ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កាម៉ាស្ស​កិន​​​នារី​ម្នាក់បែក​ក្បាល​ស្លា.ប់​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៦

9 ឆ្នាំ មុន

ខេត្តសៀមរាប៖ ​​នារី​ម្នាក់​ត្រូវ​​​រថយន្ត​​កា​ម៉ាស្ស​បើក​កៀរ​រួច​កិន​បែកក្បាល​​ស្លា.ប់​យ៉ាង​អាណោច​អា​ធ​ម័​នៅ​កណ្តាលផ្លូវ រីឯ​អ្នកបើកបរ​បាន​គេចខ្លួន​បាត់​ស្រមោល ​។

ខេត្តសៀមរាប៖ ​​នារី​ម្នាក់​ត្រូវ​​​រថយន្ត​​កា​ម៉ាស្ស​បើក​កៀរ​រួច​កិន​បែកក្បាល​​ស្លាប់​យ៉ាង​អាណោច​អា​ធ​ម័​នៅ​កណ្តាលផ្លូវ រីឯ​អ្នកបើកបរ​បាន​គេចខ្លួន​បាត់​ស្រមោល ​។ ហេតុ​ការ​ណ៍គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើត​ឡើងកាល​ពី​វេលា​ម៉ោង​៦​ និង​៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២៨​ ​មីនា​​ ២០១៥​ នៅ​ចំណុច​លើ​ដងផ្លូវ​ជាតិ​លេខ​៦​ក្នុងភូមិ​គោក​ជួន ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។

អធិការ​នគរបាល​ស្រុក​ពួក​លោក​វរសេនីយ៍ត្រី ទេព ពុំសែន បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា ហេតុ​ការ​ណ៍គ្រោះថ្នាក់​ចរាចរនេះកើត​ឡើង​ដោយ​សារ​​រថយន្ត​កាម៉ាស្ស​​បើក​ក្នុង​ល្បឿន​លឿន​ទៅ​កៀរ​ និងកិន​​អ្នក​បើក​បរ​ម៉ូតូ​ម៉ាក​ធូ​ដេ​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ពី​លិច​មក​កើត​។​

លោក​បន្ត​ថា រថយន្ត​បង្ក​កាម៉ាស្ស​ពណ៌​ត្រាវ ពាក់​ស្លាក​លេខ ក ៥២៩៦​ភ្នំពេញ​៣ បើកបរ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ពៅ ភេទ​ប្រុស​ មាន​ទីលំនៅ​ភូមិ​ថ្មគោល ខេត្តបាត់ដំបង បាន​គេចខ្លួន​បាត់​។​ លោក​បន្ត​ទៀត​ថា ជន​រង​គ្រោះ​មានឈ្មោះ សាំង​ម៉ា​ឡៃ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ​រស់នៅ​ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប បើក​ម៉ូតូ​ម៉ាក​ធូ​ដេរ​ ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ​សៀមរាប ១Q.៩៧០៧​។​ លោក​បន្ត​ទៀត​ថា មូល​ហេតុ​​នៃ​ការ​គ្រោះថ្នាក់​ចរាចរ​នេះ​ គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​​​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​៕