ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​​ជិះ​ម៉ូតូរេ​ពេញ​​ផ្លូវ ត្រូវ​ឡាន​បុក​​​ចំពីមុខ​​ពេញទំហឹងស្លា.ប់​នៅនឹង​កន្លែង

9 ឆ្នាំ មុន

ខេត្តរតនគិរី ៖ បុរស​ចំណាស់​ម្នាក់​ស្រវឹងជោកជាំហើយ​ជិះ​​ម៉ូតូ​រេពេញ​ផ្លូវ ត្រូវ​រថយន្ត​បុក​ចំ​​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ផ្លោង​​​​ម៉ូតូ​ធ្លាក់​ទៅ​ក្នុង​ព្រៃ​​ស្លា.ប់​យ៉ាង​​អាណោច​​អា​ធ័ម​​ ដែលហេតុការណ៍នេះ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​៧ ​និង​០០​នាទីយប់​ថ្ងៃ​ទី​២៧ មីនា ​​

ខេត្តរតនគិរី ៖ បុរស​ចំណាស់​ម្នាក់​ស្រវឹងជោកជាំហើយ​ជិះ​​ម៉ូតូ​រេពេញ​ផ្លូវ ត្រូវ​រថយន្ត​បុក​ចំ​​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ផ្លោង​​​​ម៉ូតូ​ធ្លាក់​ទៅ​ក្នុង​ព្រៃ​​ស្លាប់​យ៉ាង​​អាណោច​​អា​ធ័ម​​ ដែលហេតុការណ៍នេះ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​៧ ​និង​០០​នាទីយប់​ថ្ងៃ​ទី​២៧ មីនា ​​២០១៥ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​​លេខ​៧៨ នៅ​ត្រង់​ចំណុច​ភូមិ​ប៉ា​ជន់ ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្តរតនគិរី ។

​​ប្រភព​ឱ្យ​​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​បាន​​ស្គាល់ឈ្មោះ​ក្រុ​ញ ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ជា​កម្មករ ជនជាតិ​​ទំពួន មាន​ទីលំនៅ​ភូមិ​ឡា​ប៉ូ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ​ជិះ​​ម៉ូតូ​ម្នាក់ឯង​​ម៉ាក​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០០២ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​រតនគិរី ​1A-2185 ចំណែក​រថយន្ត​ម៉ាក ​FRONTIER ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2U-8628 មិន​ស្គាល​អត្តសញ្ញាណ​អ្នកបើកបរ​នោះ​ទេ​។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព