ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រកឃើញ​រថយន្ត​កូរ៉េ​នៅបាតទន្លេ ខណៈ​លិច​ជិត៧ម៉ោង

9 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍នាវេលាម៉ោង​០៤រសៀលថ្ងៃទី​២៦ មីនា ២០១៥ នេះថា ​រថយន្តកូរ៉េចំណុះ១,៥តោន​​ដែល​បើក​​ចុះ​​សាឡាងត្រើយ​ខាងកើត​អ្នកលឿង​ ហើយ​ដាច់ហ្រ្វំាង​បណ្តាលឱ្យ​​ធ្លាក់ចូល

ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍នាវេលាម៉ោង​០៤រសៀលថ្ងៃទី​២៦ មីនា ២០១៥ នេះថា ​រថយន្តកូរ៉េចំណុះ១,៥តោន​​ដែល​បើក​​ចុះ​​សាឡាងត្រើយ​ខាងកើត​អ្នកលឿង​ ហើយ​ដាច់ហ្រ្វំាង​បណ្តាលឱ្យ​​ធ្លាក់ចូលទឹកទន្លេ​លិចនោះ ត្រូវបានគេរកឃើញ​ហើយ​ ខណៈ​​ដែល​បាន​លិច​អស់រយៈ​ពេល​ជិត​៧ម៉ោងមកនោះ ។

ប្រភពបានឱ្យ​ដឹងថា ការចុះរាវរកឃើញ​នេះ គឺមានជម្រៅ​ជាង២០ម៉ែត្រ​ ។

គួររំលឹកថា រថយន្ត​កូរ៉េ​ចំណុះ​១,៥​តោន​មួយ​គ្រឿង​បាន​បើក​ចុះ​សាឡា​ង​ត្រើយ​ខាងកើត​អ្នក​លឿង បាន​ដាច់​ហ្វ្រាំង​បណ្តាល​ឲ្យ​រថយន្ត​ធ្លាក់​ចូល​ទឹកទន្លេ​លិច​បាត់ តែ​មនុស្ស​២​នាក់​នៅ​ក្នុង​រថយន្ត​បាន​ហែល​ចេញ​ទាន់​ពុំ​មាន​គ្រោះថ្នាក់ ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ មីនា ២០១៥ ។ «រថយន្តកូរ៉េចុះ​សាឡាងដាច់ហ្វ្រំាង​ ចុះមុជទឹកទន្លេ​ទំាងព្រឹកនៅអ្នកលឿង»