ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​រយៈពេល​១​ម៉ោង​ក្នុង​ខណ្ឌចំការមន​មាន​ករណី​ចោរឆក់​កាបូប​និង​ប្លន់​យក​ម៉ូតូ​២​កន្លែង​ផ្សេង​គ្នា​មិន​រំខាន​សមត្ថកិច្ច

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​រយៈពេល​១​ម៉ោង​សោះ​មាន​ករណី​ក្រុម​ជនសង្ស័យ​ចេញ​ឆក់​កាបូប និង​ប្លន់​យក​ម៉ូតូ​ចំនួន​២​កន្លែង​ផ្សេង​គ្នា ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​សន្តិសុខ​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​ពួក​គាត់ ជាក់ស្តែង​ជនបរទេស​ម្នាក់​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប បាន​ដោយ​សុវត្ថិភាព​

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​រយៈពេល​១​ម៉ោង​សោះ​មាន​ករណី​ក្រុម​ជនសង្ស័យ​ចេញ​ឆក់​កាបូប និង​ប្លន់​យក​ម៉ូតូ​ចំនួន​២​កន្លែង​ផ្សេង​គ្នា ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​សន្តិសុខ​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​ពួក​គាត់ ជាក់ស្តែង​ជនបរទេស​ម្នាក់​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប បាន​ដោយ​សុវត្ថិភាព​នៅ​វេលា​ម៉ោង​១​និង​១០​នាទី​អា​ធ្រា​ត្រ ។​ស្រាប់តែ​នៅ​ម៉ោង​២​និង​១០​នាទី​ទាប​ភ្លឺ​មាន​ករណី​ក្រុម​ក្រុម​ចោរ​ប្រដាប់​អាវុធ​ភ្ជង់​ប្លន់​យក​ម៉ូតូ​MSX​មួយ​គ្រឿង ដោយ​សុវត្ថិភាព​ទៀត ខណៈ​បុរស​រង​គ្រោះ​ត្រឡប់​មក​ពី​ទទួល​បងស្រី​ចេញពី​ធ្វើការ នៅ​ចំណុច​វត្ត​វ​យូ​វង្ស បម្រុង​និង​បត់​ចូល​ផ្ទះ​ក៏​ត្រូវ​ក្រុម​ងងឹត​ភ្ជង់​យក​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​តែ​ម្តង ។

យ៉ាងណា​នោះ​ជា​ញយ​ដង​ក្រុម​អ្នក​យក​ព័ត៌មាន មានការ​ពិបាក​ចុះ​យក​ព័ត៌មាន​នៅ​ក្នុង​ទឹកដី​ខណ្ឌចំការមន ខណៈ​សមត្ថកិច្ច​ហាក់​មាន​អាថ៌​កំបាំង ជាមួយ​ក្រុម​អ្នកកាសែត មិន​ដូច​ជា​តាម​ខណ្ឌ​នានា​នោះ​ទេ ឲ្យ​តែ​ព័ត៌មាន​លោក​ប៉ូលិស​មិន​ដែល​ចិត្តអាក្រក​ជាមួយ​អ្នកកាសែត​នោះ​ទេ ។

គួរ​បញ្ជាក់​ថា​នៅ​វេលា​ម៉ោង ១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣​ខែមេសា​ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​៣០២ កែង​ផ្លូវ​លេខ​៥១ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន មាន​ករណី​ឆក់​កាបូប​ជនបរទេស​ម្នាក់​បាន​ដោយ​សុ​វត្តិភាព ខណៈ​ដែល​ជនបរទេស​រង​គ្រោះ​ដើរ​ថ្មើរជើង​មក​ជិត​ដល់​កន្លែង​ស្នាក់​នៅ​ហើយ​ក៏​ត្រូវ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ពី​ជនបរទេស​នោះ​ហើយ​ជិះ​គេចខ្លួន​បាត់​ដោយ​សុ​វត្តិភាព ។ ប៉ុន្តែ​ជនបរទេស​ដែល​រង​គ្រោះ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ចូល​ទៅ​ក្នុងផ្ទះ​ភ្លាម​ៗ​ដោយ​កុំ​ទាន់​ទៅ​ដាក់​ពាក្យបណ្ដឹង​អី​ខ្លាច​អ្នក​យក​ព័ត៌មាន​ផ្ដិត​យក​រូបភាព​ទៅ​ចុះ​ផ្សាយ ហើយ​សមត្ថកិច្ច​ប្រាប់​ឲ្យ​ជន​រង​គ្រោះ​ចាំ​ព្រឹក​ចាំ​ទៅ​ដាក់​ពាក្យបណ្ដឹង ហើយ​សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​កើតហេតុ​បាត់​អស់​តែ​ម្តង ។ 

បើ​យោង​តាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២២​ខែ​មិ​នា​ឆ្នាំ​២០១៥ នូវ​ប្រសាសន៍​លោកនាយ​ឧត្ដមសេនីយ៍​ផ្កាយ​៤ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ធ្វើការ​ព្រមាន​យ៉ាង​ធ្ងន់​ៗ​ដល់​មន្ត្រី​ក្រោម​ឱវាទ គ្រប់​ស្នងការ អធិការ និង​កម្លាំង​នគរបាល​ដែល​ទទួលខុសត្រូវ​តាម​ទីតាំង​និង​មូលដ្ឋាន​ទាំងអស់​អាច​នឹង​ប្រឈម​ការ​ដក​ដំណែង បើសិន​មានការ​ថ្វេ​ស​ប្រហែស​បណ្ដាល​ឲ្យ​មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​កើត​មាន​ដោយ​គ្មាន​ការ​ទទួលខុសត្រូវ​ខាង​សន្តិសុខ​សុ​វត្តិភាព​ទេ​នោះ ៕