លោកអ្នកកើតឆ្នាំជូត
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ អ្នកតោងកែកុនប្រើសេចក្តីពិនិត្យពិច័យឱ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថានឹងបានកម្រៃផលពីវង់ការបែបនោះឱ្យសោះ ពុំនោះនឹងបណ្តាលហេតុពីក្នុងក្រុមគ្រួសារ មានភ័យព្រួយ ឈឺថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបម្រើការក្នុងលំនៅឋាន ។ ជតារាសីអ្នកក្នុងឆ្នាំនេះពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្តីស្និទ្ធស្នាលរបស់លោកអ្នក នឹងផ្តល់ផលអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្តីឆ្លៀវឆ្លាត និងសេចក្តីអង់អាចឱ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកវិបត្តិទាំងនេះទៅខ្លះ ។
បើជាមនុស្សស្រីទំនាយថា ៖ នៅក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភ មុខជានឹងមានដល់លោកអ្នក ហើយបើលោកអ្នកចង់ធ្វើអ្វី នឹងបានសម្រេចជាដរាប មិត្តភក្តិ ឬចៅហ្វាយនាយជាធំប្រុងទំនុកបម្រុងដល់អ្នក តែថារឿងដែលអ្នកត្រូវប្រឹតប្រៀងខ្លួនបន្តិច គឺកុំបេះបួយនាំរឿងពីនេះទៅនិន្ទាឱ្យអ្នកនោះឮ ឬដឹង បើអ្នកបានតមប្រាកដក្នុងហេតុភេទបែបនេះ ឈ្មោះថាខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាព ។
លោកអ្នកកើតឆ្នាំឆ្លូវ
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះការរៀបមង្គលការរបស់អ្នកនឹងបានផលសម្រេចបំណងមែនពិត ប្រកបទៅដោយក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុភេទបែបនេះទៅ នឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទី អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុត គឺចោរកម្មនិងអគ្គិភ័យបំផ្លាញ បើសិនជាមានជំងឺ ច្រើនតែផ្តាសាយ ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈជំងឺឈឺថ្កាត់ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលពេញទំហឹង ។ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណាមុខក្រោយ ឱ្យល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការ អ្នកនឹងត្រូវរងអំពើសង្កត់សង្កិនយ៉ាងគួរឱ្យធរមានចិត្ត ចូរកុំបញ្ចេញឈ្មោះបោះសំឡេងជាត្លុកកំប្លែងលលេងជាមួយគេ ញយៗពេក ចូរខំបំពេញខ្លួនឱ្យគេឃើញថាយើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្តីល្អតបតជាមួយសត្រូវ នោះទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោបង់បន្ធូរបន្ថយទៅបាន ខ្លះៗ ហើយពេលក្រោយមានគេជួយឱ្យបានទ្រព្យ និងបានស្តុកស្តម្ភ ។
លោកអ្នកកើតឆ្នាំខាល
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈ ជំងឺឈឺថ្កាត់ ប៉ុន្តែអ្នកត្រូវបានមិត្តភក្តិជិតស្និទ្ធជួយឈឺឆ្អាលពេញទំហឹង ។ បើអ្នកចង់ធ្វើអ្វី ត្រូវពិចារណាមុខក្រោយឱ្យល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការ អ្នកមុខជាត្រូវរងអំពើសង្កត់សង្កិនយ៉ាងគួរឱ្យធរមានចិត្ត ចូរកុំគប្បីបញ្ចេញឈ្មោះបោះសំឡេងជាត្លុក កំប្លែងលលេងជាមួយគេ ញយៗពេក ចូរខំបំពេញខ្លួនឱ្យគេឃើញថាយើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្តីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោបង់បន្ធូរបន្ថយទៅបាន ខ្លះៗ ហើយពេលក្រោយមានគេជួយឱ្យបានទ្រព្យ និងបានស្តុកស្តម្ភ ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះការរៀបមង្គលការរបស់អ្នកនឹងបានផលសម្រេចបំណងមែនពិត ប្រកបទៅដោយក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុភេទបែបនេះទៅ នឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទី អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុត គឺចោរកម្មនិងអគ្គិភ័យបំផ្លាញ បើសិនជាមានជំងឺ ច្រើនតែផ្តាសាយ ។
លោកអ្នកកើតឆ្នាំថោះ
បើជាមនុស្សប្រុសទំនាយថា ៖ នៅក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភ មុខជានឹងមានដល់លោកអ្នក ហើយបើលោកអ្នកចង់ធ្វើអ្វី នឹងបានសម្រេចជាដរាប មិត្តភក្តិ ឬចៅហ្វាយនាយជាធំប្រុងទំនុកបម្រុងដល់អ្នក តែថារឿងដែលអ្នកត្រូវប្រិតប្រៀងខ្លួនបន្តិច គឺកុំបេះបួយនាំរឿងពីនេះទៅនិន្ទាឱ្យអ្នកនោះឮ ឬដឹង បើអ្នកបានតមប្រាកដក្នុងហេតុភេទបែបនេះ ឈ្មោះថាខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាព ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ អ្នកតោងកែកុនប្រើសេចក្តីពិនិត្យពិច័យឱ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថានឹងបានកម្រៃផលពីវង់ការបែបនោះឱ្យសោះ ពុំនោះនឹងបណ្តាលហេតុពីក្នុងក្រុមគ្រួសារ មានភ័យព្រួយ ឈឺថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបម្រើការក្នុងលំនៅឋាន ជតារាសីអ្នកក្នុងឆ្នាំនេះពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្តីស្និទ្ធស្នាលរបស់លោកអ្នក នឹងផ្តល់ផលអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្តីឆ្លៀវឆ្លាត និងសេចក្តីអង់អាចឱ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកវិបត្តិទាំងនេះទៅខ្លះ ។
លោកអ្នកកើតឆ្នាំរោង
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះសម្រេចលាភផលជូនដល់កណ្តាប់ដៃយើង ហើយ ទោះសត្រូវកាច ប៉ុនប៉ងប្រទូស្តរ៉ាយយ៉ាងណាក៏ដោយ ខ្លួនអ្នកត្រូវជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅ ។ ប្រសិនបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្តាច់ហើយ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនអត់នោះដែរ ចំពោះក្រុមញាតិពន្ធុនឹងផ្តល់សេចក្តីរំខានដល់អ្នក ខ្លះៗក្នុងឆ្នាំនេះ ។
បើជាមនុស្សស្រីទំនាយថា ៖ នៅក្នុងឆ្នាំនេះអ្នកនឹងបានមុខការងារធ្វើជាលក្ខណដ្ឋាន បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នា ជួបលាភផលយ៉ាងបន្ទាន់ តែទោះជាយ៉ាងនេះក្តី ក៏គង់នៅមានមនុស្សឫស្យាចំពោះលទ្ធផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះអ្នកកុំខ្លាចឱ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃការដូចពោលនេះ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយ មកបញ្ចុះបញ្ចូលបញ្ជោរលើកជើងអ្នក ឱ្យចូលរួមការងារជាមួយគេ ទោះបីការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់ ។ មិនគួរលីសែងរែកពុនលើកដាក់របស់ ធ្ងន់ៗហួសពេកទេ ក្រែងថ្លោះចង្កេះ ឬគ្រេចឆ្អឹងខ្នង ។
លោកអ្នកកើតឆ្នាំម្សាញ់
បើជាមនុស្សប្រុសទំនាយថា ៖ នៅក្នុងឆ្នាំនេះ អ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្តិជាទីស្រឡាញ់ ឬញាតិសន្តានដែលមានគុណបំណាច់លើរូបអ្នក ត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តែអ្នកមិនត្រូវរងទុក្ខក្តៅពេកទេ ព្រោះមានគេចាំជួយឧបត្ថម្ភគាំទ្រឱ្យអ្នកបានសេចក្តីសុខសាន្ត បើទុកជាមានឧបសគ្គក្នុងការងារខ្លះ ក៏គង់នឹងសាបរលាបទៅវិញបាន ដោយសារពេលនេះអ្នកមានមិត្តភក្តិបានជួយទប់ទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះសម្បែង ជួសជុល ឬក៏ត្រូវធ្វើថ្មីផង ។
បើជាមនុស្សស្រីទំនាយថា ៖ ឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឱ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសីរបស់អ្នកល្អជាទីបំផុត បើអ្នកមានបំណងធ្វើអ្វី មុខជាបានសម្រេច ។ ប៉ុន្តែថា អ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេក នៅក្នុងរឿងរាប់អាន ស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឱ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុត ។ បើចៀសផុតពីការនេះបាននោះ នៅក្នុងបន្ទុកគ្រួសារមានសេចក្តីសុខក្រៃលែង ។
លោកអ្នកកើតឆ្នាំមមី
បើជាមនុស្សប្រុសទំនាយថា ៖ នៅក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ មិត្តភក្តិរបស់អ្នក ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសី មកដឹកនាំអ្នកឱ្យខូចខាតទុន ក្នុងឆ្នាំនេះអ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរអីវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឱ្យសោះ ហើយមិនគួរពឹងរកឱ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត ។ ទោះបីជាយ៉ាងនេះក្តី អ្នកគង់បានសម្រេចផលខ្លះក្នុងការដែលអ្នកបានខិតខំតាំងចិត្តទុកយ៉ាងប្តូរផ្តាច់ ។
បើជាមនុស្សស្រីទំនាយថា ៖ ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជានឿយណាយ ធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន ពុំនោះសោត នាទីការងាររបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញជួញប្រែ ជាអាជីព ការនេះនឹងបណ្តាលជាហេតុឱ្យមានសេចក្តីតឹងចង្អៀត ខ្លះៗ តំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានស្កៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុក វានឹងធ្វើមោះ មិនគាប់ឱ្យអ្នកសៅហ្មងជា រឿយៗ ម្យ៉ាងវិញទៀត ញាតិព័ន្ធ ឬមិត្តភក្តិនឹងកើតជាក្តីរង្កៀសឫស្យាដល់អ្នក ដោយបំពានលើផលល្អ សេចក្តីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះអ្នកកុំភ្លេចស្មារតីឱ្យសោះ បើយ៉ាងហោចណាស់ក៏នឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ ។
លោកអ្នកកើតឆ្នាំមមែ
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកមិនសូវបានស្រួលបួលទេ គឺអ្នកត្រូវជួបប្រទះនឹងឧបសគ្គជាញឹកញយក្នុងដំណើរការធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្ត ទប់ទល់នឹងអធិករណ៍ឱ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការណាមួយដោយស្វាហាប់ និងឧស្សាហ៍ ទីចុងបំផុតអ្នកខំបំពេញឱ្យបានអង់អាចជានិច្ច ។ បើអ្នកធ្វើយ៉ាងនេះបាន ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញក្នុងឆ្នាំនេះ ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះនឹងមានផលល្អប្រសើរណាស់ បានលាភធំ តែមុននឹងកើតលាភ ត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះចោរវាបំណងទុក បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងថ្មី មាននាទីទទួលខុសត្រូវខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះ គឺបានមកពីទីឆ្ងាយ តែត្រូវខំរក្សាកាយឱ្យល្អ ក្រែងមានជំងឺតម្កាត់ខ្លះផង ។ ព្រោះជាឆ្នាំដែលហៅថា «ទុក្ខលាភ» បានទុក្ខហើយ ទើបមានលាភ មកតាមក្រោយ ។
លោកអ្នកកើតឆ្នាំវក
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះនឹងមានផលល្អប្រសើរណាស់ បានលាភធំ តែមុននឹងកើតលាភ ត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះចោរវាបំណងទុក បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងថ្មី មាននាទីទទួលខុសត្រូវខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះ គឺបានមកពីទីឆ្ងាយ តែត្រូវខំរក្សាកាយឱ្យល្អ ក្រែងមានជំងឺតម្កាត់ខ្លះផង ។ ព្រោះជាឆ្នាំដែលហៅថា «ទុក្ខលាភ» បានទុក្ខហើយ ទើបមានលាភ មកតាមក្រោយ ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកមិនសូវបានស្រួលបួលទេ គឺអ្នកត្រូវជួបប្រទះនឹងឧបសគ្គជាញឹកញយក្នុងដំណើរការធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្ត ទប់ទល់នឹងអធិករណ៍ឱ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការណាមួយដោយស្វាហាប់ និងឧស្សាហ៍ ទីចុងបំផុតអ្នកខំបំពេញឱ្យបានអង់អាចជានិច្ច ។ បើអ្នកធ្វើយ៉ាងនេះបាន ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញក្នុងឆ្នាំនេះ ។
លោកអ្នកកើតឆ្នាំរកា
បើជាមនុស្សប្រុសទំនាយថា ៖ ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជានឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន ពុំនោះសោត នាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញជួញប្រែ ជាអាជីព ការនេះនឹងបណ្តាលជាហេតុឱ្យមានសេចក្តីតឹងចង្អៀត ខ្លះៗ តំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានស្កៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុក វានឹងធ្វើមោះ មិនគាប់ឱ្យអ្នកសៅហ្មងជា រឿយៗ ម្យ៉ាងវិញទៀត ញាតិព័ន្ធ ឬមិត្តភក្តិនឹងកើតជាក្តីរង្កៀសឫស្យាដល់អ្នក ដោយបំពានលើផលល្អ សេចក្តីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះអ្នកកុំភ្លេចស្មារតីឱ្យសោះ បើយ៉ាងហោចណាស់ក៏នឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ ។
បើជាមនុស្សស្រីទំនាយថា ៖ នៅក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ មិត្តភក្តិរបស់អ្នក ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសី មកដឹកនាំអ្នកឱ្យខូចខាតទុន ក្នុងឆ្នាំនេះអ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរអីវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឱ្យសោះ ហើយមិនគួរពឹងរកឱ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត ។ ទោះបីជាយ៉ាងនេះក្តី អ្នកគង់បានសម្រេចផលខ្លះក្នុងការដែលអ្នកបានខិតខំតាំងចិត្តទុកយ៉ាងប្តូរផ្តាច់ ។
លោកអ្នកកើតឆ្នាំច
បើជាមនុស្សប្រុសទំនាយថា ៖ ឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឱ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសីរបស់អ្នកល្អជាទីបំផុត បើអ្នកមានបំណងធ្វើអ្វី មុខជាបានសម្រេច ។ ប៉ុន្តែអ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេក នៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឱ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុត ។ បើចៀសផុតពីការនេះបាននោះ នៅក្នុងបន្ទុកគ្រួសារមានសេចក្តីសុខក្រៃលែង ។
បើជាមនុស្សស្រីទំនាយថា ៖ នៅក្នុងឆ្នាំនេះ អ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្តិជាទីស្រឡាញ់ ឬញាតិសន្តានដែលមានគុណបំណាច់លើរូបអ្នក ត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តែអ្នកមិនត្រូវរងទុក្ខក្តៅពេកទេ ព្រោះមានគេចាំជួយឧបត្ថម្ភគាំទ្រឱ្យអ្នកបានសេចក្តីសុខសាន្ត បើទុកជាមានឧបសគ្គក្នុងការងារខ្លះ ក៏គង់នឹងសាបរលាបទៅវិញបាន ដោយសារពេលនេះអ្នកមានមិត្តភក្តិបានជួយទប់ទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះសម្បែង ជួសជុល ឬក៏ត្រូវធ្វើថ្មីផង ។
លោកអ្នកកើតឆ្នាំកុរ
បើជាមនុស្សប្រុសទំនាយថា ៖ នៅក្នុងឆ្នាំនេះអ្នកនឹងបានមុខការងារធ្វើជាលក្ខណដ្ឋាន បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នា ជួបលាភផលយ៉ាងបន្ទាន់ តែទោះជាយ៉ាងនេះក្តី ក៏គង់នៅមានមនុស្សឫស្យាចំពោះលទ្ធផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះអ្នកកុំខ្លាចឱ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃការដូចពោលនេះ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយ មកបញ្ចុះបញ្ចូលបញ្ជោរលើកជើងអ្នក ឱ្យចូលរួមការងារជាមួយគេ ទោះបីការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់ ។ ហើយមិនគួរលីសែង រែកពុន លើកដាក់របស់ ធ្ងន់ៗហួសពេកទេ ក្រែងថ្លោះចង្កេះ ឬគ្រេចឆ្អឹងខ្នង ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះសម្រេចលាភផលជូនដល់កណ្តាប់ដៃយើងហើយ ទោះសត្រូវកាច ប៉ុនប៉ងប្រទូស្តរ៉ាយយ៉ាងណាក៏ដោយ ខ្លួនអ្នកត្រូវជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅ ប្រសិនបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្តាច់ហើយ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនអត់នោះដែរ ចំពោះក្រុមញាតិពន្ធុនឹងផ្តល់សេចក្តីរំខានដល់អ្នក ខ្លះៗក្នុងឆ្នាំនេះ ៕
តម្រានេះដកស្រង់ចេញពីសៀវភៅតម្រាព្យាករជោគរាសី បោះពុម្ពឆ្នាំ២០០៣ រៀបរៀងដោយឯកឧត្តម អឹុម បុរិន្ទ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រប្រពៃណីទំនៀមទម្លាប់ខ្មែរ ។
ចែករំលែកព័តមាននេះ