ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អូ​បា​ម៉ា​សម្រេច​ផ្តល់​ជំនួយ​យោធា​ឡើង​វិញ​ដល់​អេ​ហ្ស៊ី​ប

9 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៣១ មីនា ប្រាប់​ដល់​សម​ភាគី​អេ​ហ្ស៊ី​ប លោក​អាប់​ដែល ហ្វា​តា​ហ៍​អាល់​ស៊ី​ស​ស៊ី​ថា លោក​នឹង​អនុញ្ញាត​ដល់​ការ​ផ្តល់​យន្តហោះ

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៣១ មីនា ប្រាប់​ដល់​សម​ភាគី​អេ​ហ្ស៊ី​ប លោក​អាប់​ដែល ហ្វា​តា​ហ៍​អាល់​ស៊ី​ស​ស៊ី​ថា លោក​នឹង​អនុញ្ញាត​ដល់​ការ​ផ្តល់​យន្តហោះ​ប្រយុទ្ធ​ធុន F-16 ដល់​អេ​ហ្ស៊ី​ប ព្រមទាំង​នឹង​ស្នើ​ផ្តល់​ជំនួយ​យោធា​ប្រចាំឆ្នាំ​ឡើង​វិញ​ដល់​ប្រទេស​នេះ ។

ក្នុង​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ លោក​អូ​បា​ម៉ា បាន​ប្រាប់​ដល់​លោក​អាល់​ស៊ី​ស​ស៊ី​ថា លោក​នឹង​លុប​ចោល​បណ្តា​ឧបសគ្គ​ដែល​មាន​ចាប់តាំងពី​ខែតុលា ឆ្នាំ​២០១៣​មក ទាក់ទិន​នឹង​ការ​ផ្តល់​យន្តហោះ​ធុន F-16 មី​ស៊ី​ល​ធុន HARPOON ព្រមទាំង​រថក្រោះ​ធុន M1 A1 ។

ការ​ផ្អាក​ជំនួយ​ទាំងនេះ​របស់​សហរដ្ឋអាមេរិក​កើត​មាន​ក្រោយ​ពី​លោក​អាល់​ស៊ី​ស​ស៊ី ពេល​នៅ​ជា​ប្រមុខ​កងទ័ព​អេ​ហ្ស៊ី​ប បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាប់​ប្រធានា​ធិបតី​​អ៊ិ​ស្លា​ម​និយម លោក​ម៉ូ​ហា​ម៉េ​ដ​ម័​រ​ស៊ី ហើយ​បង្កើត​រដ្ឋាភិបាលបណ្តោះអាសន្ន​មួយ បន្ទាប់​មក​ធ្វើការ​បង្ក្រាប​យ៉ាង​សាហាវ​ប្រឆាំង​ពួក​អ្នកគាំទ្រ​លោក​ម័​រ​ស៊ី ដោយ​ទឹកប្រាក់​ជិត​៧០០​លាន​ដុល្លារ​ក្នុង​ចំណោម​ជំនួយ​យោធា​ប្រចាំឆ្នាំ​ឱ្យ​អេ​ហ្ស៊ី​ប​១,៣​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ផ្អាក ។

យោង​តាម​សេចក្តី​ប្រកាស​របស់​សេត​វិមាន​ថា លោក​អូ​បា​ម៉ា ក៏​គូសបញ្ជាក់​ផង​ដែរ​ប្រាប់​លោក​អាល់​ស៊ី​ស​ស៊ី​ថា លោក​នឹង​បន្ត​ស្នើ​ជំនួយ​យោធា​ប្រចាំឆ្នាំ​១,៣​ពាន់​លាន​ដុល្លារ​សម្រាប់​អេ​ហ្ស៊ី​ប​វិញ ។

ប្រទេស​អេ​ហ្ស៊ី​ប​ចូលរួម​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប្រឆាំង​ពួក​ហ៊ូ​ធី​នៅ​យេ​ម៉ែ​ន​បន្ថែម​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​នេះ​ក្នុង​ការ​តស៊ូ​ប្រឆាំង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ភាគ​ខាងជើង​តំបន់​ស៊ី​ណៃ​អីុ និង​នៅ​លី​ប៊ី ៕