ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ស៊ីម៉ង់ត៍​បុក​ម៉ូតូ​ហុងដា​វ៉េវ​របួសធ្ងន់​បុរស

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ បែក​គ្រាប់ភ្នែក​និង​ផុង​ថ្ពាល់​ខាងឆ្វេង នៅ​ពេល​ដែល​ចេញពី​ធ្វើការ​រួច​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ជិះ​ម៉ូតូ​វ៉ា​ទៅ​កណ្តាល​ទ្រូងផ្លូវ ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​វ៉ា​ក់ ជ្រុល​ទៅ​បុក​ចំ​ពីមុខ​តែ​ម្តង ។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៦

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ បែក​គ្រាប់ភ្នែក​និង​ផុង​ថ្ពាល់​ខាងឆ្វេង នៅ​ពេល​ដែល​ចេញពី​ធ្វើការ​រួច​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ជិះ​ម៉ូតូ​វ៉ា​ទៅ​កណ្តាល​ទ្រូងផ្លូវ ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​វ៉ា​ក់ ជ្រុល​ទៅ​បុក​ចំ​ពីមុខ​តែ​ម្តង ។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៥ នៅ​តាម​បណ្ត​យ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះរ​ទេស ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ​ថា ស៊ន សុ​វ​ណ្ណា​រិ​ទ្ឋ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មានមុខរ​បរជា​អ្នក​បើករថយន្ត ស្នាក់​នៅ​ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ ។ 

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​ភ្លាម​ៗ ព្រមទាំង​ហៅ​រថយន្ត​សា​មុ​យ ដឹក​យក​អ្នក​រង​របួសធ្ងន់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង​ចាំ​ម្ចាស់​ក្រុមហ៊ុន​មក​ដោះស្រាយ​ជា​ក្រោយ ៕