ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​គ​ម្នាក់​បើក​ម៉ូតូ​បំបុក​រួច​ប្រើ​ដែក​ឆាប​ចាក់​សម្លា.ប់​ ប្លន់​យក​ទូរស័ព្ទ​ដៃ​១​គ្រឿង​និង​លុយ​២​ម៉ឺន​រៀល

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ​ ៖ ក្មេង​ស្រី​ជា​ខ្មែរ​អ៊ិ​ស្លា​ម​ចំនួន​២​នាក់​ត្រូវ​បាន​បុរស​គជា​ខ្មែរ​អ៊ិ​ស្លា​ម​ដូច​គ្នា​បើក​ម៉ូតូ​បំ​បុក​ធ្វើ​ជា​គ្រោះថ្នាក់​ចរាចរ ហើយ​យក​ដែក​ឆែក​ចុង​ស្រួច​មុត​ចាក់​បណ្តាល​ឲ្យ​ស្លា.ប់​ម្នាក់​ភ្លាម​ៗ និង​រង​របួស​ធ្ងន់ធ្ងរ​ម្នាក់​រួច​ប្លន់​យក​ទូរស័ព្ទ​ដៃ​១​គ្រឿង

ខេត្ត​ត្បូងឃ្មុំ​ ៖ ក្មេង​ស្រី​ជា​ខ្មែរ​អ៊ិ​ស្លា​ម​ចំនួន​២​នាក់​ត្រូវ​បាន​បុរស​គជា​ខ្មែរ​អ៊ិ​ស្លា​ម​ដូច​គ្នា​បើក​ម៉ូតូ​បំ​បុក​ធ្វើ​ជា​គ្រោះថ្នាក់​ចរាចរ ហើយ​យក​ដែក​ឆែក​ចុង​ស្រួច​មុត​ចាក់​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ភ្លាម​ៗ និង​រង​របួស​ធ្ងន់ធ្ងរ​ម្នាក់​រួច​ប្លន់​យក​ទូរស័ព្ទ​ដៃ​១​គ្រឿង និង​លុយ​ចំនួន​២​ម៉ឺន​រៀល និង​កូនសោរ​ម៉ូតូ ។ ហេតុ​ការ​ណ៏​នេះដ៏​ឃោរឃៅ​នេះ​កើតឡើង​កាល​ពី​​វេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​៤ ខែ​មេ​សា ឆ្នាំ​២០១៥ ត្រង់​ចំនុច​ភូមិអណ្តូង​ចំបក់ ឃុំ​សេ​ដា ស្រុក​តំបែរ ។

បុរស​ឈ្មោះ ម៉ាត់ អ៊ី​ម​រ៉​ន អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​សែន​ជុំ ឃុំ​សេ​ដា ស្រុក​តំបែរ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​រសៀល​ថ្ងៃ​ទី​៤​ ខែ​មេ​សា កូនស្រី​គាត់​ឈ្មោះ រ៉​ន ផ​ល្លី អាយុ​១៣​ឆ្នាំ បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​របស់​ខ្លួន​ទៅជាមួយនឹង​ម្តាយមីង​ឈ្មោះ ទី​ន រ៉​នី អាយុ​១២​ឆ្នាំ ដើម្បី​ទៅ​លេង​ផ្ទះ​បងស្រី​ឈ្មោះ ហប់ សោះ អាយុ​២២​ឆ្នាំ​ដែល​មាន​ចំងាយ​ប្រមាណ​៣​គីឡូ​ម៉​ត្រ លុះ​នៅ​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ដដែល
កូនស្រី​គាត់​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ បាន​ប្រហែលជា​ពាក់​កណ្តាលផ្លូវ ដល់​ត្រង់​កន្លែងស្ងាត់​ក៏​ត្រូវ​បាន​បុរស​គម្នាក់​ជា​ខ្មែរ​អ៊ិ​ស្លា​ម​ឈ្មោះ ស្មាន វី បាន​ជិះ​ម៉ូតូ​មក​បុក​ជាមួយនឹង​កូនស្រី​របស់​គាត់ ហើយ​ឲ្យ​កូន​គាត់​សង​ថ្លៃ​ការ​ខូចខាត ដោយ​ធ្វើ​កាយវិការ​លើកដៃ​ជើង   តែ​កូនស្រី​មិនមាន​លុយ​សុខចិត្ត​ឲ្យ​សោរ​ម៉ូតូ ក៏​ជន​នោះ​មិន​ព្រម​ទទួលយក​ឡើយ ហើយ​ធ្វើ​កាយវិការ​ថា​នឹង​ចាក់​សម្លាប់​ទាំង​២នាក់​បើ​មិន​ព្រម​សង​លុយ ។

បន្ទាប់​ពី​ជន​ដៃ​ដល់​បាន​ធ្វើ​កាយ​វិការ​ថា​ចាក់​សម្លាប់​ទាំង​២​នាក់​ ហើយ​ជន​រង​គ្រោះ​នៅ​តែ​មិន​មាន​លុយ​សង​ទៀត ​​ជន​សង្ស័យ​ជា​បុរស​.​គ​​នោះ​បាន​យក​ដែកឆាប​ចុង​ស្រួច​មក​ចាក់​លើ​រាង​កាយ​កូនស្រី​គាត់​ ពេល​ឃើញ​ដូច្នេះ ​ម្តាយមីង​ឈ្មោះ រ៉​នី ក៏​បាន​រត់គេច តែ​ត្រូវ​បាន​ជន​នេះ​រត់​ដេញ​តាម​ចាក់​សម្លាប់​ពីក្រោយ​រហូត​ដល់​ចំការកៅស៊ូ​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អ​ណោ​ច​អធម៌ ។ កូនស្រី​គាត់​បាន​​ទូរស័ព្ទ​មក​​​ប្រាប់​គាត់​ជា​ឪពុក​ឲ្យ​ប្រញាប់​មក​ជួយ ឮ​ដូច្នេះ​ក៏​ប្រញាប់​ជិះ​ម៉ូតូ​មក​កាន់​កន្លែង​កើតហេតុ​ ។

សូម​បញ្ជាក់​ថា ពេល​កូន​គាត់​កំពុង​តែ​និយាយ​ទូរស័ព្ទ​នោះ ជន​សង្ស័យ​បាន​រត់​មក​ចាក់​លើ​កូនស្រី​គាត់​ត្រូវ​ចំនួន​១៣​កន្លែង តែ​ដោយ​សារ​​កូន​គាត់​​ធ្វើ​ពុត​ជា​ស្លាប់ ក៏​មិន​បាន​ចាក់​បន្ថែម​ទៀត​ដែរ ។ ប្រញាប់​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​ប្លន់​យក​ទូរស័ព្ទ​ដៃ​១​គ្រឿង លុយ​ចំនួន​២​ម៉ឺន​រៀល ព្រមទាំង​សោរ​ម៉ូតូ​ ដើម្បី​កុំ​ឲ្យ​ជិះ​ដេញ​តាម​ ។ មួ​យស​ន្ធុះ​ក្រោយ​មក​គាត់​បាន​ជិះ​ម៉ូតូ​ដល់​កន្លែង​កើតហេតុ ឃើញ​កូនស្រី​កំពុង​តែ​ងើបឡើង​លើកដៃ​ហៅ​គាត់​ឲ្យ​ជួយ​ដឹក​យក​មណ្ឌល​សុខភាព​ និង​ហៅ​រថយន្ត​ឈ្មួ​លយ​កមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ពេទ្យ​ខេត្ត​កំពង់ចាម ។

លោក​វរ​សេនី​យ៏​ឯក ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​មាន​អំពើ​ឃាតកម្ម​ខាងលើ​កើត​ឡើង​ កម្លាំង​នគរបាល​ស្រុក​តំបែរ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ស្រាវជ្រាវ​តាម​បញ្ជារ​របស់​លោកស្នងការ​នគរបាល​ខេត្ត     ដោយ​ចាប់​បាន​ជនសង្ស័យ​ឈ្មោះ ស្មាន វី ភេទ​ប្រុស ជា​មនុស្ស​គ​ថ្លង់ អាយុ​២៦​ឆ្នាំ នៅ​ភូមិ​អំ​ពាក់​ទី​២ ឃុំ​សេ​ដា ស្រុក​តំបែរ ដែល​បាន​យក​ដែកឆាប​ចាក់លើ​ក្មេង​ស្រី​រង​គ្រោះ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ម្នាក់​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​មេ​សា ឆ្នាំ​២០១៥​ ។

លោក​ស្នង​ការ​នគរ​បាល​ខេត្ត​បាន​ឱ្យ​ដឹង​ទៀត​ថា ឃាតករ​ត្រូវបាន​ខាង​ជំនាញ​កសាង​សំណុំរឿងបញ្ជូន​មក​កាន់​សាលាដំបូង​ខេត្ត​ហើយ ៕