ខេត្តកំពង់ស្ពឺ ៖ យុវជនជាបងធំប្រចាំភូមិម្នាក់ត្រូវនគរបាលស្រុកសំរោងទងធ្វើការឃាត់ខ្លួន ខណៈស្រវឹងស្រាជោកទៅវាយម៉ូតូរបស់អ្នកដទៃឱ្យរងខូចខាត កាលពីវេលាម៉ោង០៤ និង៣០នាទីរសៀលថ្ងៃទី២៩ មីនា ២០១៥ ស្ថិតនៅក្នុងភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពបានឱ្យដឹងថា បុរសដែលឃាត់ខ្លួនមានឈ្មោះប៊ុន ហេង អាយុ២៩ឆ្នាំ រស់នៅភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ម៉ូតូដែលត្រូវជនវាយម៉ាកហុងដា ធុន C125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ គ្មានស្លាកលេខ ជារបស់ឈ្មោះសាវ៉េត ភេទស្រី អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
ប្រភពបន្តថា មុនពេលកើតហេតុ យុវជនខាងលើដើរតាមផ្លូវ ហើយម្ចាស់ម៉ូតូដោយយល់ថា ជាមនុស្សក្នុងភូមិជាមួយគ្នាក៏សួរនាំ «អានាងមកពីណា ចូលលេងសិន» ពេលនោះយុវជននោះក៏ចូលអង្គុយលេខមុខផ្ទះ ។ រួចហើយបានខ្ចីទូរស័ព្ទម្ចាស់ផ្ទះស្តាប់ចម្រៀងពេលបានមួយសន្ទុះ ម្ចាស់ក៏ទារយកទូរស័ព្ទវិញ ប៉ុន្តែយុវជននោះមិនព្រមឱ្យវិញ បែរជាបោកកម្ទេចចោល ស្រាប់តែជននោះនិយាយទៀតថា «ម៉េចមកប្តឹងម៉ែអញ មានអ្នកណាខ្លាំងជាងអញ ស័ក្តិធំជាងអញទៀតនោះ » ហើយក៏ស្ទុះទៅយកដំបងវាយស្ត្រីចំណាស់ខាងលើ និងវាយម៉ូតូរងការខូចខាតផ្អើលពេញភូមិតែម្តង ។
ចែករំលែកព័តមាននេះ