ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជង់​ប្លន់​សង្សារ​មួយគូរ​យក​ម៉ូតូ​ស្កូ​ប​ពី​០១៤​គេចខ្លួន​ដោយ​សុ​វត្តិភាព

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គូរ​សង្សា​១​គូរ​ដឹក​គ្នា​ចេញពី​ញ៉ាំ​អី​នៅ​ផ្សារ​សូ​រិ​យា​ម៉​ល​ពេល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​៣​គ្រឿង​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ស្កូ​ពី​០១៤​បាន​សម្រេច​រួច​គេចខ្លួន​បាត់​ដោយ​សុ​វត្តិភាព ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ

រាជធានី​ភ្នំពេញ ៖ គូរ​សង្សា​១​គូរ​ដឹក​គ្នា​ចេញពី​ញ៉ាំ​អី​នៅ​ផ្សារ​សូ​រិ​យា​ម៉​ល​ពេល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​៣​គ្រឿង​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ស្កូ​ពី​០១៤​បាន​សម្រេច​រួច​គេចខ្លួន​បាត់​ដោយ​សុ​វត្តិភាព ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែ​មិ​នា ឆ្នាំ​២០១៥ ត្រង់​ចំណុច​ក្បែរ​ក្រសួង​ដែនដី​នគ​រោ​ប​នី​យ​កម្ម​និង​សំណង់ តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។ 

បុរស​រង​គ្រោះ​ឈ្មោះ ហេង រតនា អាយុ​២៣​ឆ្នាំ​ជា​និស្សិត ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​បឹង​ត្របែក ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្កូ​ប​ពី ពណ៌​ខ្មៅ ស៊េរី​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CM-5142 ។ 

បុរស​រង​គ្រោះ​បាន​រៀបរាប់​ថា នៅ​មុន​ពេល​កើតហេតុ​រូបគេ​រួម​និង​នារី​ជា​សង្សារ​បាន​ទៅ​ផ្សារ​សូ​រិ​យា​ម៉​ល​ញ៉ាំ​អាហារ​ពេល​យប់ លុះ​ពេល​ញ៉ាំ​រួច​ក៏​ជិះ​ម៉ូ​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម្ដុំ​បឹង​ត្របែក ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​វិ​ថី​ព្រះ​មុនី​វង្ស ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៧​ទៅ​៨​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊ុ​យ​ស៊ូ​គី​និក និង​ស្កូ​ប​ពី​បាន​ធ្វើ​សកម្មភាព​ស្ទាក់​ពីមុខ​ម៉ូតូ​រង​គ្រោះ រួច​ដក​កាំភ្លើង​ភ្ជង់​គំរាម រួច​ប្លន់​យក​ម៉ូតូ​ជិះ​គេច ហើយ​មាន​ម៉ូតូ​២​គ្រឿង​ទៀត​ចាំ​បិត​គូទ​ពីក្រោយ ។ 

បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន ក៏​បាន​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​នាំ​ជន​រង​គ្រោះ ទៅ​ប៉ុស្ដិ៍​ដើម្បី​សួរនាំ​និង​ដាក់​ពាក្យបណ្ដឹង ៕