ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​កំពុង​កាត់ឈើ​ធ្វើ​ផ្ទះ​ឱ្យ​កូន​នៅ​ខាងក្រោម ត្រូវ​ជាង​ដំ​ឈើ​ខាងលើ​របូតដៃ​ធ្លាក់​ចំ​ក្បាល​របួស​ដេរ​អស់​៨​ថ្នេរ

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ រយះ​ស្បែក​ក្បាល សន្លប់​បាត់ស្មារតី​នៅ​នឹង​កន្លែង ត្រូវ​បាន​ប្រពន្ធ​កូន​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​គាត់​កំពុង​តែ​អង្គុយ​កាត់ឈើ​ធ្វើ​ផ្ទះ​ឱ្យ​កូន​សុខ​ៗ​នៅ​ខាងក្រោម ស្រាប់តែ​ជាង​ពីរ​នាក់ ដែល​នៅ​ខាងលើ​ដំ​ដែកគោល​ភ្ជាប់​ទៅ​នឹង​ឈើ​ទំរ​ប្លង់​សេ

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ រយះ​ស្បែក​ក្បាល សន្លប់​បាត់ស្មារតី​នៅ​នឹង​កន្លែង ត្រូវ​បាន​ប្រពន្ធ​កូន​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​គាត់​កំពុង​តែ​អង្គុយ​កាត់ឈើ​ធ្វើ​ផ្ទះ​ឱ្យ​កូន​សុខ​ៗ​នៅ​ខាងក្រោម ស្រាប់តែ​ជាង​ពីរ​នាក់ ដែល​នៅ​ខាងលើ​ដំ​ដែកគោល​ភ្ជាប់​ទៅ​នឹង​ឈើ​ទំរ​ប្លង់​សេ មាន​ប្រវែង​៣,៥​ម៉ែត្រ  ទំហំ​៥​សង់ទីម៉ែត្រ​៤​ជ្រុង ក៏​ភ្លាត់ដៃ​ធ្លាក់​ទៅ​ក្រោម​ចំ​ពីលើ​ក្បាល​ពេញទំហឹង បណ្តាល​ឱ្យ​ផុង​លលា​ដ៏​ផ្នែក​ខាងលើ ត្រូវ​គ្រូពេទ្យ​ដេរ​អស់​៨​ថ្នេរ តែ​សំណាងល្អ​មិន​ប៉ះពាល់​ដល់​អាយុជីវិត ។ 

ហេតុការណ៍​ឈើ​៤​ជ្រុង​ធ្លាក់​ចំ​ពីលើ​ក្បាល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែមីនា ស្ថិត​នៅ​ភូមិ​ទឹកផុស  សង្កាត់​ប៉ៃលិន  ក្រុងប៉ៃលិន  ៕