ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ដឹក​ពួក​អន្តោប្រវេសន៍​លួចលាក់​ជាង​700​នាក់​លិច​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ

9 ឆ្នាំ មុន

បន្ទាប់​ពី​ការ​ស្លា.ប់​របស់​ជនអន្តោប្រវេសន៍​លួចលាក់​៤០០​នាក់​កាលពី​ស​ប្តា​ហ៍​មុន​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​មក សោកនាដកម្ម​ថ្មី​មួយ​ប្រហាក់ប្រហែល​គ្នា​ហាក់ដូចជា​កើត​មាន​ក្នុង​សមុទ្រ​នេះ

បន្ទាប់​ពី​ការ​ស្លាប់​របស់​ជនអន្តោប្រវេសន៍​លួចលាក់​៤០០​នាក់​កាលពី​ស​ប្តា​ហ៍​មុន​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​មក សោកនាដកម្ម​ថ្មី​មួយ​ប្រហាក់ប្រហែល​គ្នា​ហាក់ដូចជា​កើត​មាន​ក្នុង​សមុទ្រ​នេះ​ដែរ​នៅ​ចន្លោះ​ប្រទេស​លី​ប៊ី និង​ឆ្នេរសមុទ្រ​អុ​ី​តា​លី ។

ស្នងការ​ជាន់ខ្ពស់ អ​.​ស​.​ប ទទួល​បន្ទុក​ខាង​ជនភៀសខ្លួន HCR គូសបញ្ជាក់​នា​ថ្ងៃ​ទី​១៩ មេ​សា​ថា ការ​លិច​នាវា​មួយ​គ្រឿង​ដឹក​ជនអន្តោប្រវេសន៍​បាន​លិច​ក្នុង​ឆ្នេរសមុទ្រ​លី​ប៊ី ហើយ​មនុស្ស​៧០០​នាក់​អាច​ត្រូវ​ស្លាប់ ។ នាវា​នោះ​បាន​លិច​នៅ​កន្លែង​មួយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១១០​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​លី​ប៊ី ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​ជាង​៧០០​នាក់ ។ នេះ​ជា​ការ​រៀបរាប់​របស់​ពួក​អ្នក​នៅ​រស់រាន​មានជីវិត​២៨​នាក់​ដែល​ជួយ​ស្រង់​ដោយ​នាវា​ដឹក​ទំនិញ​១​គ្រឿង ៕