ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​មន្ត្រី​ស្រវឹង​បើករថយន្ត​ឡើង​លើ​សួនច្បារ សមត្ថកិច្ច​ល្បាត​ជួយ​អ្នក​បង្ក​ឱ្យ​គេច​ខ្លួន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ព័​រ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ត្រូវ​បាន​គេ​ដឹង​ថា​ជា​កូន​មន្ត្រី​មាន​សមត្ថកិច្ច​បើកបរ​ទាំង​ស្រវឹង​ជោគ​បួង​ចង្កូត​ឡើង​សួនច្បារ​តាម​វិ​ថី​ព្រះ​សុធារស

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ព័​រ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ត្រូវ​បាន​គេ​ដឹង​ថា​ជា​កូន​មន្ត្រី​មាន​សមត្ថកិច្ច​បើកបរ​ទាំង​ស្រវឹង​ជោគ​បួង​ចង្កូត​ឡើង​សួនច្បារ​តាម​វិ​ថី​ព្រះ​សុធារស ត្រង់​ចំណុច​ផ្លូវ​ព្រះ​សីហ​នុ​កែង​នឹង​ផ្លូវ​ព្រះ​សុធារស ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខ​ណ្ឌ​ចំការ​មន កាលពី​វេលា​ម៉ោង​២​ និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៥ ។

បើ​តាម​សំដី​របស់​បងប្រុស​ម្នាក់​ឈ្មោះ វិជ័យ​ ដែល​បានឃើញ​ហេតុ​ការណ៍​ផ្ទាល់​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បង្ក​ម៉ាក Mazda ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2R-6119 ជា​ប្រភេទ​រថយន្ត​ស្ព័​រ ជិះ​គ្នា​៣​នាក់ មាន​ប្រុស​ម្នាក់​សក់​វែង​អាយុប្រមាណ​៣០​ឆ្នាំ និង​មាន​ស្រី​២​នាក់​ផង​ដែរ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ បាន​បើករថយន្ត​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​​ផ្លូវបំបែក​ព្រះ​សុធារស រថយន្ត​មាន​បំណង​បត់​ឆ្វេង តែ​ដោយសារ​ម្ចាស់​ស្រវឹងស្រា​ទើប​បួង​ចង្កូត​មិន​ផុត​គួប​ផ្សំ​នឹង​ល្បឿន​លឿន​ផង​នោះ​ បាន​ធ្វើ​ឱ្យ​រថយន្ត​ជ្រុល​ចង្កូត​ឡើង​លើ​ខឿន​សួនច្បារ​ព្រះ​សុធារស​ បណ្តាល​ឱ្យ​​រថយន្ត​​បែក​កង់​មុខ​ទាំង​២ បាក់​កាង​ខាង​មុខ និង​ខូចខាត​ស្ទើរ​ទាំងស្រុង​ ធ្វើ​ឱ្យ​​រថយន្ត​មិន​អាច​បន្តដំណើរ​ទៅ​មុខ​បាន​ទេ ។

ភ្លាម​ៗ​នោះ​ម្ចាស់​រថយន្ត​ចុះ​ពីលើ​រថយន្ត​ទាំង​សភាព​ស្រវឹងស្រា​ទ្រេតទ្រោត​បាន​ទូរ​សព្ទ័​ហៅ​បក្សពួក​មក​ជួយ​រុញ​រថយន្ត​ចុះ​ពីលើ​សួនច្បារ​មក​ដាក់​ចោល​លើ​ច​ញ្ចើ​ម​ផ្លូវ​វិញ ដោយ​មាន​ទាំង​កម្លាំង​ល្បាត​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​ដែល​ល្បាត​ប្រទះ​ឃើញ​បាន​ជួយ​រុញ​​ចុះពីលើ​សួនច្បារ​ ហើយ​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ជិះ​លើ​ម៉ូតូ​របស់​មិត្ត​ភ​ក្តិ​គេចខ្លួន​បាត់​ស្រមោល ។ ​លុះ​ពេល​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៍​សួរ​ថា​ ហេតុ​អី​បានជា​សមត្ថកិច្ច​មិន​ព្រម​ឃាត់​អ្នក​បើករថយន្ត​បង្ក ហើយ​បែរជា​រុញ​រថយន្ត​ចុះ​ពីលើ​សួន​ទៀត ក៏​ត្រូវ​កម្លាំង​ល្បាត​ប្រាប់​ថា​ អ្នក​បើករថយន្ត​ជា​កូន​មេ រួច​ហើយ​កម្លាំង​ល្បាត​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ កំលាំង​ជំនាញ​បាន​ធ្វើការ​វាស់វែង និង​បាន​ស្ទួ​ច​រថយន្ត​យក​ទៅ​រក្សារ​ទុក​នៅ​ចរាចរណ៍​រាជធានី​ដើម្បី​រង់ចាំ​ម្ចាស់​​ចូលខ្លួន​មក​ដោះស្រាយ​ពេល​ក្រោយ ៕