ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបួងសួងសុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​នៅ​ប្រាង្គ​ប្រាសាទអង្គរវត្ត

9 ឆ្នាំ មុន

ខេត្តសៀមរាប​៖​ នៅ​ព្រឹក​ថ្ងៃ​៩​រោច ខែចេត្រ ឆ្នាំមមី ឆស័ក ព​.​ស​២៥៥៨ ត្រូវ​នឹង​ថ្ងៃ​ទី ១២ ​មេ​សា ២០១៥ ព្រឹក​មិ​ញ​នេះ នៅ​មុខ​ប្រាសាទអង្គរវត្ត មាន​រៀបចំ​ធ្វើ​ពិធីបួងសួង ​សុំ​​​សេចក្តីសុខ​សប្បាយពី​ម្ចាស់​ទឹក​ម្ចាស់​ដី និងបារមីអ្នក​គង់​ប្រថាប់​

ខេត្តសៀមរាប​៖​ នៅ​ព្រឹក​ថ្ងៃ​៩​រោច ខែចេត្រ ឆ្នាំមមី ឆស័ក ព​.​ស​២៥៥៨ ត្រូវ​នឹង​ថ្ងៃ​ទី ១២ ​មេ​សា ២០១៥ ព្រឹក​មិ​ញ​នេះ នៅ​មុខ​ប្រាសាទអង្គរវត្ត មាន​រៀបចំ​ធ្វើ​ពិធីបួងសួង ​សុំ​​​សេចក្តីសុខ​សប្បាយពី​ម្ចាស់​ទឹក​ម្ចាស់​ដី និងបារមីអ្នក​គង់​ប្រថាប់​ថែរក្សា​ការពារ​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​អង្គរ ឱ្យតាម​ជួយ​ថែរក្សានៅ​ក្នុង​កិច្ច​ដំណើរការ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥ នៅ​ក្នុង​តំបន់​អង្គរ​ឲ្យ​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ជោគជ័យ ។

ពិធីបួងសួង​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​​​លោក​ជំទាវ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច  លោក​ឧបនាយករដ្ឋមន្ត្រី យឹ​ម ឆៃ​លី ដែល​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា និងលោក ហ៊ុន ម៉ា​នី ប្រធានសហភាព​សហព័ន្ធ​យុវជន​កម្ពុជា ។

ក្នុង​ពិធី​នោះ​ដែរ​ក៏​មាន​វត្តមាន​អញ្ជើញ​ចូលរួមពី​សំណាក់ ឯកឧត្តម លោក​ឧកញ៉ា លោក​ជំទាវ ជា​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង រដ្ឋមន្ត្រីរដ្ឋ​លា​ខា​ធិ​ការ អនុរដ្ឋលេខាធិការ ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ និង ភ្ញៀវ​ជាតិ អន្តរជាតិ​ផង​ដែរ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព