ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌមានជ័យ​ដាក់​ផែនការពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ សាលា​ខណ្ឌមានជ័យ​កាល​ពីរសៀល​ថ្ងៃ​ទី​០៨ ​មេសា ​​២០១៥​​ បាន​បើក​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ស្តី​ពី​ការ​ការពារ និង​ពង្រឹង​សន្តិសុខ​សុវត្ថិភាពក្នុង​មូលដ្ឋាន​នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ

រាជ​ធានី​ភ្នំពេញ ៖ សាលា​ខណ្ឌមានជ័យ​កាល​ពីរសៀល​ថ្ងៃ​ទី​០៨ ​មេសា ​​២០១៥​​ បាន​បើក​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ស្តី​ពី​ការ​ការពារ និង​ពង្រឹង​សន្តិសុខ​សុវត្ថិភាពក្នុង​មូលដ្ឋាន​នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​កាន់តែ​ខិតចូល​មក​ដល់​ហើយ​នោះ ក្រោម​អធិបតីភាព​លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គ​ណៈអភិបាល​ខណ្ឌមានជ័យ និង​មានការ​ចូល​ពី​មន្ត្រីរាជការ កម្លាំង​កងរាជអាវុធហត្ថ នគរបាល មេ​ប៉ុស្តិ៍ ចៅសង្កាត់ និង​សមាជិក​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ​។
 
លោក​ឡុ​ង ង៉ែត​ នាយក​រដ្ឋបាលបាន​ឡើង​ថ្លែង​រៀបរាប់​ពី​គោលការណ៍​ត្រួស​ៗ មួយ​ចំនួន​ធំរបស់​សាលា​ខណ្ឌ ដែល​ក្នុង​នោះ​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ត្រូវដាក់​កម្លាំង​យាមកាម​តាម​ទី​វត្ត​អារាម រ​មណី​យ​ដ្ឋា​ន និង​កន្លែងកម្សា​ន្ត​នានា​ក្នុង​មូលដ្ឋានឱ្យបាន​តឹង​រ៉ឹង​បំផុត, ចូលរួម​សហការ​គ្រប់​ជំហានរវាង​កម្លាំង​មាន​សមត្ថកិច្ច កម្លាំង​កងរាជអាវុធហត្ថ និងមន្ត្រី​មូលដ្ឋាន​, ត្រូវ​វាយតម្លៃ​ស្ថានការណ៍​ទុកជា​មុន មុន​ពេល​ដែល​វា​អាច​កើតឡើង​បាន មិន​ថា​ជា​ទ្រង់ទ្រាយ​តូច​ឬ​ធំ ដើម្បី​ងាយស្រួល​ក្នុង​ការ​រក្សា​សុវត្ថិភាព​ទុកជា​មុន ។

លើស​ពី​នេះ​ទៅ​ទៀត​ត្រូវ​ដាក់​កម្លាំង​ពង្រាយ​ដើម្បី​យាមកាម​ល្បាត​ពួនស្ទាក់នូវ​សកម្មភាព​អសន្តិសុខ​មួយ​ចំនួន​ដូច​ជា លួច ឆក់ ប្លន់​ប្រដាប់​អាវុធ ដែល​សកម្មភាព​ទាំង​អស់នេះ អាច​កើតឡើង​បាន​គ្រប់ពេលវេលា ។ លោក​ឡុ​ង ង៉ែត​ បាន​បន្ត​ថា ទោះបីជា​ថ្ងៃ​បុណ្យ​ជាថ្ងៃ​ឈប់​សម្រាក​ក៏​ដោយ ប៉ុន្តែ​គណៈ​បញ្ជា​ការ​ឯកភាព​ខណ្ឌមានជ័យ​ទាំងអស់ ត្រូវ​តែ​ធ្វើការ​ដាក់​វេន​គ្នា​ក្នុង​ការ​យាមកាម​ការពារ​សន្តិសុខ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​ឱ្យ​បាន​ល្អក្នុង​ឱកាស​បុណ្យប្រពៃណី​ជាតិ​ចំនួន​៣​ថ្ងៃ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៣.១៤.១៥ ខាង​មុន​នេះ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព