ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាន់​ក្ឌុង​ក្ឌាំង​ដូច​រន្ទះ

9 ឆ្នាំ មុន

រឿង​ធំ​ៗ​ប៉ុន​មេឃ កើត​មាន​ប៉ុន្មាន​ខែ​មុន​នេះ​សោះ លាន់​ក្ឌុង​ក្ឌាំង​ដូច​រន្ទះ ដែល​ភ្លាម​ៗ​គិត​ថា ស្នូរ​នេះ​គិត​ថា ជា​រន្ទះបា.ញ់​ដើម​ដូង ដើម​ត្នោត ឬ​ដើមឈើ​ធំ​ណាមួយ​ហើយ ធ្វើ​ឱ្យ​អ្នក​ស្តាប់​ឮ​កំពុង​តាមដាន​ស្ទើរ​មិន​ហ៊ាន​ខាន

រឿង​ធំ​ៗ​ប៉ុន​មេឃ កើត​មាន​ប៉ុន្មាន​ខែ​មុន​នេះ​សោះ លាន់​ក្ឌុង​ក្ឌាំង​ដូច​រន្ទះ ដែល​ភ្លាម​ៗ​គិត​ថា ស្នូរ​នេះ​គិត​ថា ជា​រន្ទះបាញ់​ដើម​ដូង ដើម​ត្នោត ឬ​ដើមឈើ​ធំ​ណាមួយ​ហើយ ធ្វើ​ឱ្យ​អ្នក​ស្តាប់​ឮ​កំពុង​តាមដាន​ស្ទើរ​មិន​ហ៊ាន​ខាន ។

តាម​ពិត​ទៅ​រន្ទះ​ក្ឌុង​ក្ឌាំង​នោះ គ្រាន់តែ​ជា​ស្នូរ​ខ្យល់​បោក​ខ្ទប់​បន្ទះ​ស​ង្ក័​សី​តែ​ប៉ុណ្ណោះ ទីបំផុត​ស​ង្ក័​សី​នៅ​តែ​ជា​ដំបូលផ្ទះ​ដដែល អត់​មាន​ប៉ើង​ទៅ​ទីណា​ទ្បើ​យ ។

បាន​ជាង​អះអាង​ដូច្នោះ ពីព្រោះ​ដូច​ករណី​ជនជាប់ចោទ​មេខ្លោង​ឃាតករ ថោ​ង សា​រ៉ាត់ បាត់​ដំណឹង​ឈឹង​តែ​ម្តង ការ​តាម​ចាប់​មាន​តែ​នៅ​លើ​ក្រដាស​… ក៏​ឯ​លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង ក៏​ស្ងាត់​ទៅ​វិញ ដូច​ចោរលួច​សេះ​ដែរ ។

មជ្ឈដ្ឋាន​នានា​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា បើ​ធ្វើ​អី​មិនកើត គួរ 
លើក​មក​ដាក់​លើ​ហ៊ឹ​ង​កន្លែង​ដើម​វិញ​ទៅ ក៏​គ្មាន​នរណា​ហ៊ាន​តវ៉ា​ដែរ​… ហេ ! ហេ !