ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាន​ទៅ​រក​ដំណោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​អីុ​រ៉​ង់

9 ឆ្នាំ មុន

រដ្ឋមន្ត្រី​ការ​បរទេស​នៃ​បណ្តា​ប្រទេស​មហាអំណាច និង​អីុរ៉​ង់​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មីនា នៅ​ទីក្រុង LAUSANNE ជុំវិញ​តុ​មួយ​ជាមួយ​គ្នា​ជា​លើក​ដំបូង​ពុំ​ធ្លាប់​មាន​ចាប់តាំងពី

រដ្ឋមន្ត្រី​ការ​បរទេស​នៃ​បណ្តា​ប្រទេស​មហាអំណាច និង​អីុរ៉​ង់​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មីនា នៅ​ទីក្រុង LAUSANNE ជុំវិញ​តុ​មួយ​ជាមួយ​គ្នា​ជា​លើក​ដំបូង​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ ដើម្បី​លុប​បំបាត់​ចោល​បណ្តា​ឧបសគ្គ​ចុង​ក្រោយ​សម្រាប់​ឈាន​ទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​ទៅ​រួច​មុន​ថ្ងៃ​ទី​៣១ មីនា ។

ការ​ចរចា​នោះ​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​​អីុ​រ៉​ង់​លោក​ហ្សា​វ៉ា​ដ ហ្សា​រី​ហ្វ ប្រមុខ​ការទូត​សហភាព​អឺ​រ៉ុប​លោកស្រី FEDERICA MOGHERINI រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ច​ន ឃ័​រ​រី ព្រមទាំង​រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស បារាំង រុ​ស្ស៊ី ចិន អា​ល្លឺ​ម៉​ង់ ព្រមទាំង​ក្រុម​អ្នក​ចរចា​​អីុរ៉​ង់ ។

នេះ​ជា​លើក​ដំបូង​ចាប់តាំងពី​ការ​ចរចា​គ្នា​លើក​មុន​ពី​ខែវិច្ឆិកា កន្លង​មក​នៅ​ក្រុង​វី​យែ​ន ដែល​រដ្ឋមន្ត្រី​ការ​បរទេស​ទាំងនេះ​មក​ជុំ​គ្នា​បែប​នេះ ៕