ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ស្រីលង្កា​រងការប្តឹង​​ទារប្រាក់​​​30លានដុល្លារ

13 ឆ្នាំ មុន

តាម​ប្រភពព័ត៌មាន​​ថា សមាជិក​​នៃ​ក្រុម​មួយ​ឈ្មោះ «តាមិល» នៅប្រទេសស្រីលង្កា ​កាលពី​ប៉ុន្មាន​ថ្ងៃ​​កន្ល​ងមក​​​នេះ បានដាក់ពាក្យ​​បណ្តឹង​ទៅ​សហរដ្ឋអាមេរិក ​ប្តឹង​ប្រធានាធិបតី​ស្រីលង្កា ​ទារ​ប្រាក់​សំណង​៣០លានដុល្លារអាមេរិក ពី​បទ​ចោទ​ប្រកាន់​​​សំលាប់មនុស្ស​​ក្រៅ​​តុលាការ ។ ប្រភពព័ត៌មាន​​​ដដែល​​ឱ្យដឹងទៀត​​ថា សកម្មជន​នៃ​​ក្រុមនោះ​បានដឹកនាំ​​​ការ​ដាក់​ពាក្យ​​ប្តឹង​​​ប្រឆាំង​​​ លោកប្រធានាធិបតី​​​ម៉ាហ៊ីដ រ៉ាចា​ប៉ាកសេ ដែល​ធ្វើ​ដំណើរ​ទៅកាន់សហរដ្ឋអាមេរិក​​​យ៉ាង​ស្ងៀម​ស្ងាត់ ។

តាម​ប្រភពព័ត៌មាន​​ថា សមាជិក​​នៃ​ក្រុម​មួយ​ឈ្មោះ «តាមិល» នៅប្រទេសស្រីលង្កា ​កាលពី​ប៉ុន្មាន​ថ្ងៃ​​កន្ល​ងមក​​​នេះ បានដាក់ពាក្យ​​បណ្តឹង​ទៅ​សហរដ្ឋអាមេរិក ​ប្តឹង​ប្រធានាធិបតី​ស្រីលង្កា ​ទារ​ប្រាក់​សំណង​៣០លានដុល្លារអាមេរិក ពី​បទ​ចោទ​ប្រកាន់​​​សំលាប់មនុស្ស​​ក្រៅ​​តុលាការ ។ ប្រភពព័ត៌មាន​​​ដដែល​​ឱ្យដឹងទៀត​​ថា សកម្មជន​នៃ​​ក្រុមនោះ​បានដឹកនាំ​​​ការ​ដាក់​ពាក្យ​​ប្តឹង​​​ប្រឆាំង​​​លោកប្រធានាធិបតី​​​ម៉ាហ៊ីដ រ៉ាចា​ប៉ាកសេ ដែល​ធ្វើ​ដំណើរ​ទៅកាន់សហរដ្ឋអាមេរិក​​​យ៉ាង​ស្ងៀម​ស្ងាត់ ។​
លោក Bruce Fein ជា​មេធាវី​ល្បីឈ្មោះ​​មួយ​រូបនៅ​ក្រុង​វ៉ា​ស៊ីន​តោន និយាយ​ថា រូប​លោក​​បានដាក់ពាក្យ​​បណ្តឹង​នោះ​​ជំនួស​​មុខ​ឱ្យ​ ដើម​បណ្តឹង​​៣នាក់ ក្រោម​​ច្បាប់ឆ្នាំ​១៩៩១ ​ដែល​អនុញ្ញាត​​​ឱ្យមានការ​​ដាក់ពាក្យ​បណ្តឹង​ទៅ​សហរដ្ឋ​អាមេរិក ប្រឆាំង​​មន្ត្រី​បរទេស​​ដែល​រង​ការ​ចោទប្រកាន់​​​ពីបទ​ធ្វើទារុណ​កម្ម​ និងការ​​សំលាប់​​​ក្រៅ​​តុលាការ ។ លោក Fein បាន​និយាយ​​​​​​ក្រោយពី​ដាក់ពាក្យ​​បណ្តឹង​​នៅតុលា​ការ​​​ក្រុង​​វ៉ាស៊ីនតោនថា លោកប្រធានាធិបតី​​ រ៉ាចា​ប៉ាកសេ នឹងមិនអាច​គេចខ្លួន​ពីសំណាញ់​ច្បាប់​​បានឡើយ ។​ លោកបាន​បន្ត​​​ទៀត​ថា ​ពេល​នេះ រូបលោក​​កំពុង​រង់ចាំ​​ទទួល​ការ​ឆ្លើយ​តប​​ពី​លោក រ៉ាចា​ប៉ាកសេ ហើយ​ថា ប្រសិនបើ​លោក រ៉ាចា​ប៉ាកសេ នៅតែ​មិន​ព្រម​ឆ្លើយ​​តប​ លោក (Fein) នឹង​ស្វះស្វែង​រក​ការ​សំរេច​​​ដោយមិន​ចាំ​បាច់​​មានលោក ។ ​ពាក្យបណ្តឹង​​នោះទាមទារ​ឱ្យ​លោករ៉ាចា​ប៉ាកសេ បង់ប្រាក់​សំណង​​៣០លាន​ដុល្លារ ដល់​ដើម​​ចោទ​​៣នាក់​ដែល​អះអាង​ថា សាច់ញាតិ​​របស់​​ពួកគេ​​ត្រូវបានសំលាប់នៅ​ក្នុង​ឧប្បត្តិ​ហេតុ​​ចំនួន​៣ ក្នុងនោះ​មាន​ដូចជា​​ការវាយ​ប្រហារ​​​របស់កងទ័ពនៅឆ្នាំ​២០០៩ ​លើក​ន្លែង​​​លាក់ខ្លួន​របស់​ពួក​ឧទ្ទាម​ខ្លា​តាមិលជាដើម​ ។​
លោក​ប្រធានាធិបតី​​​រ៉ាចា​ប៉ាកសេ បាន​អញ្ជើញ​​ទៅកាន់​សហរដ្ឋអាមេរិក​​ កាលពីសប្តាហ៍​មុន​សំរាប់អ្វីដែល​​មន្ត្រីស្រីលង្កា​​ចាត់ទុក​ថា​ជា​ដំណើរ​ទស្សនកិច្ច​​​លក្ខណៈ​​ឯកជន​មួយ ៕