ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់​កំពុងដើរផ្សារអូឡាំពិក ​ត្រូវចោរ​លូកកាបូប​អស់ប្រាក់ជាង​​៤ពាន់​​ដុល្លារ​​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​​​ម្នាក់​អាយុ​ប្រហែល​៣០​ឆ្នាំ​ ​ត្រូវ​បាន​​ក្រុម​ចោរ​​តាម​ផ្សារ​​លូក​​កា​​បូ​​ប​​​លួច​​​យក​​​លុយ​អស់​សរុប​ជាង​​៤​ពាន់​​ដុល្លារ ខណៈ​​​​ទើប​តែ​មក​​ពី​​ទទួល​ប្រាក់​​​​​​តាម​វី​ង​មួយ​​កន្លែង ហើយ​ដើរ​ចូល​ទៅ​លេង​​តូប​ប្អូន​នៅ​​ក្នុង​ផ្សារ​អូរ​​ឡាំ​ពិ​ក ​បង្កឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​

រាជធានីភ្នំពេញ ៖ ស្ត្រី​​​ម្នាក់​អាយុ​ប្រហែល​៣០​ឆ្នាំ​ ​ត្រូវ​បាន​​ក្រុម​ចោរ​​តាម​ផ្សារ​​លូក​​កា​​បូ​​ប​​​លួច​​​យក​​​លុយ​អស់​សរុប​ជាង​​៤​ពាន់​​ដុល្លារ ខណៈ​​​​ទើប​តែ​មក​​ពី​​ទទួល​ប្រាក់​​​​​​តាម​វី​ង​មួយ​​កន្លែង ហើយ​ដើរ​ចូល​ទៅ​លេង​​តូប​ប្អូន​នៅ​​ក្នុង​ផ្សារ​អូរ​​ឡាំ​ពិ​ក ​បង្កឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​៩​ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ​មេសា ​​២០១៥ ស្ថិត​នៅ​ផ្សារ​អូ​​ឡាំ​ពិ​ក ក្នុង​​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការ​មន ​។

តាម​ប្រភព​​​​ឱ្យ​​ដឹង​ថា មុន​ពេល​​កើតហេតុ​ ស្ត្រី​រង​គ្រោះ​ជាមួយ​និ​ង​កូន​តូច​ម្នាក់​ មាន​អាយុ​ជាង​២​ខួប ​បាន​មក​បើកប្រាក់​​ដែល​គេ​វេ​រ​​ពី​​​ខេត្ត​តាម​​ប្រព័ន្ធ​​ផ្ទេរ​ប្រាក់​វីង​មួយ​កន្លែង​​នៅ​ក្បែរ​ផ្សារ​​អូ​ឡាំ​ពិ​ក ​។ ​ពេល​ដែល​​បើកប្រាក់​បាន​រួច​ហើយ​ ស្ត្រី​រង​គ្រោះ​និង​កូន​ក៏​បាន​ឆ្លងផ្លូវ​​ទៅ​លេង​តូប​របស់​ប្អូនស្រី​របស់​ខ្លួន​​ម្នាក់ ដែល​លក់ដូរ​នៅ​ក្នុង​ផ្សារ​អូ​ឡាំ​ពិ​ក​នោះ​ ។​ ​ក្រោយ​ពេល​ដែល​ចូល​ទៅ​លេង​ប្អូនស្រី​របស់​​ខ្លួន​បាន​មួយសន្ទុះ​ ស្ត្រី​រង​គ្រោះ​ក៏​បាន​ដើរ​ចេញ​មក​ក្រៅ ​ដើម្បី​ឡើង​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​​ម៉ូតូ​កង់​បី​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

​ពេល​ដែល​ស្ត្រី​រង​គ្រោះ​កំពុង​តែ​បីកូន​​រៀប​ឡើង​លើ​ម៉ូតូ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ជិះ​​​​នោះ ​ក៏​ឮ​សំឡេង​​​របើកកាបូប ​ភា្ល​ម​នោះ​ក៏​បាន​​ឆែក​មើល​ក្នុង​កាបូបទើប​ដឹង​ថា ​លុយ​របស់​ខ្លួន​និង​ទូរ​ស័​ទ្ទ​មួយ​គ្រឿង​​បាន​បាត់​អស់​ ។ ​ភ្លាម​នោះ​ស្ត្រី​រង​គ្រោះ​ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​​សង្ស័យ​អាយុ​ជាង​២០​ឆ្នាំ​ម្នាក់​ ក្នុង​ចំណោម​៣​នាក់​ ដែល​នៅ​ជិត​ខ្លួន​ក្នុង​ពេល​​កើតហេតុ ដោយ​មាន​អ្នក​ជិតខាង​បាន​​អះអាង​ផង​ដែរ​ថា ​ស្ត្រី​រូប​នេះ ពិតជា​បាន​ធ្វើ​សកម្មភាព​លូក​កាបូប​យក​​លុយ​ និង​ទូរស័ព្ទ​បាន​ហើយ​​ហុច​ទៅ​ឱ្យ​​បក្សពួក​របស់​ខ្លួន​​មែន​ ។​

ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​​​ស្ត្រី​ជា​ជនសង្ស័យ​​រូប​នេះ​បាន​ហើយ​ ក៏​បាន​នាំ​ខ្លួន​ទៅ​ធ្វើការ​សាកសួរ​នៅ​ក្នុង​ទីស្នាក់ការ​ផ្សារ​​ ​ក៏​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​អូរ​ឡាំ​ពិ​ក​ជា​បន្ត​ទៀត ​ដោយ​​មិន​បាន​រក​ឃើញ​អ្វី​ដែល​ជាវ​ត្ថុ​តាង​នៅ​ក្នុង​ខ្លួន​របស់​គេ​ឡើយ​ ។

​​ករណី​លូក​កាបូប​នេះ​ដែរ ​ស្ត្រី​រង​គ្រោះ​បាន​​អះអាង​ថា បាន​បាត់​លុយ​ដុល្លារ​អស់​ចំនួន​៣.៦០០​ដុល្លារ លុយ​ខ្មែរ​ជាង​១​លាន​រៀល ប្រាក់​យាន់​ចិន​មួយ​ចំនួន​​ទៀត សរុប​ជាង​៤​ពាន់​ដុល្លារ និង​ទូរស័ព្ទ​ម៉ាក Iphone6 ​​មួយ​គ្រឿង​ផង​ដែរ​ ។​

គួរ​បញ្ជាក់​ថា​ ផ្សារ​អូ​ឡា​ពិ​ក​នេះ​ តែងតែ​កើត​មាន​អំពើ​ចោរ​លូក​ហោប៉ៅ លូក​កាបូបជា​រៀងរាល់ថ្ងៃ ដោយ​មិន​ដែល​​ឃាត់ខ្លួន​បាន​​ជន​ដៃដល់​ម្នាក់​​ណា​ម្តង​ឡើយ ហេតុនេះ​ហើយ​សូម​ប្រជាពលរដ្ឋ​​ទាំងអស់​គ្នា ​ដែល​មក​កាន់​ផ្សារ​អូ​ឡាំ​ពិ​ក​នេះ​ គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួនឯង​ ។