ក៏បាន​បុក​ក្មេង​ស្រីដែល​កំពុង​តែ​ឆ្លងផ្លូវ​ជាតិ​មក​ពី​ទិញ​នំ​ហូប​បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ។

លោក​វរ​សេនី​យ៍​ត្រី អោម មុនី​វណ្ណ អធិការ​នគរបាល​ស្រុក​ពញាក្រែក ប្រាប់​បន្ត​ថា​ ក្រោយ​ពី​បុក​ក្មេង​ស្រីឈ្មោះ លី​ណា ស្លាប់​ហើយ​នោះ​អ្នកបើកបរ​រថយន្តបាន​ប្រញាប់​បើកទ្វារ​រត់គេច​ខ្លួន​បាត់ ​នៅ​សល់​អ្នក​រួម​ដំណើរ​ម្នាក់​ប៉ុណ្ណោះ ។  ក្រោយ​ពី​ដឹង​ថា​ នៅ​ក្នុង​ហេតុ​ការ​ណ៍គ្រោះថ្នាក់​ចរាចរ​នេះ​មិន​ស្រួលរូប​លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ក្រោម​ឱ​វាទចុះ​ទៅ​ជា​ច្រើន​នាក់​​​ឃើញ​មានប្រជាពលរដ្ឋ​មិនតិច​ជាង​៥០​នាក់​នោះ​ទេ ​ខ្លះ​កាន់​ព្រនង់ ថែម​ទាំង​បាន​ស្រែក​ជេរ​នូវ​ពាក្យអសុរស  មក​លើ​រូប​លោក​ថែមទៀត​។

លោក​វរ​សេនី​យ៍​ត្រីបាន​បន្ត​ថា ហេតុតែ​ខ្លាច​គ្រោះថ្នាក់​ដល់​អាយុជីវិតអ្នក​រួម​ដំណើរ​ជិះ​លើ​រថយន្ត​វី​ហ្គោនោះ លោកក៏​បាន​ឲ្យ​មក​ឡើង​ជិះ​រថយន្ត​ស៊ី​រ៉ែ​ន ថែម​ទាំង​បាន​ឆ្លង​យោបល់​មកលោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ថែម​ទៀត​។ លោក​​វរ​សេនី​យ៍​ត្រី អោម  មុនី​វណ្ណ  អធិការ​នគរបាល​ស្រុក​ពញាក្រែកបញ្ជាក់​ថា រហូត​ដល់​ម៉ោង​១១យប់​ថ្ងៃ​ដដែល​(១៩​មេ​សា ) កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង បាន​យក​លុយ​ចំនួន​១០​លាន​រៀល មក​បង់​ឲ្យភាគី​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​ដែល​ស្លាប់​នោះដើម្បី​បញ្ចប់​បញ្ហា​​វិវាទ​កើតឡើង​ជាយថាហេតុ ។ 

មុន​ពេល​ដែល​រូប​លោក​បាន​ចុះ​ទៅអន្តរា​គម​ន៏​កន្លែង​គ្រោះថ្នាក់​ចរាចរ​នោះ នៅ​ភូមិ​អំពិល ឃុំ​កក់ នោះ​មាន​ជន​ម្នាក់​បាន​មក​ឆបោក​យក​ខ្សែ​ក ខ្សៃ​ដៃពី​អ្នក​ជិះ​​​រថយន្ត​វី​ហ្គោ​ថា​ បញ្ចប់​ការ​ប្តឹងផ្តល់​ តែផ្ទុយ​ទៅ​វិញ​បាន​យក​ទៅ​បាត់​ស្រមោល    បើ​សិនជា​លក់​គ្រឿងអលង្ការ​នោះ  ក្រៅពី​បង់លុយ​ចំនួន​១០លាន​រៀល​ទៅ​ឲ្យ​ភាគី​រង​គ្រោះនឹង​នៅ​សល់​លុយ​ថែម​ទៀត​ផង ។  លោក​ថា​ក្នុង​មួយ​ជីវិត​របស់​លោកទើបតែ​ជួប​ក្នុង​ករណី​ខាងលើ​លើក​ទី​១ដោយ​វិះ​នឹង​គ្រោះថ្នាក់​ថែម​ទៀត​ពី      សំណាក់​​អ្នក​ភូមិ​នោះរហូត​ដល់​ជិត​ពាក់កណ្តាល​អ​ធ្រា​ត្រ  ទើប​រូប​លោក​បាន​ត្រឡប់​មក​ដល់​អង្គភាព​វិញ ៕  
                                                                                                                  ​